អ្នកតាមដានវិស័យភាពយន្តច្បាស់ជាធ្លាប់បានទស្សនារួចមកហើយនូវរឿងភាគដ៏ល្បីរបស់លោក James Cameron គឺ “Avatar” ដែលវគ្គ ៣ បានចាក់បញ្ចាំងនៅតាមរោងកុនកាលពីខែមុន។ រឿងនេះត្រូវបានបំផុសគំនិតយ៉ាងខ្លាំងពីទីតាំងធម្មជាតិដ៏អស្ចារ្យជាច្រើននៅលើភពផែនដីយើងនេះ ដើម្បីបង្កើតជាពិភព “Pandora”។
ខាងក្រោមនេះគឺជាទីកន្លែងពិតៗមួយចំនួនដែលអ្នកទស្សនារឿង “Avatar” អាចទៅកម្សាន្តបាននៅក្នុងជីវិតពិត៖
១. ភ្នំអណ្ដែត (Floating Mountains) នៅឧទ្យានជាតិ Zhangjiajie ប្រទេសចិន៖ នេះគឺជាទីតាំងដែលល្បីល្បាញបំផុត។ ភ្នំថ្មភក់ដែលមានរាងដូចសសរខ្ពស់ៗនៅក្នុងឧទ្យានជាតិ Zhangjiajie National Forest Park (ខេត្ត Hunan) បានក្លាយជាគំរូសម្រាប់ “ភ្នំ Hallelujah” ក្នុងរឿង Avatar។ នៅពេលមានអ័ព្ទបាំងផ្នែកខាងក្រោម ភ្នំទាំងនោះមើលទៅហាក់ដូចជាកំពុងអណ្ដែតលើអាកាសពិតៗ។ បច្ចុប្បន្ន ភ្នំមួយក្នុងចំណោមនោះត្រូវបានគេប្តូរឈ្មោះជា “Avatar Hallelujah Mountain” ទៀតផង។

២. រុក្ខជាតិ និងពន្លឺចាំង (Bioluminescence) នៅ រូងភ្នំ Waitomo Glowworm ប្រទេសនូវែលសេឡង់៖ ប្រសិនបើអ្នកចាំឈុតឆាកដែលព្រៃឈើនៅភព Pandora បញ្ចេញពន្លឺនៅពេលយប់ នោះគឺវាមានលក្ខណៈស្រដៀងនឹង រូងភ្នំ Waitomo ណាស់។ នៅក្នុងរូងភ្នំនេះមានសត្វល្អិតម្យ៉ាង (Glowworms) ដែលបញ្ចេញពន្លឺពណ៌ខៀវស្រងាត់នៅលើជញ្ជាំងរូងភ្នំ ដែលមើលទៅដូចជាមេឃដែលមានផ្កាយរាប់ពាន់ ឬដូចជាព្រៃមន្តអាគមក្នុងរឿងអញ្ចឹងដែរ។.png)
៣. ទឹកធ្លាក់ដ៏ខ្ពស់ នៅទឹកធ្លាក់ Angel Falls ប្រទេសវេណេស៊ុយអេឡា៖ ទឹកធ្លាក់ដ៏ធំដែល Jake និង Neytiri ហោះកាត់ ត្រូវបានបំផុសគំនិតដោយ Angel Falls ដែលជាទឹកធ្លាក់ខ្ពស់ជាងគេបំផុតនៅលើពិភពលោក មានកម្ពស់ ៩៧៩ ម៉ែត្រ។ រូបរាងភ្នំដែលមានផ្ទៃខាងលើរាបស្មើ (Tepuis) នៅតំបន់នោះ ក៏ជាផ្នែកមួយនៃទេសភាពដ៏អស្ចារ្យក្នុងរឿងនេះដែរ។
៤. ដើមឈើវិញ្ញាណ (Tree of Souls) ដើម Wisteria នៅសួនច្បារ Ashikaga ប្រទេសជប៉ុន៖ “ដើមឈើវិញ្ញាណ” ដែលមានមែកធ្លាក់ចុះមកក្រោម និងមានពន្លឺពណ៌ស្វាយ ត្រូវបានគេជឿថាបានដកស្រង់គំរូតាមដើម Wisteria ដ៏ធំនៅក្នុងប្រទេសជប៉ុន។ នៅពេលវាផ្កា មែករបស់វាធ្លាក់ចុះមកក្រោមបង្កើតបានជាទស្សនីយភាពដ៏ស្រស់ស្អាតដូចក្នុងសុបិន។
៥. ព្រៃទឹកភ្លៀង នៅកោះ Kauai រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក៖ សម្រាប់ព្រៃដ៏ក្រាស់ឃ្មឹក និងមានជីវចម្រុះជាច្រើននៅភព Pandora ក្រុមការងារថតរឿងបានយកគំរូតាមព្រៃនៅ កោះ Kauai ។ លោក James Cameron ថែមទាំងបាននាំតួសម្តែងទៅរស់នៅក្នុងព្រៃនោះ ប៉ុន្មានថ្ងៃទៀតផង ដើម្បីឱ្យពួកគេយល់ពីអារម្មណ៍នៃការរស់នៅក្នុងព្រៃមែនទែន៕.png)










