កាលពីពេលថ្មីៗនេះ Lisa សមាជិក BLACKPINK បានចូលរួមពិធីប្រគល់ពានរង្វាន់ Golden Globe Awards ឆ្នាំ ២០២៦ នៅឯសហរដ្ឋអាម៉េរិកក្នុងនាមជាអ្នកប្រកាសពានរង្វាន់។ នេះជាលើកដំបូងរបស់ Lisa ក្នុងការចូលរួមក្នុងពិធីប្រគល់រង្វាន់ភាពយន្តដ៏មានកិត្យានុភាពឈានមុខគេមួយរបស់ពិភពលោក។.png)
Lisa បានស្លៀករ៉ូបពណ៌ខ្មៅជាមួយនឹងអាវស្តើង។ ទោះជាយ៉ាងណាក៏ដោយកាសែត Daily Mail បានលើកឡើងថា វាហាក់ដូចជាមានភាពមិនស៊ីគ្នានៅក្នុងជម្រើសសម្លៀកបំពាក់របស់នាងនោះទេ។ Lisa ត្រូវបានគេរិះគន់ថាមើលទៅដូចជានាងកំពុងចូលរួមពិធីជប់លៀងហាឡូវីនជាជាងការបង្ហាញខ្លួននៅឯពានរង្វាន់ដ៏មានកិត្យានុភាព។ ជារួម សម្លៀកបំពាក់របស់ Lisa ទទួលបានមតិចម្រុះទាក់ទងនឹងភាពសមស្របរបស់វាសម្រាប់ស្មារតីនៃព្រឹត្តិការណ៍នេះ។

ក្រៅពីរិះគន់រឿងសំលៀកបំពាក់ពេលដើរលើកម្រាលព្រំក្រហម Lisa ក៏ប្រឈមនឹងប្រតិកម្មចម្រុះចំពោះការស្លៀកពាក់របស់នាងក្នុងពេលទៅចូលរួមជប់លៀងអាហារពេលល្ងាចដោយតារាចម្រៀងសញ្ជាតិថៃរូបនេះមានភាពក្លាហានយ៉ាងខ្លាំងក្នុងការស្លៀកពាក់ស៊ិចស៊ី។លើសពីនេះទៅទៀត Lisa ក៏រងនូវការរិះគន់ចោទប្រកាន់ថា ការចូលរួមកម្មវិធីធំៗរបស់ Lisa គឺដោយសារតែឥទ្ធិពលមិត្តប្រុសចចាមអារ៉ាមដែលជាកូនប្រុសមហាសេដ្ឋីតែប៉ុណ្ណោះ។
កាលពីកន្លងមកថ្មីៗនេះ Lisa សមាជិកក្រុម Blackpink បានក្លាយជាចំកណ្តាលនៃការរិះគន់លើបណ្តាញអ៊ីនធឺណិតចិនជុំវិញសម្លៀកបំពាក់នៅលើឆាករបស់នាងអំឡុងពេលការប្រគំតន្ត្រី។ តារាចម្រៀងវ័យ ២៨ ឆ្នាំរូបនេះដែលបានស្លៀកខោខ្លីៗនិងឈុតវែងស៊ិចស៊ីពេញមួយកម្មវិធី Deadline World Tour ហើយត្រូវបានវាយប្រហារម្ដងហើយម្ដងទៀតនៅលើបណ្ដាញសង្គមរបស់ចិន ដោយអ្នករិះគន់អះអាងថាសម្លៀកបំពាក់របស់នាងមានលក្ខណៈស៊ិចស៊ីហួសហេតុពេក៕










