បាងកក៖ ព្រះមហាក្សត្រី Sirikit Kitiyakara ដែលជាព្រះមាតារបស់ព្រះមហាក្សត្រថៃបច្ចុប្បន្ន បានយាងសោយទិវង្គតក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ក្រោយគង់សម្រាកព្យាបាលនៅមន្ទីរពេទ្យ Chulalongkorn ក្នុងក្រុងបាងកក អស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីទ្រង់មានបញ្ហាដាច់សរសៃឈា.មខួរក្បាល។
យោងតាមសេចក្ដីប្រកាសចេញពីព្រះបរមរាជវាំងថៃ បានបញ្ជាក់ថា ស្ថានភាពព្រះរាជសុខភាពរបស់ម្ចាស់ក្សត្រី Sirikit បានឈានដល់កម្រិតធ្ងន់ធ្ងរខ្លាំង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បើទោះជាក្រុមគ្រូពេទ្យខិតខំទប់ស្កាត់មេរោ.គក្នុងឈា.មយ៉ាងណាក៏ដោយ ក៏ស្ថានភាពរបស់ទ្រង់កាន់តែអាក្រក់ទៅៗ រហូតទីបំផុតបានធ្វើឱ្យទ្រង់ឈានចូលទិវង្គតតែម្តង កាលពីម៉ោង៩យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។
.jpg)
គួរជម្រាបថា ព្រះមហាក្សត្រី Sirikit បានប្រសូតនៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៣២ និងយាងចូលទិវង្គត ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា។ ព្រះអង្គ គឺជាព្រះអគ្គមហេសីតែមួយអង្គគត់របស់អតីតមហាក្សត្រថៃ ព្រះបាទ Bhumibol Adulyadej ដែលក៏បានយាងចូលទិវង្គត កាលពីឆ្នាំ២០១៦កន្លងទៅ។
ក្រោយការយាងសោយទិវង្គតរបស់ព្រះមាតា បុត្រាតែមួយអង្គគត់របស់ម្ចាស់ក្សត្រី Sirikit គឺព្រះមហាក្សត្រថៃ បច្ចុប្បន្ន ព្រះបាទ Maha Vajiralongkorn បានព្រះរាជអនុញ្ញាតឱ្យសមាជិកសៃរាជរង្ស និងអ្នកបម្រើការក្នុងព្រះរាជវាំងទាំងអស់ កាន់ទុក្ខរយៈពេលសរុប១ឆ្នាំ គិតចាប់តាំងពីថ្ងៃសោយទិវង្គតរបស់ម្ចាស់ក្សត្រី Sirikit។ ហើយខណៈនេះ ប្រជាជនថៃក៏កំពុងតែនាំគ្នាកាន់ទុក្ខនៅទូទាំងប្រទេសផងដែរ៕
 
		 
	









