ប្រទេសចិន ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ចិនបានលុបចោលការលើកលែងពន្ធលើស្រោ.មអនាម័យ ថ្នាំពន្យារកំណើត និងផលិតផលពន្យារកំណើតផ្សេងៗ ដែលការលើកលែងពន្ធនេះ ចិនបានអនុវត្តអស់រយៈពេលជាង៣០ឆ្នាំ ។ ចិនចាប់ផ្តើមយកពន្ធលើផលិតផលពន្យារកំណើតឡើងវិញដើម្បីបង្កើនអត្រាកំណើតថ្មី បន្ទាប់ពីលុបចោលគោលនយោបាយ «កូនតែម្នាក់» កាលពីឆ្នាំ២០១៥ ដែលមិនជួយឱ្យចិនទទួលបានទារ.កកើតថ្មី ដើម្បីប៉ះប៉ូវចំនួនពលរដ្ឋអាយុច្រើនកំពុងកើនឡើងឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7DHS4CL1FL0Pb6TDFjLgbDAki5m2ovUv3-OAVPMP7HQdt6t0sy7MWDl1oteeg6_PP8j7uyQRJe-Bn7FTDfupw-sIs-XU5_DZ_io9_cU_Elo_py1LU31lkWJy7ogaYib5Ev4Njz8pTr1xcx1PG-D3G4BUFDSUdUvETxDIPyFHa73ATtDkBFlCheqaqvkJg/s1600/image_2026-01-02_16-37-58.png

ផលិតផលពន្យារកំណើតនៅប្រទេសចិនតម្រូវឱ្យបង់ពន្ធស្មើនឹង១៣% ដែលជាអត្រាពន្ធស្តង់ដារដូចគ្នានឹងទំនិញប្រើប្រាស់ភាគច្រើន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ ។ រយៈពេលជាង៣០ឆ្នាំមកនេះ ចិនបានលើកលែងពន្ធសម្រាប់ផលិតផលពន្យារកំណើតទាំងឡាយ ហើយរដ្ឋាភិបាលចិនបញ្ជាក់នាពេលនោះថា ដើម្បីគ្រប់ចំនួនពលរដ្ឋកើនឡើងយ៉ាងឆាប់រហ័ស ហើយពលរដ្ឋច្រើនពេក គឺជាឧបសគ្គដល់ការព្យាយាមអភិវឌ្ឍន៍ប្រទេសឱ្យរួចផុតពីភាពក្រីក្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSPDao4B3QTEsqIguN2QXbzuNt5SzBvwr1D9de18C5dYgCAIgk91U2L8GRM9Uuga5ViJfOkT8nzKT5Tbd2wfW7Lp7FwBfq9FvjxbyQTmvdUSvbdr7CnNUn3jTPQHvAirKZFwcD51mI12wHUnFNplxYK6Q3pZwJ5SlFU_QGeGCpeC3VbzGtqICTJVyPHBdP/s1024/image_2026-01-02_16-37-59%20(2).png

ចំនួនទារកចិនកើតថ្មីចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំង ផ្ទុយគ្នានឹងចំនួនពលរដ្ឋអាយុច្រើនចេះតែកើនឡើង ដែលធ្វើឱ្យរដ្ឋាភិបាលចិនព្រួយបារម្ភពីប្រទេសចិនសម្បូរទៅដោយមនុស្សចាស់ច្រើន ទើបប្រកាសលុបចោលគោលនយោបាយ «កូនតែម្នាក់» កាលពីឆ្នាំ២០១៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjP6IUcdK2PtOISmpIbva1GnwTIsR77KnD7yt781r6JEwEkHXaKxeaH1H8uIguAb7bdwjjKnHfTAO5IqDRboYXyntapHupzZCEFzHHqF-evrq5bp47Qr7GSOFNM8Ji07_bl7lOzbWmFtGUL5nCP8ZshBM4_5hYqU78MXiBXyA0Ryah5jEVBlebHYvtAtAY/s1200/image_2026-01-02_16-37-59.png
គួរបញ្ជាក់ថា ចំនួនពលរដ្ឋចិនបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៦០ឆ្នាំ គឺក្នុងឆ្នាំ២០២២ និងធ្លាក់ចុះជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២៤ ខណៈពលរដ្ឋចិនអាយុចាប់ពី៦០ឆ្នាំឡើងកើនឡើងខ្ពស់ ។ រដ្ឋាភិបាលចិនបានកំណត់វិធានការជាច្រើនដើម្បីលើកទឹកចិត្តឱ្យយុវវ័យរៀបការមានក្រុមគ្រួសារ មានកូន ដោយប្រធានាធិបតីចិន លោក Xi Jinping បានប្រកាសពីគោលការណ៍ស្ថិរភាពពលរដ្ឋ និងការអភិវឌ្ឍពលរដ្ឋប្រកបដោយគុណភាព គឺជាអាទិភាពសំខាន់របស់ជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiefd9B5_jooTcP2p_vu4Yzu-MpcaWPPRAt0V4A88aYtGiO7kj5Egnl6T97PwKKU9GvgupE74cP2kfZoEL-pTpjbfR1mawF8uv3WikZWdHnGGXWeZNayG3F0_LKlh9p5DYqxTK4YHbMqEHRJlSdLugtIfWUs4gP5w-Zi_ylBlq1ZQecmacJekQhxTH1FLie/s2600/image_2026-01-02_16-38-00.png

មតិជាច្រើនលើកឡើងថា គោលនយោបាយបង្កើនអត្រាកំណើតថ្មីនៅប្រទេសចិនត្រូវតែផ្តោតលើការដោះស្រាយបញ្ហាចម្បង គឺយុវវ័យជាច្រើនគ្មានការងារធ្វើ, ការចំណាយថវិកាច្រើនក្នុងការថែទាំកូន និងទម្លាក់តួនាទីឱ្យស្ត្រីថែទាំកូនតែម្នាក់ឯង ។ ក្រៅពីនេះ គោលនយោបាយ «កូនតែម្នាក់» បានធ្វើឱ្យពលរដ្ឋចិននាពេលបច្ចុប្បន្នដែលគ្មានបងប្អូនសោះ ត្រូវទទួលបន្ទុកថែទាំឪពុក-ម្តាយជរា ហើយសង្គមមិនបានផ្តល់ប្រាក់ឧបត្ថម្ភជួយសម្រាលបន្ទុក ទើបពួកគេមិនចង់មានកូនដើម្បីបន្តវង្សត្រកូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKktE3rwuOXtoVwHc4Fj1HHJ2BOaBlwgC6U0NrnKwdL4m4riEZhZX4F-i1LTT2ZeGBG00MsUJhNdwKrt48a2aGgDnhV1j_xcFL36eo7971I7YFTGKOQHZH3Qf7wLYCoeRPXQTDRHlApl6v8dUqjAWiLAZ7uHumi9m_vaKXXoJ2vjxp664HvM8VNS7a4_QN/s3400/image_2026-01-02_16-38-02.png

ក្រៅពីនេះ នៅមានកត្តាមួយចំនួនទៀត រួមមាន ៖ ការចំណាយខ្ពស់លើការសិក្សារបស់កូន, ការងារមិនច្បាស់លាស់ និងសេដ្ឋកិច្ចធ្លាក់ចុះ សុទ្ធតែជាកត្តាធ្វើឱ្យយុវវ័យចិនជាច្រើនមិនចង់រៀបការបង្កើតក្រុមគ្រួសារ ៕