ថ្មីៗនេះនៅលើបណ្តាញសង្គមបានបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងបន្ទាប់ពីអ្នកគ្រូម្នាក់បានបោះសៀវភៅរបស់សិស្សានុសិស្សដោយសារតែពួកគេមិនបានកត់មេរៀន។ មិនត្រឹមតែសាធារណជនប៉ុណ្ណោះទេដែលនិយាយអំពីរឿងនេះតារាចម្រៀង លីម តិចម៉េង ក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនដូចគ្នា ខណៈបានរម្លឹកកាលពីខ្លួនលោកនៅសិក្សាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGPvGB9aYLEbrlgEn0JVRVlOZr60I-6bV-tAZBUuRokmxJ9JueyaXHOcj3RonnshNiKQqPwBgjDAViIcbfhHTjUVDwfNSfuAZgCRjY3iEl6NYeBtcjX3kcJnE7EmjCOQnAScQ9riRIGGfeL_6AFWcCqDXKb5Gi0ZRB8YCRjzmBsqstrccyZ3P7n00WeoFg/s1440/image_2026-01-10_13-45-31%20(2).png

ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ជំនាន់ខ្ញុំគ្រូឱ្យកត់មេរៀន ឬ ទន្ទេញមេរៀន បើមិនគោរពតាមទេវិន័យគឺតឹងរឹងជាងនេះឆ្ងាយណាស់ អាចស៊ីរំពាត់ ឬ ឈរនៅដងទង់ជាតិ១ ថ្ងៃពេញ លើសពី៣ដងត្រូវហៅ ពុកម៉ែ មកនិយាយគ្នា មិនបានសប្បាយបែបនេះទេ»។ តារាចម្រៀង លីម តិចម៉េង បាននិយាយទៀតថាកាលពីលោកនៅរៀនទូរស័ព្ទអាចប្រើបានតែពេលក្រៅម៉ោងសិក្សាតែប៉ុណ្ណោះ ម៉ោងសិក្សាអាចយកចូលថ្នាក់រៀនបានតែ 1280 រឺ Nចុចពិលតែប៉ុណ្ណោះការពារមានការអ្វីពីគ្រួសារ។ លោកសង្កត់ធ្ងន់ថា «វិន័យសំខាន់ណាស់ មិនអាចលេងសើចបានទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9koci1GI_t7PVrRJk_Hyog25a_AyL35KCPx4BAvjSOCxYhucMMYpuAifP16GbAOoBe21l-7ZZu-GIBTWA9IAwzm7URA_UZ_Mq1oGZfge_4R5fwt41avHTNm_LPpF4QQN9dWVlAsqUK2aBPqINhq8O7QGtRJvVXT19zOeC3eDgfYAazzhcFI11vCOzNYVw/s1281/image_2026-01-10_13-45-30.png

ជុំវិញរឿងចម្រូងចម្រាសនេះ មានយុវជនម្នាក់បានចេញវីដេអូមួយលើកឡើងពីបញ្ហានេះប៉ុន្តែត្រូវបានសាធារណជនបញ្ចេញមតិរិះគន់យ៉ាងខ្លាំងក្រោយពីបង្ហាញការមិនពេញចិត្តចំពោះលោកគ្រូអ្នកគ្រូដែលប្រកាន់ភ្ជាប់វិន័យតឹងរឹង។ ពាក្យសម្តីរបស់យុវជនដែលនិយាយមិនបានគិតពិចារណវែងឆ្ងាយនេះដែរ លីម តិចម៉េង ថាប្អូនៗនឹងស្តាយក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjcaEzMgwarCMP4RiBJqeW8o1f5PX8zVk5v5OxymsrhIJa1jiY6z8lHerCGBRTp382-DTi2et-60eiMroa91jIJ_gwqlKlH-Q3p2ISa4tUfPPRuvAkMx3E556SCDcUbwYdggmeODC9nIjMnGT07GAzecsk6BpO2XLYV44QiH45xctNO1NO7sYdrXmSi6PN/s1440/image_2026-01-10_13-45-31%20(3).png

តារាចម្រៀង លីម តិចម៉េង បានលើកឡើងថា «ថ្ងៃណាមួយ ! ប្អូននឹងស្តាយក្រោយដោយសារតែសម្តីនេះ ! ប្អូនៗ ក្មួយៗ វ័យសិក្សា ត្រូវតែគោរពវិន័យសាលាឱ្យបានល្អ គុណធម៌ត្រូវមានជាប់ខ្លួនជានិច្ច»៕