ប្រទេសថៃ ៖ ក្រោយបាត់មុខពីការងារនយោបាយជាច្រើនឆ្នាំ លោក អាភីស៊ីត វេចាជីវ៉ា បានត្រឡប់មកប្រឡូកក្នុងនយោបាយឡើងវិញ ដោយកាន់តំណែងជាប្រធានគណបក្សប្រជាធិបតេយ្យ ដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតឆ្នាំ២០២៦ ប្រជែងយកតំណែងជានាយករដ្ឋមន្ត្រីថៃ ។ លោក អាភីស៊ីត បានប្រាប់ទៅនាយករដ្ឋមន្ត្រីថៃកុំទុកចិត្តកម្ពុជា ថៃត្រូវតែអនុវត្តទាំងការទូត និងកងទ័ព ទោះជាប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwKGKupY9ekuQoCLsiIdG6DUKiH6tPP4qAeuAK_rDPXT3o2lBh7lQBf2fyEJMrc31uMEuaVufBfNTbxSdKlcIUUku_BbY2ZpA7NrTKgy20bY4YRaH9yWpS5zHz8k9hIMzSoJnSMEflUuv4FiLNn_HULPGAiSJF8z1QhXDyF_N1IaSfNonzVXZ3uigb7mFy/s1280/photo_2025-10-28_16-10-49.jpg

លោក អាភីស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) អតីតនាយករដ្ឋមន្ត្រីថៃ និងបច្ចុប្បន្នជាប្រធានគណបក្សប្រជាធិបតេយ្យ (ឬប្រាឆាធិប៉ាត់) បាននិយាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ថា លោកបានប្រាប់ទៅលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul រួចហើយ ត្រូវអនុវត្តការទូតផង និងកងទ័ពផង កុំទុកចិត្តកម្ពុជាឱ្យសោះ ប្រយ័ត្នកម្ពុជារាយការណ៍ទៅពិភពលោក ។ គោលដៅនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព គឺគ្រប់គ្នាឃើញថា កិច្ចព្រមព្រៀងនេះទូលំទូលាយ ដែលត្រូវពិនិត្យមើលចំណុចលម្អិតបន្ថែម ដូចជា ៖ ការបំពេញការងាររបស់ក្រុមអ្នកសង្កេតការណ៍ ហើយថៃស្នើកម្ពុជាអនុវត្តលក្ខខណ្ឌ៤ចំណុច ទើបការងារផ្សេងៗដំណើរការបាន ។ បើរដ្ឋាភិបាលថៃអាចបង្ហាញទៅពិភពលោកពីមូលហេតុត្រូវអនុវត្ត៤លក្ខខណ្ឌនេះ គឺមានសារៈសំខាន់ និងទទួលប្រយោជន៍ច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgdMLaeydY-NoX7yNt_Jz9Yn2nlKUNG9ujKUCtdxLmABiuvviJ3LNEflENYQ8dmNjOXD4Qv9Mf16Q_FzaGI05WJmTNxdq9z1EArj4re93rrCYzrEDACIxLVMXbYWpaGaPq-X516jQtSGkf8KgkThdN4tJKoQVqfs0uM9J5vfc5jMbUKsmLuFssTEupazQT/s1362/image_2025-10-28_16-37-40.png

បន្ទាប់ពីកម្ពុជា-ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព លោក អាភីស៊ីត ថា លោកមិនគិតពីការមានប្រៀប និងចាញ់ប្រៀបទេ រហូតដល់ថៃដឹងថា តើមានក្រុមអ្នកសង្កេតការណ៍ ឬប្រទេសនានាចូលមកសង្កេតការណ៍បែបណា រួមទាំងអនុវត្តការទូត និងកងទ័ពរបស់ប្រទេសទាំងពីរដូចម្តេច ។ វាជាភារកិច្ចរបស់កងទ័ព ក្រសួងការបរទេស និងរដ្ឋាភិបាល ដែលត្រូវដំណើរការគ្រប់យ៉ាងដោយប្រុងប្រយ័ត្ន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7wNQA_KjukUkIGJ_1NSuyWc5ZwjUVJm4J8T-QzdzSJDe2a14aTJCPHVCegctAxs7fiym2RaU0ooceDWlo6_rNUDPGVL0-H06_mswwNclI4XDlPumNhF8j_5NvARGtBOokxH7NIWmOcez7aQF_C0LhL_KzwVqeBgUoFKcJi-03yxLKJU63CqphS3dNekL4/s1280/photo_2025-10-28_15-33-38%20(2).jpg
លោក អាភីស៊ីត បន្តថា ធ្លាប់បានជជែកជាមួយលោកនាយករដ្ឋមន្ត្រី Anutin ឱ្យប្រុងប្រយ័ត្នកម្ពុជា ពីព្រោះកម្ពុជាអាចរាយការណ៍ទៅពិភពលោកក្នុងកិច្ចប្រជុំដោយពុំចាំបាច់មានរបៀបវារៈ និងមិនមែនជាគោលបំណងរបស់កិច្ចប្រជុំ ហេតុនេះ ថៃត្រូវត្រៀមខ្លួនគ្រប់ពេលវេលាទាំងការទូត និងកងទ័ព ។ ចំពោះការលើកឡើងពីប្រធានាធិបតីអាមេរិក លោក Donald Trump ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃនៅទីក្រុងកូឡាឡាំពួរ នឹងធ្វើឱ្យកម្ពុជាមិនហ៊ានផ្លាស់ប្តូរគោលជំហរ គឺពុំអាចទុកចិត្តកម្ពុជាទេ ត្រូវតាមដានស្ថានការណ៍ពិតប្រាកដ និងធ្វើឱ្យពិភពលោកឃើញការអនុវត្ត៤លក្ខខណ្ឌពិតប្រាកដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX8eGPJv3NNmD3MugcXcY3V0hVi520Q-io4LwrTukQagcn31riuX2BnvRb81MQrGPnMJdBsbLq9lM5twbZqjvoTHWs1jLo6SbMklMuLJtgJgeToPD_eWlVPf_gcM216VGScPz26tTxLoP61rJHCTkldZsAtul9Dr4jm3cxPthOVUVKtXQy-NLFRgVwXM6Z/s1280/photo_2025-10-28_15-33-39%20(2).jpg

គួរបញ្ជាក់ថា លោក អាភីស៊ីត ជាអតីតនាយករដ្ឋមន្ត្រីថៃ ទី២៧ បានត្រឡប់មកកាន់តំណែងជាប្រធានគណបក្សប្រជាធិបតេយ្យ ក្រោយពីគណបក្សនេះបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ ។ ក្រុមអ្នកនយោបាយចាស់ៗក្នុងគណបក្សប្រជាធិបតេយ្យគាំទ្រលោកឱ្យដឹកនាំគណបក្ស បន្ទាប់ពីចាញ់ឆ្នោតជាច្រើនលើក និងមិនបានក្លាយជាប្រធានគណបក្សនយោបាយក្នុងការបង្កើតរដ្ឋាភិបាលដូចមុន ។ បច្ចុប្បន្ន លោកមានក្មួយប្រុសប្រឡូកក្នុងនយោបាយដែរ គឺលោក Parit Wacharasindhu (ឈ្មោះហៅក្រៅ អៃទីម) ជាសមាជិកសភាគណបក្សប្រជាជន ដែលជាគណបក្សប្រឆាំងនៅប្រទេសថៃ ៕