រាជធានីភ្នំពេញ៖ ក្រោយមានការបោះទីតាំងលក់ដូររំលោ.ភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈអស់រយៈពេលរាប់សិបឆ្នាំកន្លងមកត្រង់ចំណុចផ្សារដើមគរ ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសថានឹងមិនមានការអនុញ្ញាតឲ្យអាជីវករបន្តធ្វើសកម្មភាពបែបនោះទៀតឡើយ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ តទៅ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងដេីម្បីរួមចំណែកដល់ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ បញ្ចៀសការកកស្ទះចរាចរណ៍ កាត់បន្ថយនូវឧបទ្ទវហេតុផ្សេងៗ រួមទាំងលើកកម្ពស់សោភ័ណភាពទីក្រុង រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការហាមឃា.ត់មិនអនុញ្ញាតឱ្យមានការលក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈទៀតឡើយ នៅតំបន់ជុំវិញផ្សារដើមរដែលស្ថិតលើមហាវិថីមុនីរ៉េត, មហាវិថីម៉ៅសេទុង និងតំបន់ពាក់ព័ន្ធជុំវិញ។
តែក្នុងពេលជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋនិងបងប្អូនអាជីវករលក់ដូរជុំវិញផ្សារដេីមគរទាំងអស់ ឲ្យចូលរួម និងសហការអនុវត្តក្នុងការប្ដូរទៅប្រកបអាជីវកម្មនៅផ្សារបោះដុំលក់បន្លែផ្លែឈេី ឬផ្សារដេីមគរថ្មីវិញ ដោយរដ្ឋនឹងផ្ដល់ការសម្របសម្រួល ព្រមទាំងអត្ថប្រយោជន៍សំខាន់ៗ់ជាច្រើន ដើម្បីជួយសម្រាលបន្ទុកចំណាយ និងគាំទ្រដល់អាជីវកម្ម របស់បងប្អូនអាជីវករ។.jpg)
អាជីវករដែលបានស្ម័គ្រចិត្តមកលក់ដូរនៅផ្សារដេីមគរថ្មី នឹងទទួលការលើកទឹកចិត្តជាច្រើនដូចជា៖ ការអនុគ្រោះថ្លៃឈ្នួលតូបរយៈពេល២ឆ្នាំដំបូង ដោយពុំមានប្រាក់កក់ ពុំគិតថ្លៃទឹកភ្លេីងរយៈពេល៦ខែដំបូង, ការរៀបចំប្រព័ន្ធទុកដាក់សម្រាមត្រឹមត្រូវ ធានាអនាម័យ និងបរិស្ថានស្អាត, ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជា៖ ភ្លើងបំភ្លឺផ្លូវ ចំណតយានយន្តធំទូលាយ បង្គន់អនាម័ យគ្រប់គ្រាន់ ដល់អាជីវករផ្ទាល់ និងអតិថិជន ព្រមទាំងអត្ថប្រយោជន៍គាំទ្រជាច្រើនទៀតពី គម្រោងមួយនេះ។.jpg)
ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញនឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធារណៈទៀតឡើយ នៅតំបន់ជុំវិញផ្សារដេីមគរ ព្រមទាំងតំបន់ពាក់ព័ន្ធជុំវិញ ដេីម្បីលេីកកម្ពស់សោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធ និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ៕










