តើនេះជាការជួសជុល ឬវា.យកម្ទេចចោល? ព្រះវិហារបុរាណអាយុកាល១២៧ឆ្នាំ នៃវត្តសំរិទ្ធជ័យារាម ហៅវត្តកណ្ដាល នៅខេត្តកំពង់ចាម ដែលមាននូវក្បូរក្បាច់រចនា គំនូរ និងចម្លាក់ដ៏ល្អឯក និងជាមរតកវប្បធម៌ ដែលបន្សល់ទុកមកជាច្រើនជំនាន់ ត្រូវបានគេវា.យរំលំជញ្ជាំងអស់មួយផ្នែកធំយ៉ាងគួរឲ្យសោ.កស្ដាយជាទីបំផុត។
យោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក គណនីមួយដែលមានឈ្មោះថា «Ja Dina» កាលពីថ្ងៃទី៩ មករា បានសរសេថា៖ សំណង់ព្រះវិហារបុរាណវត្តសំរឺទ្ធិជយារាម ហៅវត្តកណ្តាល នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានវា.យកម្ទេចអស់ជញ្ជាំងមួយចំហៀង។ តាមការរៀបរាប់របស់លោក ព្រះវិហារចាស់នៃវត្តកណ្តាលនេះ ត្រូវបានកសាងឡើងនៅអំឡុងឆ្នាំ១៨៩៨ ដែលបើគិតមកដល់បច្ចុប្បន្នគឺមានអាយុកាល ១២៧ឆ្នាំ ។ .jpg)
ដោយឡែកបើតាមការពណ៌នារបស់ទំព័រហ្វេសប៊ុកមួយទៀតដែលមានឈ្មោះថា «ទាយាទអង្គរ» បានបង្ហាញថា ព្រះវិហារដ៏វិចិត្រនៃខេត្តកំពង់ចាមនេះ មានហោជាងឈើប្រណិតបិទមាស ប្រដាប់កញ្ចក់សំណររហូតពីសារាយរោងស្បូវ។ ដើមឡើយជាព្រះវិហារដែលបាំងជញ្ជាំងឈើដូចព្រះវិហារវត្តល្វេ,វត្តមហាលាភ,វត្តវិហារធំសរសរ១០០…ដែរតែក្រោយមកត្រូវបានរុះជញ្ជាំឈើចេញសាងថ្មីជំនួសដោយបេតុងនាសម័យសង្គមរាស្រ្តនិយមនិងបានគូរគំនូរព្រះពុទ្ធប្រវត្តិក្រោយរបបខ្មែរក្រហមក្នុងឆ្នាំ១៩៨៥។ប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែមានព្រះវិហារថ្មីក្បែនោះ ព្រះវិហារបុរាណនេះត្រូវបានគេទុកចោលនិងពុំមានការសម្អាតទាល់តែសោះបណ្តោយឲ្យមានធូលីនិងក្មេងៗចូលមកលេងដោយពុំគិតថាជាទីគោរពនៃព្រះពុទ្ធសាសនាឡើយ។ ហើយជាការសោកស្តាយបំផុត ជញ្ជាំងនៃព្រះវិហារនេះត្រូវបានគេវា.យបំផ្លា.ញចោលហើយក្នុងឆ្នាំ២០២៦នេះ។
ជុំវិញការវា.យរំលំជញ្ជាំងរបស់ព្រះវិហារបុរាណខាងលើនេះ មហាជននៅក្នុងបណ្ដាញសង្គម បានសម្ដែងនូវអារម្មណ៍សោ.កស្ដាតជាពន់ពេក ដ្បិតព្រះវិហារចំណាស់មួយនេះ មិនត្រឹមតែជាសំណង់បុរាណដែលបន្សល់ទុកមកជាច្រើនឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្នែកមួយប្រវត្តិសាស្ត្រ សាសនា វប្បធម៌ និងសិល្បៈ ដែលមានប្រយោជន៍ចំពោះជាតិ សម្រាប់ជាភស្តុតាង សម្រាប់ការសិក្សាស្រាវជ្រាវ និងការសិក្សារៀនសូត្ររបស់សិស្ស និស្សិត ប្រជាពលរដ្ឋទូទៅ និងជាកេរមរតក ជាបុណ្យកុសលរបស់ដូនតាយើងផងដែរ។
យ៉ាងណាមិញ ចំពោះមូលហេតុនៃការវា.យកម្ទេចព្រះវិហារនេះ ពុំត្រូវបានគេបញ្ជាក់ឲ្យបានដឹងច្បាស់លាស់នោះឡើយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មហាជនជាច្រើនបានធ្វើការស្នើសុំ និងសំណូមពរទៅកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យជួយពិនិត្យ និងចាត់វិធានការទប់ស្កាត់ករណីនេះ ព្រោះមិនថាវាជាការជួសជុលកែលម្អ ឬយ៉ាងណានោះទេ ក៏មិនគួរវា.យកម្ទេចចោលបែបនេះនោះដែរ៕.jpg)










