ក្រុមចម្រៀង K-Pop NCHIVE បានទម្លាក់បទចម្រៀងមួយបទចេញពីអាល់ប៊ុមទោលទី២ ដែលថតនៅប្រទេសកម្ពុជាទាំងស្រុងអំឡុងពេលពួកគេមកផ្សព្វផ្សាយក្នុងរយៈពេល៣សប្តាហ៍។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រកម្ពុជារំជួលចិត្ត ក្រុមនេះសម្រេចចិត្តទម្លាក់ MV ទោះបីជាដឹងថាអាចប្រឈមនឹងបញ្ហាដោយសារតែស្ថានភាពយល់ច្រឡំប្រទេសកូរ៉េមើលមកកម្ពុជាមិនល្អ ចំណែកឯថៃនិងកម្ពុជាក៏មានជម្លោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQTDWMt6HykFcFsQ18x7tdpN1HqDiBFyZ-LrO1shImODs0NmkDr-gFCzDv9GMuTIWhj5Rn5u8iPmtzFHVWsRR99fTgVu7Q0968OxE5Z-0sEjhYPunBbVFWq8r52uFHdJ-tFeN3gURqoV9Bv1Fl-7J1g6VCecXkbxSR6pevSdjPGrW0oCMXYW49LLCZzImZ/s1433/image_2025-10-28_10-48-22.png
នៅយប់ថ្ងៃទី២៧ ខែតុលា ក្រុមចម្រៀង NCHIVE បានទម្លាក់ MV បទ « Luv+me» ។ បទនេះគឺជាបទក្នុងអាល់ប៊ុលទោលទី២របស់ក្រុម NCHIVE មានចំណងជើងថា «BELIEVE» ជាមួយនឹងបទ « CAN’T CATCH ME» , « Flash» ដែលនឹងទម្លាក់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ ក្រុមចម្រៀង Kpop ដែលមានសមាជិកចំនួន៦នាក់នេះបានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តព្រោះ MV បទរបស់ពួកគេគឺថតនៅប្រទេសកម្ពុជាទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUVfj4nj_YevbHkJjEzdYGZQhMkatpXIiSIRmz8PHxnSHEgytNwDLldEYCW9T3Y1LxrqU0BHKHAzui22t36a-L_ATCCFA9nbSbkCLW3r8_weJliO_zrMgOABZJCkUisIzBiV0AVqOoA4SqShkWxPHzZ2lN84163deDj2FJw6KNjosgnJ-Sl4dYBKK4mIjX/s1312/image_2025-10-28_10-48-16.png
បើកក្បាលដំបូងនៃបទ «Luv+me» ក្រុម NCHIVE បានបង្ហាញពីរូបភាពនៅវិមានឯករាជ្យ អាគារពាណិជ្ជកិច្ចនៅកោះពេជ្រ មុខព្រះបរមរាជវាំង ទិដ្ឋភាពនៅខេត្តព្រះសីហនុដែលពួកគេធ្វើដំណើរទៅកាន់កោះរ៉ុងសន្លឹម ជិះឡានក្រុងអត់ដំបូលនៅលើស្ពានកោះនរា និងទីតាំងផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNR8BRUJFsyH_eLpkcwavRB3MtAiE5Vdr07uPqP22mBx5ZFLkrcJKS8yF9YvvyEeMONxi_d9bvaGHCNuZqs5aoZyRhp3Lck5gITZNpnUXRIw70lanHYiwrldrSQDBbdoY-9mc7xtVFRW6fDGif7cJQT_IPOQUO3BOrQJ2ttwB6F2CpKjxcTcOmaWm7l7n7/s1440/image_2025-10-28_10-48-17.png

អ្វីដែលអ្នកគាំទ្រកាន់តែរំជួលចិត្តអមដោយសេចក្តីរំភើបគឺនៅពីក្រោយការសម្រេចចិត្តទម្លាក់ MV នេះរបស់ក្រុម NCHIVE ទោះបីជាស្ថិតក្នុងកាលៈទេសៈប្រថុយប្រថាន។ ដោយសារតែក្រុមចម្រៀងបុរសមកពីកូរ៉េខាងត្បូងនេះត្រូវយកកេរ្តិ៍ឈ្មោះរបស់ខ្លួនដាក់ចិត្តដាក់កាយទោះបីដឹងថាប្រជាជនកូរ៉េសម្លឹងមកប្រទេសកម្ពុជាដោយក្រសែភ្នែកអវិជ្ជមានដោយសារតែរឿងរ៉ាវទាក់ទងនឹងឧក្រិដ្ឋកម្មអនឡាញ។ មួយវិញទៀត NCHIVE ក៏ប្រឈមនឹងការធ្លាក់ចុះការគាំទ្រពីអ្នកគាំទ្រប្រទេសផ្សេងទៀតដោយសារតែស្ថានភាពជម្លោះព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwmpQHewr2vGoQTqL1EX7Av72gxQDkdSrcIRnC-Una08nnGXwV0bUson-kqYa4mjtHsdCcTRA_hwcW9ijj7xxHi5I7JNyBzCwxRhpp2_RhyRjREW4rXVeeTBVhneRgP11nMfEdQ9g8cCZSTH3J88AkvrPSVWApeAOOiwrK4ocjgoeL82gPC5kaaJZIc25t/s1440/image_2025-10-28_10-48-19.png

គួរបញ្ជាក់ផងដែរថា NCHIVE ធ្លាប់បានមកប្រទេសកម្ពុជារយៈពេល៣សប្តាហ៍ដើម្បីផ្សព្វផ្សាយក្រុមរបស់ខ្លួនដែលពោរពេញដោយអនុស្សាវរីយ៍។ ក្រុមនេះពេញដោយអារម្មណ៍រំជួលចិត្តនៅមុនពេលពួកគេហោះហើរទៅប្រទេសកូរ៉េខាងត្បូងវិញ។ ជាពិសេស NCHIVE បានអះអាងថាពួកគេសម្រេចចិត្តមិនខុសនោះទេដែលមិនពន្យារពេលមកកម្ពុជាដែលពេលនោះកំពុងប្រឈមនឹងបញ្ហាព្រំដែន៕