ប្រទេសថៃ៖ អាជ្ញាធរខេត្ត អង្គថង បានបញ្ជាឲ្យមានការជម្លៀសពលរដ្ឋជាបន្ទាន់ ក្រោយកម្រិតទឹកនៅក្នុងទន្លេចៅប្រាយ៉ាបានកើនឡើងខ្លាំងរហូតបណ្តាលឱ្យធ្លាយទំបន់នៅស្រុកប៉ាម៉ុក នាំមកនូវទឹកជំនន់ហូរហៀ ជន់លិចផ្ទះប្រជានជនជាង 100 ខ្នង និងកម្ពស់ទឹកបានឈានដល់កម្រិតប្រកាសអាសន្ន។ នេះបើយោងតាមសារព័ត៌មាន The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMLaGjxI3PG8uX_1EK4gMaiWlVn06dZJuwNRMctvthJoOQvZbVEwYhb8R-KQpA46PgU48wzy0p7QXatwJYrRNbGgzzWw_8zGYmphqJU70L4CoHvwLmdJ2VJcJtIdDcpkM7JGiGskzWTMCrGjI-rPQliFQhLUjDM0AgRDwSRga4OpIVv3XofAVIoLYOnZu0/s1280/photo_2025-11-08_09-03-56%20(2).jpg
តាមរយៈសេចក្ដីរាយការណ៍របស់ការិយាល័យទំនាក់ទំនងសាធារណៈខេត្តអង្គថង ប្រទេសថៃបានឲ្យដឹងថា មានការបា.ក់ទំនប់ទប់ទឹកជំនន់មូមួយ ក្នុងស្រុកប៉ាម៉ុក កាលពីព្រឹកព្រលឹមថ្ងៃសុក្រ នៅថ្ងៃទី7 ខែវិច្ឆិកា ដោយកម្រិតទឹកបានកើនឡើងដល់ប្រហែល 60-70 សង់ទីម៉ែត្រត្រឹមពេលដ៏ខ្លី នាំឲ្យទឹកហូរបុ.កដាច់ផ្លូវ និងជន់លិចទៅលើផ្ទះពលរដ្ឋប្រមាណ 100ខ្នងផ្ទះភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr_66xkaxvsDKNGwsYJtmaBsT7YGohtNXFijk_yhzKcubMgMmIjBmh15zdZn4q6sQAydR1M-M1ublXWm2c4WFuYh4KN1QAq-XmadS1l-5aFQKXOV6q7ESt0xy_ieQBiIGGcn0EkPoO2E2MvXQoSpgfcliDwNNnJtYoXYrLIc3cs7BU24h11uIFVUmMfJ92/s1280/photo_2025-11-08_09-03-56.jpg
ស្ថានភាពទឹកជំនន់ លាយលំនឹងឥទ្ធិពលខ្យល់ព្យុះដែលវា.យប្រហា.រយ៉ាងឆាប់រហ័សបែបនេះ បានជំរុញឲ្យប្រជាជនថៃរាប់សិបគ្រួសារបានប្រញាប់ប្រញាល់ផ្លាស់ទីសម្ភារៈរបស់ពួកគេទៅកាន់ទីទួលខ្ពស់ជាបន្ទាន់ ដើម្បីការពារការខូចខាត។ ទន្ទឹមនឹងនោះ មន្ត្រីស្រុកប៉ាម៉ុក អាជ្ញាធរមូលដ្ឋាន បុគ្គលិកយោធា ប៉ូលីស និងក្រុមជួយសង្គ្រោះស្ម័គ្រចិត្តជាច្រើន បានដាក់ពង្រាយបាវខ្សាច់ និងកាយដីធ្វើរបាំងការពារ ដើម្បីកាត់បន្ថយផលប៉ះពាល់ ខណៈស្ថានភាពកាន់តែអាក្រ.ក់ទៅៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo3yvI6fUVNCnQz2Ag8Kpo8_hTjiXlC4cz5i8Sny2Xw43-uEWOWBsfR4kuR4Xiq4nb7Wp9mgFWS5bM_bKpeMYfyy06I8GCcrxMNgLskL0gtla0_4M5TvMVixZivLzzlomPM_9cQG-bP03AXoIb9fLvsPiNGR-z9LhirmJh8k05aL5kwZ-0R5hxUSyMXwSp/s1280/photo_2025-11-08_09-03-57.jpg

ចរន្តទឹកដ៏ខ្លាំងនៃទន្លេបានហូរច្រោះច្រាំងទន្លេនៅជិតស្ពានចៅប្រាយ៉ាប៉ាម៉ុក នៅម្ខាងនៃផ្សារប៉ាម៉ុក ដែលអនុញ្ញាតឱ្យទឹកហូរអាចជន់លិចទៅលើសហគមន៍ប៉ាម៉ុកបានយ៉ាងឆាប់រហ័ស។ អាជ្ញាធរខេត្តបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ស្ថានភាពទឹកជំនន់កាន់តែយ៉ាប់យ៉ឺនខ្លាំងឡើង ហើយវាបានក្លាយជាក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ»៕