តារាសម្តែង Song Weilong និង Zhao Jinmai ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈរឿងភាគ «Shines On Me» ហើយសកម្មភាពក្រោយពីបញ្ចប់ខ្សែភាពយន្តរបស់ពួកគេបានក្លាយជាចំណុចកណ្តាលនៃចំណាប់អារម្មណ៍មហាជន។
នៅក្នុងព្រឹត្តិការណ៍មួយកាលពីយប់ថ្ងៃទី១២ ខែមករា វីដេអូរបស់ Song Weilong និង Zhao Jinmai បានរីករាលដាលពាសពេញអ៊ីនធឺណិត ហើយត្រូវបានអ្នកគាំទ្ររឿងភាគមើលឃើញថាជាការបន្តជីវិតពិតនៃ «Lin Yusen និង Xiguang»។ ការបង្កើតបរិយាកាស ក្នុងព្រឹត្តិការណ៍នៅទីក្រុងសៀងហៃនេះអ្នកទាំងពីរបានដើរកាន់ដៃគ្នានៅលើឆាក។
Song Weilong ស្លៀកឈុតអាវធំពណ៌ស ចំណែក Zhao Jinmai ស្លៀករ៉ូបកន្ទុយត្រីភ្លឺចែងចាំង។ រួមផ្សំជាមួយនឹងតន្ត្រីផ្ទៃខាងក្រោយពីរឿងភាគ និងព្រឹត្តិការណ៍កម្រាលព្រំក្រហម ទស្សនិកជនបានពណ៌នាវាថាជា «ពិធីជប់លៀងអាពាហ៍ពិពាហ៍របស់ Lin Yusen និង Xiguang»។.png)
រឿងភាគបែបមនោសញ្ចេតនា «Shines On Me» ដែលផលិតដោយ Xixi Picture និង Tencent Video បានបញ្ចប់ការចាក់ផ្សាយនៅថ្ងៃទី១១ ខែ មករា។ រឿងភាគនេះរៀបរាប់ពីរឿងរ៉ាវរបស់គ្រូពេទ្យវះកាត់ Lin Yusen ដែលបន្ទាប់ពីគ្រោះថ្នាក់មួយបានបង្ខំឱ្យតួឯកប្រុសចាកចេញពីវិស័យវេជ្ជសាស្ត្រហើយចូលទៅក្នុងពិភពជំនួញ។
ក្រោយមកតួឯកប្រុសបានជួប និងលង់ស្នេហ៍ជាមួយ Xiguang ដែលជាតួឯកស្រី។ ក្នុងអំឡុងពេលជាមួយគ្នា អ្នកទាំងពីរបានដោះស្រាយការយល់ច្រឡំហើយនៅទីបំផុតប្រឈមមុខ ឧបសគ្គផ្សេងៗជាមួយគ្នា ដោយរីកចម្រើនជាគូស្នេហ៍។ ចាប់តាំងពីការចាក់បញ្ចាំងលើកដំបូងមក រឿង នេះទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅលើTencent Video ដោយបំបែកកំណត់ត្រាជាច្រើន និងចូលទៅក្នុង «ក្លិបភាពយន្តដ៏ល្បីល្បាញ»។

Song Weilong បានសាងប្រជាប្រិយភាពក្នុងរឿងភាគមនោសញ្ចេតនាទំនើបដូចជា «Find Yourself »និង «Go Ahead » ហើយតារាប្រុសរូបនេះបានលេចធ្លោយ៉ាងឆាប់រហ័សរហូតក្លាយជាតារាសម្តែងវ័យក្មេងដ៏មានសក្តានុពលម្នាក់។ ទោះបីជាកន្លងមកលោកជួបបញ្ហាប្រឈមក្នុងជម្លោះកិច្ចសន្យា ប៉ុន្តែតារាប្រុសកើតឆ្នាំ១៩៩៩រូបនេះបានវិលត្រឡប់មកវិញដោយមានភាពល្បីល្បាញ៕










