បវរកញ្ញា ប៊ី សុធារី បានបង្ហាញការសប្បាយចិត្តនៅពេលឃើញប្រទេសកម្ពុជាទទួលបានសន្តិភាពវិញបន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពហើយមានប្រធានាធិបតីអាម៉េរិកជាសាក្សី។ យ៉ាងណាមិញ សុធារី បានអះអាងថានាងនៅតែបន្តពហិការមិនប្រើប្រាស់ទំនិញថៃ ហើយនេះមិនមែនជាទង្វើញុះញង់ទេប៉ុន្តែវាកើតឡើងពីឆន្ទៈឈាមកូនខ្មែរ។
.png)
នៅថ្ងៃទី២៧ ខែតុលា ប៊ី សុធារី បានចេញវីដេអូមួយសម្តែងការអបអរនៅពេលឃើញប្រទេសកម្ពុជាទទួលបានសន្តិភាពវិញបន្ទាប់ពីបានចុះកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៦ ខែតុលា។ ជាមួយនឹងការអបអរ បវរកញ្ញារូបនេះបានបង្ហាញថានេះមិនមែនជាការញុះញង់អ្វីនោះទេប៉ុន្តែមកនិយាយក្នុងនាមជាកូនខ្មែរមានឈាមជ័រខ្មែរ ជាមនុស្សម្នាក់ដែលមានឆន្ទៈស្រលាញ់ប្រទេសជាតិ។

ប៊ី សុធារី បន្តថា នាងនៅតែបន្តពហិការមិនប្រើប្រាស់ផលិតផលរបស់ប្រទេសថៃ ហើយដូចអ្វីដែលនាងធ្លាប់បាននិយាយតាំងពីមានរឿងភ្លាមៗមកម្ល៉េះថានាងមិនទទួលប្រម៉ូតផលិតផលណាដែលពាក់ព័ន្ធនឹងប្រទេសនេះនោះទេហើយនាងនៅតែបន្តដដែល។ Runer Up Miss Cosmo Cambodia 2025 បន្តទៀតថា ពេលនេះនាងទទួលបានការងារមកសុទ្ធសឹងតែជាផលិតផលក្នុងស្រុក បើទោះបីជាផលិតផលនោះផលិតនៅប្រទេសផ្សេងគឺជៀសតែពីប្រទេសថៃ។ .png)
បវរញ្ញាដែលមានឆន្ទៈរូបនេះអះអាងយ៉ាងមុតមាំថា នាងនៅតែបន្តមិនប្រើប្រាស់ មិនប្រូម៉ូតជាដាច់ខាតព្រោះនាងនៅតែចងចាំនូវទង្វើដែលគេបានធ្វើដាក់ប្រទេសកម្ពុជា ធ្វើដាក់ប្រជាពលរដ្ឋនៅតាមព្រំដែនទាំងការបាត់បង់សមាជិកគ្រួសារ បាត់បង់ទាំងផ្ទះសម្បែង ត្រូវរត់ភៀសខ្លួនរយៈពេលយូរទម្រាំទទួលបានសន្តិសុខមកវិញ។ សុធារី ថាការចងចាំរបស់នាងនៅតែមានជាពិសេសកំឡុងពេលមានសង្គ្រាមក្តៅគគុកហើយនឹងចងចាំវីរភាពរបស់កងទ័ពដែលបានពលី។

ជាមួយគ្នានេះដែរ ប៊ី សុធារី ពោលដោយក្តីសង្ឃឹមថាប្រជាពលរដ្ឋនឹងមិនគាំទ្រផលិតផលរបស់ប្រទេសថៃដែលជាប្រទេសអ្នកមាន ហើយងាកមកគាំទ្រផលិតផលក្នុងស្រុកធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសយើងកាន់តែរីកដុះដាល ធ្វើឱ្យពិភពលោកមើលឃើញថាប្រទេសកម្ពុជាជាប្រទេសស្អាតស្អំ មានសន្តិភាព ជាប្រទេសតូចតែមានបេះដូងធំ ជាប្រទេសដែលគេអាចមកទស្សនាសម្បត្តិវប្បធម៌ បេតិកភណ្ឌ តំបន់ទេសចរណ៍នានា៕










