ប្រទេសថៃ៖ ក្រោយរដ្ឋាភិបាលប្រកាសឲ្យកាន់ទុក្ខរយៈពេលមួយឆ្នាំពេញ និងកំណត់ឲ្យពលរដ្ឋត្រូវស្លៀកពាក់ពណ៌ខ្មៅ បន្ទាប់ពីការចូលទិវង្គត់របស់ព្រះមហាក្សត្រីយានីស៊ីរីគិត ពលរដ្ឋថៃមួយចំនួនបានចេញមកប្រតិកម្ម និងសម្ដែងការមិនពេញចិត្តចំពោះការបង្គាប់បញ្ជារនេះ ដោយពួកគេលើកឡើងថា វានឹងប៉ះពាល់ដល់របររកសុី និងការងាររបស់ពួកគេ ពិបាកក្នុងការរកលុយ ព្រោះកាន់ទុក្ខយូរថ្ងៃពេក។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃ កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ បានឲ្យដឹងថា ប្រទេសថៃចាប់ផ្ដើមពីថ្ងៃទី២៦ តុលានេះតទៅ នឹងត្រូវកាន់ទុក្ខជាផ្លូវការរយៈពេលមួយឆ្នាំ ចំពោះការចូលទិវង្គតរបស់ព្រះមហាក្សត្រីយានីស៊ីរីគិត ព្រះមាតារបស់មហាក្សត្រថៃបច្ចុប្បន្ន ដោយព្រះសពរបស់ទ្រង់ត្រូវតម្កល់ទុកមួយឆ្នាំ ។ មិនតែប៉ុណ្ណោះ ប្រជាជនថៃទាំងអស់ត្រូវបានស្នើឲ្យស្លៀកពាក់ពណ៌ខ្មៅ ហើយគេកម្រិតមិនឲ្យមានពិធីជួបជុំសប្បាយៗជាសាធារណៈឡើយ។ 
ជាមួយការប្រកាសខាង ពលរដ្ឋថៃមួយចំនួនក៏បានបញ្ចេញមតិប្រតិកម្ម ដ្បិតយល់ថាការកំណត់តាមប្រពៃណីសៃរាជវង្សបែបនេះ ប្រៀបដូចជាការបង្ខិតបង្ខំពួកគេឲ្យកើតទុក្ខតាមគ្រួសារអ្នកដទៃដែលមិនជាប់សាច់ឈា.មគ្នា និងថែមទាំងត្រូវប៉ះពាល់ដល់ការប្រកបរបររកសុីចិញ្ចឹមជីវិតរបស់ពួកគេផងដែរ។
យោងតាមការបង្ហោះរបស់ពលរដ្ឋថៃម្នាក់ក្នុងចំណោមពលរដ្ឋដែលមិនពេញចិត្តជាច្រើនផ្សេងទៀតបានលើកឡើងថា «អ្នកក៏អាចស្លា.ប់បានដែរ តែសូមកុំធ្វើទុក្ខដល់ប្រជាពលរដ្ឋ។ មនុស្សគ្រប់គ្នាមានការងារត្រូវធ្វើ។» ចំណែកពលរដ្ខម្នាក់ទៀតបានពោលថា «បើស្លា.ប់ហើយ ធ្វើទុក្ខបុកម្នេញដល់អ្នកដទៃ នោះជាអំពើបាបហើយ។ អ្នកស្លា.ប់ហើយអាចរង់ចាំចាប់ជាតិវិញបាន តែម្ចាស់បំណុលខ្ញុំគេអត់ចាំបានទេ» «មនុស្សតែម្នាក់គត់ស្លា.ប់ តែធ្វើឲ្យរវល់មួយប្រទេស។ ពលរដ្ឋគ្រប់គ្នាត្រូវការរកលុយចិញ្ចឹមជីវិតណា។» និងនៅមានការលើកឡើងខុសៗគ្នាជាច្រើនផ្សេងទៀត ដោយពួកគេម្នាក់ៗសុទ្ធតែខឹ.ងសម្បារនឹងការកំណត់ដ៏តឹងរឹងនៃរបបរាជានិយមរបស់ថៃ។

យ៉ាងណាមិញ ការក្លាហានហ៊ានចេញរិះគន់ចំៗរបស់ពលរដ្ឋថៃខាងលើទាំងនោះ ក៏ត្រូវបានពលរដ្ឋថៃផ្សេងទៀតដែលមានកាគោរពចំពោះរបបរាជានិយម ធ្វើការជេ.រប្រទិ.ចយ៉ាងខ្លាំងក្លាតបទៅវិញ។ ក្នុងនោះពួកគេភាគច្រើនបានខម្មិនថា «បើមិនចង់កាន់ទុក្ខ ក៏មិនបាច់មកបង្ហោះបែបហ្នឹងដែរ វាបង្ហាញថាអ្នកគ្មានខួរក្បាល» និងពាក្យសំដីដៀលថាជាច្រើនផ្សេងទៀត ដែលធ្វើឲ្យវាបានក្លាយជាសង្រ្គា.មពាក្យសំដីរវាងថៃនិងថៃគ្នាឯង។
.jpg)
យ៉ាងក៏ដោយគួរបញ្ជាក់ថា បើតាមការអះអាងរបស់លោក អនុទីន នាយករដ្ឋមន្រ្តីថៃបានឲ្យដឹងថា ថាកាន់ទុក្ខព្រះបរមសព ព្រះមហាក្សត្រីយានី សុីរិគិត នេះមិនដាក់កំហិតដាច់ខាតពេកនោះទេ ប៉ុន្តែលោកសូមជំរុញ និងលើកទឹកចិត្តដល់ពលរដ្ឋថៃទាំងអស់ឲ្យអនុវត្តបែបនេះ ក្នុងនាមជាពលរដ្ឋរស់នៅលើទឹកដីដែលមានព្រះមហាក្សត្រ និងឲ្យចាត់ទុកការសោយទិវង្គត់របស់ព្រះមហាក្សត្រីយានី ជាការបាត់បង់ចាស់ទុំដ៏គួរឲ្យគោរពម្នាក់ទៅបានហើយ បើទោះជាមិនសូវពេញចិត្តក្ដី៕










