ប្រទេសថៃ៖ គ្រូទាយម្នាក់នៅប៉ាតាយ៉ាត្រូវបានចាប់ខ្លួនបន្ទាប់ពីត្រូវបានចោ.ទប្រកាន់ថា បានលួចទូរស័ព្ទដៃពីនារីវ័យក្មេងម្នាក់ភ្លាមៗបន្ទាប់ពីគេបានទស្សន៍ទាយឲ្យនាងថា នឹងបាត់បង់របស់អ្វីម្យ៉ាងដែលមានតម្លៃ នៅក្នុងថ្ងៃចូលឆ្នាំថ្មី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ7U1UR_UFLZfKIj1Xg9jTVCDxjcmxCeNwcRms0TzIONlSTr87M0-Xc2pE15mDVJ240iwrTrmuq68BFMbc5cb1xvJlv1IuktavabByrMoxB8HIJz32JopykeyTfMFfF7OEfPYannbnJBZp6XpJ6VkTNWZgb0XakUWKtgz2Wq31h-9rPXN-DJ6JWbaPIcIZ/s1280/photo_2026-01-02_15-06-33.jpg

កាលពីព្រឹក ថ្ងៃទី 1 ខែមករា ឆ្នាំ 2026 នៅទល់មុខវត្តជ័យមង្គល នៅប៉ាតាយ៉ាភាគខាងត្បូង ខេត្តឈុនបុរី ប៉ូលីបានធ្វើចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងការលួ.ចទូរស័ព្ទដៃ iPhone 13 Pro ដែលមានតម្លៃប្រហែល 20,000 បាត (580 ដុល្លារ) ពីនារីម្នាក់។

តាមរបាយការណ៍របស់ប៉ូលីស បុរសជនសង្ស័យខាងលើនេះមានឈ្មោះថា Udomsap Mueangkaew អាយុ 38 ឆ្នាំ និងត្រូវបានគេស្គាល់ថាជាគ្រូទាយម្នាក់នៅក្នុងតំបន់។ តាមសម្ដីរបស់នារីជាជនរងគ្រោះឈ្មោះ Pim អាយុ 19ឆ្នាំ បានឲ្យដឹងថា ដំបូងនាងបានជួបបុរសជនសង្ស័យរូបនេះនៅតាមផ្លូវ ដែលគេបានតែងខ្លួននិងនិយាយដូចជាមនុស្សចាស់ (ក្នុងទម្រង់ជាគ្រួទាយ) អង្គុយលើកន្ទេលនៅតាមចិញ្ចើមផ្លូវទល់មុខវត្ត រួចស្រែកហៅអ្នកដែលដើរកាត់ឲ្យចូលទស្សន៍ទាយនៅកន្លែងរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYQDncKS00fsxNU9Tz7la7JDpQtVZfbiroCA08KuABnMNupekKLOB7_jwOLTygMDa4XQNr0Tze4qF67hC4iTa1NZULpTbfUvFxY4rpxw0YkXNi0B7VTh2gCREP4XKYe5I-TxNyKcAvxu_z-4e2ai1wxebGOxdthRA9YyZNQtQIjHHu1O-_vwYPt5viM2Hy/s1280/photo_2026-01-02_15-06-33%20(2).jpg

ដោយមើលទៅគួរឲ្យអាណិត និងចង់ធ្វើរឿងល្អនៅថ្ងៃឆ្លងចូលឆ្នាំថ្មី នាងក៏យល់ព្រមចូលទៅឲ្យបុរសនោះទស្សន៍ទាយតាមរយៈសន្លឹកបៀ។ ក្នុងអំឡុងពេលទាយឲ្យនាង បុរសគ្រូទាយនោះបានប្រាប់នាងថា នាងនឹងជួបប្រទះនឹងសំណាងអាក្រ.ក់ឆាប់ៗនេះ ហើយនឹងបាត់បង់ទ្រព្យសម្បត្តិដ៏មានតម្លៃមួយ រួចក៏បានណែនាំឱ្យនាងចំណាយប្រាក់បន្ថែមលើគេដើម្បីទប់ស្កាត់រឿងអាក្រ.ក់នេះ ប៉ុន្តែត្រូវបាននាងបដិសេធ ព្រោះជឿថាវាមិនចាំបាច់ និងដើរចាកចេញពីទីនោះក្រោយបញ្ចប់ការទស្សន៍ទាយ។

ក្រោយមក នៅពេលមកដល់កន្លែងស្នាក់នៅវិញ នារីរងគ្រោះស្រាប់តែប្រទះឃើញថា ទូរស័ព្ទដៃរបស់នាងត្រូវបានបាត់ បន្ទាប់ពីពេលចុងក្រោយបង្អស់ដែលនាងចងចាំ គឺនាងបានទុកទូរស័ព្ទនៅក្បែរខ្លួនក្នុងអំឡុងពេលអង្គុយនៅកន្លែងគ្រូទាយនោះ។ ដោយមានការសង្ស័យ នាងក៏បានត្រឡប់ទៅទីតាំងនោះវិញស្រែកហៅឲ្យគេជួយ និងប្ដឹ.ងប៉ូលីស ហើយគេពិតជាបានរកឃើញទូរស័ព្ទរបស់នាងនៅក្នុងថង់យាមរបស់បុរសគ្រូទាយនោះមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJnQ9XHtIl39vhnaYpYBnsQMMWyDVtrBs-R3WM56Kpn1TLiUK0dB4Id5P3yLjQcKH5OzORSkTUU42k6fbDjGliNZ7WegnqCC4tkwQUpQ1hAmMy1qXXXr8aJGiJW6Ael4kpGza39YiefVhPxhOvuROx3_wqnDswjuY1ncc8Lu_alM70HQTY73y318DFdPUG/s1280/photo_2026-01-02_15-06-33%20(3).jpg

នៅចំពោះមុខប៉ូលីស ជនសង្ស័យខាងលើបានសារភាពថា រូបគេពិតជាបានប្រព្រឹត្តសកម្មភាពលួ.ចទូរស័ព្ទដៃរបស់នារីរងគ្រោះមែន ប៉ុន្តែអះអាងថា នេះទើបតែជាបទល្មើសលើកទី១របស់ខ្លួនប៉ុណ្ណោះ ដែលធ្វើឡើងដោយសារតែគេត្រូវការលុយសម្រាប់ដើរលេងឆ្លងឆ្នាំ។ តែទោះជាយ៉ាងណា ចំពោះករណីនេះបូលីសនៅតែចាប់ឃាត់ខ្លួនបុរសខាងលើដដែល ដើម្បីចាត់ការកាត់ទោ.សតាមផ្លូវច្បាប់៕