G-Dragon បើកចំហអំពីទុក្ខលំបាកដែលលោកបានជួបក្នុងអំឡុងពេលស៊ើបអង្កេតគ្រឿងញៀនពាក់ព័ន្ធនឹងរូបលោក ដោយនិយាយថាការចោទប្រកាន់មិនពិតបានធ្វើឱ្យលោកមានការរង្គោះរង្គើជាខ្លាំងរហូតដល់ពិចារណាចូលនិវត្តន៍ពីវិស័យកម្សាន្ត។
កាលពីពេលថ្មីៗនេះនៅក្នុងកម្មវិធីមួយរបស់ MBC តារាចម្រៀង G-Dragon សមាជិកក្រុម BIGBANG បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយស និងចែករំលែកអំពីសកម្មភាពតន្ត្រីថ្មីៗរបស់លោកក៏ដូចជាភាពចម្រូងចម្រាសដែលបានកើតឡើងជុំវិញខ្លួន។ នៅពេលនោះពិធីករ បានមេនសិនវីដេអូចម្រៀងបទ «Power» របស់ G-Dragon ដែលទទួលបានការរិះគន់ជាសាធារណៈ។ តារាចម្រៀងរូបនេះថា «ប្រហែលមួយឆ្នាំមុន វីដេអូចម្រៀងនោះ ខ្ញុំជួបរឿងមិននឹកស្មានដល់»។.png)
G-Dragon ត្រូវបានគេសំដៅទៅលើការពិតដែលថាលោកត្រូវបានកាត់ទោសពីបទ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។ នៅពេលនោះភ្លាមៗ ប៉ូលិសបានបើកការស៊ើបអង្កេតទៅលើលោក ដោយផ្អែកលើសក្ខីកម្មរបស់អ្នកគ្រប់គ្រងកន្លែងកម្សាន្តនៅ Gangnam ។ ប៉ុន្តែនៅទីបំផុត ការធ្វើតេស្តរកសារធាតុញៀនទាំងអស់របស់ G-Dragon ត្រឡប់មកអវិជ្ជមានវិញ ហើយប៉ូលិសរកមិនឃើញព័ស្តុតាងទៀតទេ ដូច្នេះករណីនេះត្រូវបានច្រានចោល។ តារាចម្រៀងរូបនេះត្រូវបានគេប្រកាសថាគ្មានកំហុសបន្ទាប់ពីជិត ២ ខែ។.png)
ដោយនឹកឃើញពីពេលវេលាដ៏លំបាកនោះ G-Dragon បានសារភាពថា «ទោះបីជាខ្ញុំជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុក៏ដោយ ខ្ញុំគ្មានកន្លែងណាបង្ហាញអារម្មណ៍របស់ខ្ញុំទេ ព្រោះខ្ញុំកំពុងសម្រាក។ ខ្ញុំមិនចង់ស្រែកថាខ្ញុំគ្មានកំហុសទេ ប៉ុន្តែខ្ញុំពិតជាខកចិត្ត និងបាក់ទឹកចិត្ត។ ខ្ញុំក៏មិនចង់ធ្វើសន្និសីទកាសែតដែរ ព្រោះខ្ញុំមានអារម្មណ៍ថាវាគ្មានន័យ។ ខ្ញុំថែមទាំងឆ្ងល់ថាតើខ្ញុំគួរចូលនិវត្តន៍ដែរឬអត់ ប៉ុន្តែគ្មានហេតុផលធ្វើដូច្នេះទេ។ ខ្ញុំបានបន្តងឿងឆ្ងល់ថាតើវាពិតជាចប់ហើយឬក៏ខ្ញុំទើបតែមានសំណាង»។
G-Dragon បានចែករំលែកពីការបន្ធូរអារម្មណ៍និងព្យាបាលខ្លួនឯងនោះគឺជាតន្រ្តី។ លោកបាននិយាយថា «អ្វីដែលខ្ញុំអាចធ្វើបានគឺតន្ត្រី។ នៅពេលដែលខ្ញុំចាប់ផ្តើមសរសេរតន្ត្រីម្តងទៀត ខ្ញុំបានដឹងថាខ្ញុំកំពុងបញ្ចូលបទពិសោធន៍ទាំងនោះទៅក្នុងតន្ត្រី ហើយវាមានអារម្មណ៍ថាខ្ញុំបានរកឃើញគោលបំណងរបស់ខ្ញុំនៅក្នុងជីវិត នោះហើយជាអ្វីដែល ‘Power’ ចង់បង្ហាញ»។
.png)
ភ្លាមៗនៅពេលដែលវាត្រូវបានចេញផ្សាយនៅក្នុងខែវិច្ឆិកា ២០២៤ MV «Power » ដែលបង្ហាញពីការវិលត្រឡប់របស់ G-Dragon ទៅកាន់ឆាកតន្ត្រីភ្លាមៗបានក្លាយជាប្រធានបទនៃការពិភាក្សា។ MV «Power» លាតត្រដាងពីភាពឃោរឃៅនៃឧស្សាហកម្មកម្សាន្តកូរ៉េ ច្បាប់ និងបទប្បញ្ញត្តិដែលគ្រប់គ្រងសិល្បករ ការបំពុលប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម ជាមួយនឹងពាក្យចចាមអារ៉ាមមិនពិតជាបន្តបន្ទាប់…។ នៅក្នុងភាពងងឹត G-Dragon បានប្រកាសថាលោក «កើតមកដើម្បីប្រឈមមុខនឹងបញ្ហាតែម្នាក់ឯង»។ 
G-Dragon បញ្ជាក់ថាអ្វីដែលលោកបានសរសេរក្នុងបទ «Power» មិនមែនជាការក្រអឺតក្រទម ឬបំផ្លើសឡើយ។ មេក្រុម Big Bang ពិតជាមានការត្រឡប់មកវិញដ៏អស្ចារ្យចាប់តាំងពីរឿងអាស្រូវនេះដោយមានការទទួលស្គាល់យ៉ាងច្រើនទទួលបានទាំងពានរង្វាន់និងបានសម្តែងនៅពីមុខថ្នាក់ដឹកនាំធំៗ៕










