រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលុបចោលកម្មវិធី និងការងារផ្សេងៗដើម្បីមកចូលរួមជាមួយនាយករដ្ឋមន្រ្តី និងមេទ័ពទាំងអស់ក្នុងការបញ្ជាលើកងកម្លាំងប្រដាប់អាវុ.ធទប់ទល់ជាមួយការឈ្លានពានរបស់ថៃ បន្ទាប់ពីយោធាថៃបានបើកការបា.ញ់ប្រហារដោយគ្មានមូលហេតុនៅជុំវិញតំបន់ប្រាសាទព្រះវិហារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvkUvGDtF6NjWK1qQZ31CR8y3QBrTmzCA7Z79YzIWrUP-I1WVKa4WQUQUPkA9ABs6frtS0oVtyhiq6b8ZeTYmut3M8G_2QthHLflvAz47jHoTFG6TvdmnitQtIjUx3rOt3OYLCkeAPadDhyphenhyphenNsrw4T3UTpy90GjIgWK-zVOwH-wvXfdafWPpPuEtPXY8V93/s1280/image_2025-12-08_09-30-52.png

យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកសម្ដេចតេជោ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិល យប់មិញនិងព្រឹកនេះ ក្នុងគោលបំណងទាញយើងឲ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_W7XI28ZDYH4EI6t1rxd7aSfqSdBZpkJZlvtFVM8IXbuDWHKjTUEVYqYsnXYytfReWorlvOQ789iRQt3x20sgL-8xnEkyDOGhrOGyuhDftCsbpOD0038I9KjLauh0K5jTFqexWhHk7KBb7L3OF5o6T48Jt-fS7M5bnxiN4-NGVWY9P5hfgP1lINh2YN5Z/s1280/photo_2025-12-08_09-33-50.jpg

តាមការបញ្ជាក់របស់សម្ដេចតេជោ គឺ«បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។»

ជាមួយគ្នានេះ សម្ដេចបានអំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្ថិភាព។ បន្ថែមលើនោះ សម្ដេចក៏បានសូមការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ផងដែរ ដែលលោកបានលុបចោលកម្មវិធី និងជំនួបផ្សេងៗក្រោយហេតុការណ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3FNHu7nBho8DNWloH0o1LsT9WoLa5IJSmKuafCdMBRuRnb-_DVrqbdnRh8QAmF4VFQNXak1nFxp6aVrSPi799ZiLgxHyN-Hbu8sbEcuFmto6J3MP5WBridUIhUSBn-tta3jH259cDpKSLhwPH2hmIn3TZtXseL3B5gZu8kfoB0oTHT2Rkych2C9XxVqON/s1280/photo_2025-12-08_09-33-49.jpg

គួរជម្រាបថា ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកងទ័ពថៃ បានបើកការបា.ញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក កាលពីថ្ងៃទី៧ និងព្រឹកព្រលឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការពារជាតិកម្ពុជា ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQzMa5A7gwN4hbrB89FXlj1FcjdMugfmDbddg_CcFRmtij2mcTcu-_9w1pstvHgOcirQKtOR5c78OgoUWZMRj1JqUZLzyVRgDg6lZ98NDunr9IWnOdFrLM6nzx1PSw9vdTJtPw0TSaczq094OO2n_8vr8ZJZSM9yEQiGObY_EFEGKm7vhcbzX6KmofPiCH/s720/photo_2025-12-08_08-24-46.jpg

កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ និងបានសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZz9cYg0iD38XBctJZx9yzSWEv3V5I-X1QjsvngK88PQ6Y8shpYAJqdkzzZ3oXbI5fRMN_6fYpGX31L6cpnhf6_99XUqUQjuqIeB5Oc76pn1IU__tT1pffzLQuG6Phs3mrO7KMeo66YwvIRNY2b7Y6Dv1A7wYA78Fxy402nI7DtTeYzb-LjNy06YfHGfVU/s772/image_2025-12-08_09-34-19%20(2).png