ជាច្រើនដងមកហើយ ម៉ៃ សុគន្ធ តែងតែបង្ហោះជីកកកាយជាមួយនិងការចោទប្រកាន់ទាក់ទងលុយមូលធិនិរបស់ ប៉ីប៉ី ឌី។ ទើបតែស្ងាត់មួយរយៈ ពេលនេះ ម៉ៃ សុគន្ធ ចាប់ផ្តើមបង្ហោះទៀតក្រោយពេល ប៉ីប៉ី ឌី បង្ហាញថាលោកត្រូវខ្មោចសង្កត់ចំនួន២ដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtL9y9NZF-0GASHSfwkrk6BpuJNtXPS8-0RH16t6laLanngZE-Obsf9wUeO6JfaQgwReesXyBqGEyPJeDUdGyUkSiIl0yJkr-VlDU1WnpfGs_d4UqYEtrQq-eFubMRurPPZuhfKtfugyz7JSy3VDv4rsCgG7pqLQczi1jaCfR6dt-010uwseaEZj7OcHPX/s1440/image_2025-10-24_15-50-33.png
គេចាំបានថា ទ្រី សក្កដា និង ម៉ៃ សុគន្ធ បានផ្លោងពាក្យសម្តីទៅវិញទៅមកយ៉ាងក្តៅគគុកផ្តើមចេញពីការបង្ហោះរបស់ ម៉ៃ សុគន្ធ បង្ហាញចម្ងល់ទាក់ទងនឹងលុយមូលធិនិនិងមានការចោទប្រកាន់ថាទទួលបានលុយពីសប្បុរសធម៌ខ្ទង់លានដុលារ ប៉ុន្តែមិនបានបង្ហាញរបាយការណ៍ចំណាយឱ្យទស្សនិកជនឃើញឡើយ។ កន្លងមក ប៉ីប៉ី ឌី ក៏បានចេញមកព្រលះ ម៉ៃ សុគន្ធ ម្តងរួចមកហើយទាក់ទងនឹងលុយជំនួយនេះ ខណៈ ម៉ៃ សុគន្ធ នៅតែបង្ហោះផ្លែផ្កាមិនឱ្យស្ងាត់ហ្វេកប៊ុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicBUt7Qb3nUGnLjKGB5sOnyooCs9QK0VyZ_m2r2ZsHgxtdSVSAfWem_b1DTecDC6Xjcy2moulR-xbB797mzooM9ltp62iP-V31umgDvtyXPxwENpBMTu08Ylt83eVi5Cb5bNnr190AQogDHXwvj59BIK2Jk66wT73aqtdC5weiX-Y8ybAZe1Aq9fRrCPoT/s1440/image_2025-10-24_15-50-37.png

ជាក់ស្តែងថ្មីៗនេះ ប៉ីប៉ី ឌី បានបង្ហោះពីការយល់សប្តិរបស់ខ្លួនដោយឃើញខ្លួនឯងទៅបុណ្យសពហើយក្រោយមកត្រូវខ្មោចសង្កត់២ដង ហើយលើកទី២ គឺបានឃើញស្រមោលខ្មៅក្រាស់អង្អែលពីស្មាសង្កត់ដល់ក្បាលរហូតភ័យដេកលែងលក់។ ប៉ីប៉ី ឌី បានបង្ហាញថាខ្លួនគេងយល់សប្តិមានមនុស្សប្រុសម្នាក់តាមសម្លាប់ ដោយមិនដឹងថានេះជាប្រផ្នូលមិនល្អ ជាគ្រោះ ឬជារឿងចៃដន្យនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXRVmtrZA_Ar11TidFY3av0Fgke3241dtxnGUVqBcxqrmCdsMnMw5_EKR3GgXcT9L3j2PYr1ocho5KblMuAOTkEUo0n25k5i7dsmxQqyneKuftSr0yQU5n6asrB4Oorq6lV8GlerRNp1xUzm-VuOCwYoD-EllYzilZyZXS5QmiXNEkc6HdPwsz5lzYaB6R/s2048/image_2025-09-17_09-30-08.png
ការបង្ហោះរបស់ ប៉ីប៉ី ឌី ជំរុញឱ្យ ម៉ៃ សុគន្ធ បានដៃបង្ហោះជីកកកាយរឿងលុយជំនួយជាបន្តទៀតទោះបីជាមិនបញ្ជាក់ចំឈ្មោះតែមនុស្សជាច្រើនជឿថាគឺចង់សម្តៅទៅកាន់ ប៉ីប៉ី ឌី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4hZbXODAn9tntbnx1dvqel2E8WYGH0RI6H0WXentAAUzaPR5DRQEQgDmA_E1shOJEZcgM6TlgdYuaWAFOQt7q2BqkQgTzVO4TjUBzj3GmoKFuzABMkM2Qg7aDDtWbC3hkLdOgB7eIYO42MEuJBBiZ0CDCPePY2fuMo9CEy8jc0Laqjba_Ops_FsHsGyJM/s2048/image_2025-09-17_09-30-10.png

ម៉ៃ សុគន្ធ បានបង្ហោះថា «បើដូចការយល់សប្តិរបស់អាអូនលក់កាហ្វេផ្លូវកែងមែនបាបកម្មជិតមកទាន់ហើយ វ៉ឺតៗបូកខ្ទង់ចំណាយបញ្ចេញមកសល់ឬមិនសល់បង្ហាញសាធារណៈមក។ លុយជំនួយណាមានទាំងទឹកភ្នែកការឈឺចាប់ និរាស ព្រាត់ប្រាស់និង មនុស្សស្លា-ប់ នឹងចងពៀរអ្នក …..»។ ការបង្ហោះរបស់ ម៉ៃ សុគន្ធ ក៏ទាក់ទាញប្រតិកម្មចម្រុះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiPcmLffg8ORBoED3aeD-mj-AP4Z09obH_BH1bqtdrRUz5LGGhZ2AxHMhZiFnQUtpHb_2kXvTi044G7je4iaaxS_jmyLDghfktyLqxP1PlGvYOp_ePBde3KqDxyi20EhrBMSh78_krfx-DJeIfnpq2qVSMNPAvZfj9OdLmYnmWJ5w2X2LEJLK82uN6wK5U/s1440/image_2025-10-24_15-50-36.png
យ៉ាងណា ដ្បិតតែមានការជីកកាយពី ម៉ៃ សុគន្ធ ប៉ុន្តែអ្នកគាំទ្រមួយចំនួនធំបានបង្ហាញការជឿជាក់ទៅកាន់ ប៉ីប៉ី ឌី ព្រោះគេបានឃើញលោកជួយដល់កងទ័ពជួរមុខ ប្រជាជនរងគ្រោះ ជួយក្រុមគ្រួសារទាហានពលី ព្រមទាំងបានចំណាយពេលជាច្រើនចុះខេត្ត សុខចិត្តបិទហាងរកស៊ីខ្លួនឯង តាមតថភាពជាក់ស្តែង៕