កូរ៉េខាងត្បូង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានពិភាក្សាអំពីជម្លោះរវាងប្រទេសកម្ពុជា និងថៃ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយបានបញ្ជាក់ពីតួនាទីរបស់ចិនក្នុងការលើកកម្ពស់សន្តិភាពក្នុងអំឡុងពេលនៃការដោះស្រាយជម្លោះព្រំដែននាពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5e7WPBGzoo4ziC6mwu5mcY5LBvY_lufEdgL5taUZOw2cPWfVIUVopwtbwVKzFf-OaRMJmmbWs7bv3RlnK69XZ9i2tZVTMLdZXlp_Fm0F8OawTGmk58VbkmrYsLBWIx_oSFsKF8_QBIkZCAE2HQqLw4yD1WsgK8T_C676CnaS4ROc-Tf3lu3o5QoTkhhLN/s760/image_2025-10-30_11-30-19%20(2).png

នៅក្នុងជំនួបពិភាក្សាការងារជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានលើកឡើងពីបញ្ហាជម្លោះថ្មីៗនេះរវាងប្រទេសកម្ពុជា និងថៃ បន្ទាប់ពីប្រទេសទាំងពីរទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរួមគ្នា នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី 26 ខែតុលា ដោយលោក ត្រាំ ក៏បានចុះហត្ថលេខាធ្វើជាសាក្សីលើឯកសារនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsvVvdT7GNfhI2CqdfWB4vs0O6-c9rM4rYbofl-n7IyBXxP6WV-wCJvWWSbtKtkt3ZCr3_G0dubgN6Iy5avuyERwzIoHwwfY-sYGSZZCRjzLzP9DvewER6dxrtyoYKHqhnYoT1JsimDAelY0gYYAt9V_yp35ssrn12OYeMCFUTaW45k7F2wm0e2L3rKA2s/s1024/image_2025-10-30_11-30-18.png

យោងតាមការចុះផ្សាយរបស់ Bloomberg ខណៈពេលដែលការថ្លែងសុន្ទរកថាបើកកិច្ចប្រជុំបែបនេះជាធម្មតាតែងផ្ដោតលើការស្វាគមន៍ប្រកបដោយសុជីវធម៌ និងផ្ដោតលើគោលការណ៍ទូលំទូលាយ ការសម្រេចចិត្តរបស់លោក ស៊ី ក្នុងការលើកយកពីបញ្ហានេះឡើងមក គឺជាជំហានដោយចេតនារបស់ចិនក្នុងការលើកកម្ពស់សន្តិភាព ជាពិសេសឆ្លុះបញ្ចាំងពីសារៈសំខាន់របស់វា ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ពីគ្រប់ភាគីទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv6chKIubMjQnfLlRcv1tE3pYbhw5NlUv-FiNaNM0byi7-VebJ_3k-yjczz04vjWdChXPJaku0QS4wFnklJeR6ljDjOiKUqYVuULBtTIHNSuaq1V8prglHQAjujI6fvvZ9LDBI1oCS-tpGQNDWEX8tmUK4gytAC7KDFmJ9IU8eRB5RjecMjyadPQajeX5F/s760/image_2025-10-30_11-30-19.png

ជាមួយគ្នានេះ លោក ស៊ី ជីនពីង បានថ្លែងតាមរយៈអ្នកបកប្រែថា “លោកប្រធានាធិបតី ឯកឧត្តម បានផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់សន្តិភាពពិភពលោក ហើយមានបំណងចង់ដោះស្រាយបញ្ហានៅក្នុងតំបន់ទាន់នៅក្តៅ។ ខ្ញុំក៏សូមកោតសរសើរចំពោះការចូលរួមយ៉ាងសំខាន់របស់លោកនៅក្នុងកិច្ចព្រមព្រៀងឈប់បា.ញ់នៅតំបន់ហ្គាហ្សាថ្មីៗនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnGO4jrp-c-hH8bcAhC3wtXbxjE4Bm9_G4aiTTxN3_1mCD6juw8rXnVlgcZS053_iFSKhV8tyDICJLv318gscojy9uetG6CAHjuN-eiM6qn9FbJ7sNOVnGGBn0enUUo5xyh7sGAz8MFqMBDuiB755YpXyJu4vz2Mq1Azej35ACFYS8mq2MNs-hKLJuFjFU/s2000/image_2025-10-30_11-30-18%20(2).png

លោក សុី បានថ្លែងបន្តថា ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ប្រទេសម៉ាឡេស៊ី លោកបានចូលរួមជាសាក្សីក្នុងការចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពីសន្តិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហើយលោកបានផ្តល់ការគាំទ្រយ៉ាងខ្លាំងចំពោះការចរចាដើម្បីបញ្ចប់ជម្លោះ។ ដូចគ្នានេះដែរ ប្រទេសចិនក៏បានជួយសម្របសម្រួលកម្ពុជា និងថៃតាមវិធីផ្ទាល់ខ្លួនរបស់យើង ក្នុងការដោះស្រាយជម្លោះព្រំដែន ហើយយើងបន្តលើកកម្ពស់កិច្ចចរចាសន្តិភាពដើម្បីដោះស្រាយបញ្ហាបន្ទាន់ផ្សេងទៀតនៅក្នុងតំបន់”៕