ថ្មីៗនេះតារាសម្តែង ស៊ីន យូប៊ីន បានធ្វើឱ្យសាធារណជនបញ្ចេញមតិវែកញែកជាថ្មីបន្ទាប់ពីវីដេអូរបស់នាងក្នុងសន្និសីទសារព័ត៌មានត្រូវបានចែករំលែកនៅពេលស្ថានភាពប្រទេសល្អប្រសើរជាងមុន។ ជុំវិញមនុស្សមួយចំនួននៅតែបញ្ចេញមតិរិះគន់ទោះបីជាសាមីខ្លួនព្រមានថានឹងដាក់ពាក្យបណ្តឹងនិងការបកស្រាយរបស់តារាស្រីរូបនេះលោកជំទាវ នៅ សូនិតា អនុប្រធានសមាគមសិល្បករខ្មែរ និងអ្នកបង្កើតមាតិកា នុន បានបញ្ចេញមតិយោបល់របស់ខ្លួនឡើងមក។
លោកជំទាវ នៅ សូនិតា បានសរសេរថា «គ្រាន់តែរឿងពាក់ម៉ាស ក៏ជាប្រធានបទដែរ។ បងប្អូនខ្ញុំជាសាក្សី គាត់ពិតជាមានបញ្ហាពាក់ព័ន្ធនឹងធ្មេញមែន សូមបងប្អូនបកក្រោយគិតមួយជំហានៗ យ៉ាងណាក៏គាត់បានធ្វើល្អច្រើនមកហើយ យករឿងធំមកច្របាញ់ឱ្យតូច យករឿងតូចច្របាញ់ឱ្យបាត់កុំឱ្យមានបញ្ហា។ អ្វីៗក៏អាចដោះស្រាយបានដែរ សូមយកពេលវេលានេះមកគិតរឿងរកស៊ី ជាពិសេសរឿងប្រទេសជាតិ បងប្អូនដែលឮពាក្យចាស់ពោលថា សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»។

ងាកមកកាន់អ្នកបង្កើតមាតិកា នុន វិញ បានលើកឡើងនៅលើបណ្តាញសង្គមរបស់ខ្លួនដែរថា «ចំពោះរឿងបងយូប៊ីន ខ្ញុំនិយាយត្រង់ កុំតាមគ្នាពេក លើសហើយ ស្ដាប់ហេតុផលគេផង! ចង់ជេរ ស្អប់ខ្ញុំក៏ស្អប់ចុះ តែបើក្នុងផ្នត់គំនិតយើងស្អប់គាត់ហើយ បណ្ដោយតាមបុណ្យវាសនាគាត់ទៅ កុំបង្ហាញការបែកបាក់សាមគ្គីអី»។
ទោះបីជាចេញមុខបកស្រាយរឿងជាច្រើនទាំងបញ្ជាក់ថាមានឈាមជ័រជាខ្មែរមួយរយភាគរយ យល់ពីទុក្ខលំបាកពីព្រោះធ្លាប់មានបងប្អូននៅជួរមុខ និងបកស្រាយរឿងជាច្រើនទៀត ស៊ីន យូប៊ីន នៅតែប្រឈមនឹងពាក្យរិះគន់និងមតិចម្រុះពីអ្នកលេងបណ្តាញសង្គម៕










