យោងតាមសេចក្តីប្រកាសពីសេតវិមានអាមេរិក សហរដ្ឋអាមេរិក នឹងដកបំរាមការលក់សព្វាវុធ មកលើប្រទេសកម្ពុជា និងបើកឱ្យមានការរៀបចំ “សមយុទ្ធឆ្មាំអង្គរ” ឡើងវិញ ក្រោយខកខានធ្វើជិត១០ឆ្នាំ។

សមយុទ្ធនេះ ត្រូវបានបង្កើតឡើងអំឡុងឆ្នាំ២០១០ ដល់២០១៦ បន្ទាប់មកក៏ត្រូវបានផ្អាករហូតមកទល់ពេលបច្ចុប្បន្ន។.png)
សមយុទ្ធឆ្មាំអង្គរ ធ្វើឡើងដោយមានកម្ពុជាជាម្ចាស់ផ្ទះ ហើយទទួលការឧបត្ថម្ភពីកងទ័ពជើងគោកអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក។.png)
ជាទូទៅ សមយុទ្ធនេះ ផ្តោតសំខាន់លើការយកចិត្តទុកដាក់លើប្រតិបត្តិការផ្តល់ជំនួយសង្គ្រោះមហន្តរាយ និងជំនួយមនុស្សធម៌។.png)
បន្ថែមពីនេះ ក៏មានការហ្វឹកហ្វឺននៅប៉ុស្ត៍បញ្ជាការ ការផ្លាស់ប្តូរគ្នាលើជំនាញវិស្វកម្ម ការសង្គ្រោះបន្ទាន់ផ្នែកពេទ្យ និងការហ្វឹកហ្វឺនលើការកំចាត់យុទ្ធភណ្ឌផ្ទុះ និងយុទ្ធនាការផ្តល់ឈាមផងដែរ៕










