បរទេស៖ យោងតាមរបាយការណ៍ដែលទទួលបានមកពីគេហទំព័រ Compare the Market ដ៏ល្បីមួយរបស់ចក្រភពអង់គ្លេស បានបង្ហាញថា ទីក្រុងបាងកករបស់ប្រទេសថៃត្រូវបានចាត់ថ្នាក់ជាទីក្រុងដ៏អាក្រ.ក់បំផុតនៅទូទាំងពិភពលោកសម្រាប់ការលួ.ចប្លន់ លូកហោប៉ៅ និងការបោកប្រាស់។

តាមរយៈអត្ថបទព័ត៌របស់ទីភ្នាក់ងារ VN Express នៅថ្ងៃទី២៦ ខែតុលា នេះបានឲ្យដឹងពីការស្ទង់មតិ និងប្រមូលទិន្នន័យពីតាមបណ្ដារទីក្រុងរបស់ប្រទេសនានានៅជុំវិញពិភពលោក របស់គេហទំព័រ Compare the Market បានឲ្យដឹងថា រាជធានីរបស់ថៃទទួលបានពិន្ទុ 83.45 លើសគេក្នុងចំណាត់ថ្នាក់នៃការលួចប្លន់ និងការបោកប្រាស់ទូទាំងពិភពលោក ដែលបានចេញផ្សាយនៅថ្ងៃពុធ សប្ដាហ៍មុន។
.png)
ចំពោះចំណាត់ថ្នាក់ទាំង១០ នៃទីក្រុងដែលទទួលបានពិន្ទុខ្ពស់ជាងគេនៅទូទាំងពិភពលោករួមមាន៖ ទីក្រុង Mumbai: 36.86, ទីក្រុង Shenzhen: 39.51, Phuket: 40.52, Pattaya: 44.43, Rome: 45.53, Agra: 47.48, Shanghai: 51.83, Prague: 52.16, Paris: 68.81 និងចំណាត់ថ្នាក់លេខ១ ដែលខ្ពស់ជាងគេគឺ Bangkok: 83.45។.png)
តាមរយៈទិន្នន័យនេះ Compare the Market បានលើកឡើងថា ព្រះបរមរាជវាំង ដែលជាទីតាំងសម្គាល់ដ៏ល្បីល្បាញបំផុតមួយរបស់ទីក្រុងបាងកក ត្រូវបានសម្គាល់ថាជាទីតាំងដ៏អាក្រ.ក់បំផុតនៅលើពិភពលោកសម្រាប់ឧក្រិដ្ឋកម្មទេសចរណ៍ ដោយទទួលបានការរាយការណ៍អំពីករណីបោកប្រាស់ និងការលួចច្រើនជាងគេ នៅក្នុងការវាយតម្លៃពីអ្នកទៅលេងកម្សាន្តជាងគោលដៅទេសចរណ៍ផ្សេងៗទៀត។.png)
គេហទំព័រ Compare the Market បានឲ្យដឹងដែរថា ដើម្បីកាត់បន្ថយហានិភ័យនៃការលួចលូកហោប៉ៅ និងការឆបោ.ក អ្នកធ្វើដំណើរ ឬភ្ញៀវទេសចរដែលទៅលេងនៅទីក្រុងខាងលើគួរតែចាត់វិធានការបង្ការបែបសាមញ្ញៗដូចជា៖ រក្សាទុករបស់មានតម្លៃនៅកន្លែងសុវត្ថិភាព ការជៀសវាងតាក់ស៊ីដែលគ្មានអាជ្ញាប័ណ្ណ និងការប្រុងប្រយ័ត្ននៅពេលដែលមនុស្សចម្លែកចូលទៅជិត។
អ្នកទេសចរក៏គួរតែកត់សម្គាល់ខ្លួនឯង ពាក់ព័ន្ធនឹងការឆបោកទូទៅនៅគោលដៅនីមួយៗ ដើម្បីឲ្យដឹងបានថាឥរិយាបថណាគួរឱ្យសង្ស័យ និងជៀសវាងការក្លាយជាជនរងគ្រោះ។ ការរកឃើញនៃនេះនឹងបម្រើជាការរំលឹកថា ខណៈពេលដែលការធ្វើដំណើរអាចជាបទពិសោធន៍ដ៏សម្បូរបែប និងសប្បាយរីករាយ វាក៏មានហានិភ័យជាក់លាក់ផងដែរ៕










