Home តារាជាតិ វ៉ាន់ នីឡា ក្តៅស្លឹកត្រចៀកក្រោយមានមនុស្សប្រុសម្នាក់ចោ.ទនាងជំពាក់លុយគេ

វ៉ាន់ នីឡា ក្តៅស្លឹកត្រចៀកក្រោយមានមនុស្សប្រុសម្នាក់ចោ.ទនាងជំពាក់លុយគេ

94
0

តារាចម្រៀង វ៉ាន់ នីឡា បានបង្ហាញការហួសចិត្តយ៉ាងខ្លាំងក្នុងពេលដែលគ្មានសាច់ប្រាក់ជាប់ខ្លួនចាយលុយលើកាតស្រាប់តែមានបុគ្គលម្នាក់ដែលជាមនុស្សប្រុសដើរនិយាយពីនាងនិងចោទនាងថាជំពាក់លុយគេជាច្រើននាក់។ មិនត្រឹមតែប៉ុណ្ណោះបុគ្គលនោះថែមទាំងនិយាយដាក់ វ៉ាន់ នីឡា ថាមានរឿងអាស្រូវច្រើនពេកទើបកើតរោគចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTMonb-R6ZeZIYBZ-SOyso-6ieWI0QEnsoCTNgBoqX7uqzPRNFy31zpuqV3-yteFMj3vzpktPUqPHgoOaUfSFK6poghNf0swc3qfd81aELf_U-zeWqyJmQcVwUGMPJ0wIXJmzQ18hxsmCsqcADlrDOV_qlB6atOduvnVHsPvlEMdXA3ItAOPMhyphenhyphenA_5uvI/s1638/image_2026-08-20_15-17-31.png
នៅថ្ងៃទី២០ ខែសីហា វ៉ាន់ នីឡា បានបង្ហោះរូបភាព Screenshot ពីឆាតមួយព្រមទាំងរៀបរាប់ថា «នេះបញ្ហាកើតមកពីការដែលខ្ញុំអត់បានដូរលុយ ហើយចាយកាតរបស់ខ្ញុំ កើតចេញពីការដែលខ្ញុំអត់បានដើរលេងជាមួយវា ខ្ញុំជ្រើសរើសដើរជាមួយមនុស្សផ្សេងដោយសារចង់គេចអត់ចង់ពាក់ពន្ធ័ព្រោះឮថាម្នាក់ហ្នឹងពិនចាប់កំហុសគេណាស់ ក៏ជ្រើសរើសនៅរៀងឆ្ងាយៗទៅជៀសវាងពីបញ្ហា ខ្ញុំគ្រាន់តែចង់មានសេរីភាពដើរលេងហូបអី ជ្រើសរើសការជិះ taxi ដោយមិនចង់ដើរឆ្ងាយ ទាំងអស់នេះខ្ញុំខុស? »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQnj-RaqPigzO9XcH4IJeeZkcvukw4GzaoIEuQEQrCLc-EXZq39yxjGYZB0FMxuvZUqj9Q0flGciYyiS8ek5MQqql1KxZNtWBlrdYCYKkvShoZxVStwNv1J1FOGnbXjeXD-bFp-7itVbJ4l1HLWkwuk2j5N0IyWkWLz2wyQ3i198j37gIQA8bo6ylJW0k/s2048/image_2026-08-20_15-17-32.png

តារាចម្រៀងរូបនេះបញ្ជាក់ទៀតថា «ប្រុសនេះវានៅតែដើរនិយាយពីខ្ញុំ – បញ្ជាក់ ខ្ញុំអត់ដែលស្គាល់វាទេ .. វាថែមទាំងលើកបញ្ហាពីមុនខ្ញុំមកនិយាយក្នុងន័យជាន់យើង និងប្រើពាក្យពេចន៍ប្រមាថធ្ងន់ៗមកលើរូបខ្ញុំទាំងដែលខ្ញុំជាស្រីវាជាប្រុសពាក្យដែលវាសរសេរនេះអាចរាប់ជាបទបរិហារកេរ្តិ៍ឬអត់? វាថាខ្ញុំដើរខ្ចីលុយគេ ទាំងដែលខ្ញុំអត់ដែលជំពាក់ពីណាទេ មានតែគេជំពាក់ខ្ញុំ ហើយនៅមានការតិះដៀលផ្សេងៗទៀត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibXVbFM1fhq6OJ2af72Vqwq3x1CBHx9-iagJr-OYU281uuLB-MharlCtzO-gAFCYNptNfF2fTStNA6A2p_jDeUL_3XtQnTa7P-FrZZ_dXA2tEqa6XiJGkhPIrKSWjKDgy_bbExDxDgl5hi65zGvaR93HqlsSOqXXTBsWxeM2pgSGPlTdxa8rzdsacqqMY/s852/image_2026-08-20_09-16-15.png
នៅក្នុងសារឆ្លើយឆ្លងនោះមានការសសេរថា «ជួយប្រាប់កាកតារារោគចិត្តនោះផង មិនមែនខ្ញុំអ្នកនិយាយថាកាតវាគ្មានលុយទេតែគេផ្សេងៗដែលវាទៅខ្ចីលុយគេ គេអ្នកនិយាយចឹង។ សួរទៅដើរខ្ចីលុយអ្នកណាខ្លះ»។ សំណេរមួយទៀតលើកឡើងថា «រឿងអាស្រូវពេក ឡើងរោគចិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjUv-aMmX0A174VuP9vy5npCxTRxqQvvDoZQC7ZYcfx23UvSaW8AFBM_4ycad6Mf6A9n1jd0EFfjo2eiPxThFbJ6Ch7U_BGFjq3bfa09a64hSmD8QEKCUCrsuvs3jpZd74RTMU5Al11LGOIgeeiby6ULeIKPyFCX3Yc1aUHU0mnAu_uT3VH_-VIysbMBU/s2048/image_2026-08-20_15-17-36.png

ត្រូវបានគេចោទប្រកាន់និងប្រើពាក្យសម្តីប៉ះពាល់អារម្មណ៍បែបនេះមានអ្នកលេងអ៊ីនធឺណិតមួយចំនួនបានជំរុញឱ្យ វ៉ាន់ នីឡា ដាក់ពាក្យបណ្តឹងទៅកាន់អ្នកនិយាយខាងលើនេះ ខណៈដែលតារាចម្រៀងរូបនេះបានអរគុណចំពោះមតិយោបល់របស់អ្នកគាំទ្រ៕