យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ម៉ាក JORYA សម្រាប់ឆមាសទីមួយនៃឆ្នាំ២០២៥ Zhao Lusi បានរួមចំណែកដល់ប្រាក់ចំណូលដល់ទៅ ៧០០ លានយន់ ប្រមាណ៩៨.៦លានដុល្លារ។ ក្នុងនោះប្រាក់ចំណេញសុទ្ធបានឈានដល់ ១៤.៦៩ លានយន់ប្រមាណជាង២លានដុល្លារ។ បើប្រៀបធៀបទៅនឹងឆ្នាំមុន នៅពេលដែល Zhao Lusi មិនទាន់ក្លាយជាតំណាង ប្រាក់ចំណូលរបស់ JORYA បានកើនឡើងជិត ២០០% ដែលជាចំនួនដ៏អស្ចារ្យសម្រាប់ម៉ាកសំលៀកបំពាក់នៅក្នុងប្រទេសដែលមានប្រជាជនរាប់ពាន់លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDuiE8YuH4TdAPbb8b9-D1eUP47RRhZl0_HR14LhKCCvAY1wLNV2Hn-2OLW6DEqju20H1Hz7mlxiuh2-agl-NODQJWPnkOrdBJIfBskqUnElR7usOp2M9TSw2xbryEcK7PtxQG1QgLHyjebpoiLfHtgd5MN-HdNINnedFckF0y5tc3-m5KOJ-X50B3cDKN/s1280/image_2025-10-29_16-02-45.png

ដោយបានសហការតាំងពីខែសីហា ឆ្នាំ២០២៤ វាមិនពិបាកទេក្នុងការមើលឃើញថា Zhao Lusi ត្រូវបានពេញចិត្តទាំងស្រុងដោយម៉ាកនេះ។ ក្នុងអំឡុងពេលដែល Zhao Lusi បញ្ឈប់សកម្មភាពសិល្បៈជាបណ្ដោះអាសន្ន ដោយសារតែជំងឺ និងរឿងអាស្រូវជាមួយក្រុមហ៊ុនគ្រប់គ្រង JORYA គឺជាម៉ាកយីហោមួយក្នុងចំណោមម៉ាកមួយចំនួនដែលមិនបានបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយនាង។ ផ្ទុយទៅវិញ យីហោនេះបានបន្តកុងត្រាថ្មី និងរៀបចំសកម្មភាពតាមអ៊ីនធឺណិតនិងក្រៅអ៊ីនធឺណិតសម្រាប់ Zhao Lusi មានទំនាក់ទំនងជាមួយអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8ypN3aC6MDach2XMXFb32s3Kys-oOfXFPRwmZ1aj0VYuFfQ29CNx5vktvZ8AtUIVhSl5RnOT2w5-QaZmfMUx7IPw6a0wgJ8TaTGJwQeUGjc78KTQGBMN4hTD9hPX4zuamRKdaWzCYJcyMyM26WRbEBIwRiG-s7r4CyU8Xmh_IP7dmuUPpz9WEav6hduRC/s1280/image_2025-10-29_16-02-45%20(3).png

នៅពេលដែល Zhao Lusi ត្រឡប់មកវិញភ្លាម JORYA បានយល់ព្រមអនុញ្ញាតឱ្យនាងផ្សាយផ្ទាល់ពេញមួយឈុតថតរូបផលិតផលថ្មី ដោយមិនបារម្ភពីការរចនាត្រូវបានលាតត្រដាង ឬលួចចម្លង។ នេះក៏ជាហេតុផលដែលធ្វើឱ្យអ្នកគាំទ្ររបស់តារាស្រីរូបនេះមិនស្ទាក់ស្ទើរក្នុងការចំណាយប្រាក់ដើម្បីគាំទ្រម៉ាកយីហោនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_2tw8188G_Z7J0h7z2sWlhQWRQwDslAAcTlLrI9xzR8dtjZ1i0sZ1u7C7S11Yb3Fc46jbEQkuXjtcCeplfKTZVHKfSKWx2WVPG3e6-1LmTOGKevzV3q_vFRBoYmKrw0VcA3-c4FHH8d4r4bXvAqe-ifCqyQhx79tU-ynFjO4eD1_zmF7U625FyrVNQFFp/s1280/image_2025-10-29_16-02-45%20(2).png

កាលពីមុននៅក្នុងព្រឹត្តិការណ៍ម៉ាកយីហោមួយ Zhao Lusi ក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលផងដែរដែលមានមនុស្សពេញផ្សារទំនើប១០ជាន់។ បន្ទាប់ពីបានបង្ហាញខ្លួនត្រឹមតែ ៣នាទី ពាក្យគន្លឹះ «Zhao Lusi» បានក្លាយជានិន្នាការពិភពលោកយ៉ាងឆាប់រហ័សនៅលើ Twitter ។ ក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់ របស់របរដែលតារាស្រីពាក់បាន «លក់ដាច់»យ៉ាងលឿនដែលជួយឱ្យការលក់របស់ម៉ាកយីហោផ្ទុះឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJs7ghf14Ru7HWnVuAXUMZ1UQZDZtWykU5krcO0GqeKSuVgma-c2_erlcpPP4Y2zyIGZeF0lybv36I1bQPTVBpXQuZKtJaSqX3McZsAWEAZv1Q5lCBbKBYp8Q_zQPVDLBHq4Wy_gVZIE40exAIshY_IfvctpfAB-yNC5UVAgVfKmLJyVzF2DgoasZLn9-H/s1280/image_2025-10-29_16-02-44.png
ថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើនបានបញ្ជាក់ថា Zhao Lusi បានចូលរួមជាមួយ Orca Entertainment ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alibaba Group ។ យ៉ាងណាមិញ តារាស្រីរូបនេះមិនទាន់បញ្ជាក់ពីព័ត៌មាននេះនៅឡើយទេ៕