តារាចម្រៀងរ៉េប ហ្សេដេស បានបង្ហាញជាសាធារណៈក្រោយពីច្រៀងមិនបានលុយត្រូវតាមទារជាច្រើនដង។ មិនត្រឹមតែ ហ្សេដេស ប៉ុណ្ណោះទេដែលជួបប្រទះបញ្ហានេះតារាចម្រៀង រ៉េដឃីង គឺបានជួបនឹងបញ្ហានេះដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMhTrZju9SG53lVoJACJudixuQ3jwzdnXHH01zLxQnvDbxYoTzMj-9cjDhw9tl7tWmZchqtLRm73N7XsZDyNEhoHRE_cjOZFS7XjLi2M7HY-6NqUwPkbcbEzWzgRVy4AnG1s5RNOv8nHeRmcpXCEOXY6VGSrvjDOfsHAxadC4VOT1CBXupgwfjoNF-gfpW/s2048/image_2025-11-19_09-47-03.png
នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ម្ចាស់បទ «ក្រឡុក» បានបង្ហោះសំណេរថា «ច្រៀងតាំងពីថ្ងៃ៣១ ខែ១០ ដល់ថ្ងៃទី១៨ ខែ១១ ហើយ… ឯណាលុយការងារខ្ញុំ ??? Artist ដូចខ្ញុំតូចតាចពេកមែន បានអត់ខ្វល់ពីខ្ញុំសោះ»។ អស់ការអត់ធ្មត់ទើបចេញមកបង្ហោះសារជាសាធារណៈ បែបនេះ ហ្សេដេស បានបង្ហាញថារូបគេហត់នឹងតាមសួរ ព្រោះសួរចង់១០០០ដងហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOvc95mHdf2qeH-X__CyW7sjappxrghJWuyCG29CKgFaxg9TXuf4janOCfnOKZYrNW9ftH6bUdj1mfcXOC-k0mlmxk83_HYiBWq5oyY4JjyrBYAFdtIrha3Rlaa5gE-e9lPvxfFQzVsVk6_1cs3sr33HSa0K8V4VmbakBIGoNPPX6kbj_TcvAddLQl2uan/s2048/image_2025-11-19_09-47-04%20(2).png

មិនត្រឹមតែ ហ្សេដេស ប៉ុណ្ណោះទេដែលធ្វើការឱ្យគេហើយប៉ុន្តែមិនទាន់បានលុយតារាចម្រៀង រ៉េដឃីង ម្ចាស់បទ «កុំអោយខ្ញុំដើរផ្លូវចាស់» ក៏ជួបនឹងបញ្ហានេះដូចគ្នា។ រ៉េដឃីង បានចែករំលែកការបង្ហោះរបស់ ហ្សេដេស ដោយភ្ជាប់ជាមួយនឹងសម្តីថា «រឿងខ្ញុំ ជិត ២០០០$ តាំង២០២៤ ដល់ឥឡូវ»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSR3au0AJYFi6kNO9YSwOobf-phLrLFTXnjnnmwTJV0ZTqfB5rj6REfT_0KoaZoCVOlAg4eWVtQR3cUxsWNxN-1w50c7u03ztOMmPtaOxbiMJlJBdx_AlXMQyB2Aj2VdtOh5nPR6nknFoI6HVd_y1myy93mRRP3AGUZwBNXJ5FeNdQ0TVoGOs3T8N15cCs/s1710/image_2025-11-19_09-47-07.png

    មិនត្រឹមតែសិល្បករទាំងពីររូបប៉ុណ្ណោះទេដែលធ្វើការហើយមិនទាន់មានការទូទាត់កម្រៃ ប៉ុន្តែសិល្បករមួយចំនួនក៏បានជួបនឹងបញ្ហានេះដូចគ្នាសូម្បីតែតារារ៉េប GMENGz ក៏ធ្លាប់បង្ហើបរឿងគេមិនឱ្យលុយដូចគ្នា៕