ប្រទេសថៃ ៖ ហេតុការណ៍ចា.ប់ជំរិត ឬបោ.កបញ្ឆោតជ.នបរទេសឱ្យធ្វើដំណើរមកប្រទេសថៃ រួចហើយជួញដូរទៅមីយ៉ាន់ម៉ា តែងតែកើតឡើងជាញឹកញាប់ ដូចជា កន្លងមក ហេតុការណ៍នេះបានកើតឡើងលើតារាសសម្តែងចិន រហូតធ្វើឱ្យដំណើរកម្សាន្តមកថៃរបស់ភ្ញៀវទេសចរចិនធ្លាក់ចុះយ៉ាងខ្លាំង ។ ការចា.ប់ជំរិតក៏បានកើតឡើងលើជ.នជាតិកូរ៉េខាងត្បូងផងដែរ គឺត្រឹមតែរយៈពេល៩ខែ ឆ្នាំ២០២៥ មានការចា.ប់ជំរិតជ.នជាតិកូរ៉េខាងត្បូងនៅថៃរហូតដល់១១នាក់ ។

កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ សារព័ត៌មាន Korea Herald រាយការណ៍ថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ (រយៈពេលត្រឹមតែ៩ខែ) មានហេតុការណ៍ជ.នជាតិកូរ៉េខាងត្បូងរហូតដល់១១នាក់ត្រូវបានចា.ប់ជំរិតនៅប្រទេសថៃ ក្នុងនោះការចាប់ជំរិតខ្លះកើតឡើងនៅតំបន់ទេសចរណ៍ល្បីៗរបស់ថៃ ។

សារព័ត៌មាន Korea Herald ផ្សាយថា ការចាប់ជំរិតជនជាតិកូរ៉េខាងត្បូងនៅថៃបានកើនឡើងពីចំនួនសូន្យនៅឆ្នាំ២០២១ មកស្មើម្នាក់នៅឆ្នាំ២០២២ រីឯឆ្នាំ២០២៣ និងឆ្នាំ២០២៤ មានជនជាតិកូរ៉េខាងត្បូងត្រូវបានចាប់ជំរិតនៅថៃ ចំនួន៥នាក់ក្នុង១ឆ្នាំ ។ ការចុះផ្សាយនេះយោងតាមទិន្នន័យរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង ដែលរាយការណ៍ទៅកាន់សមាជិកសភាតំណាងរាស្ត្រគណបក្សប្រឆាំង ។

លើសពីនេះ ករណីឧក្រិដ្ឋកម្មកើតឡើងលើជនជាតិកូរ៉េខាងត្បូងនៅថៃក៏កើនឡើងដែរ ក្នុងនោះមានជនជាតិកូរ៉េខាងត្បូងចំនួន៣នាក់បានចាប់ជំរិត និងធ្វើឃាតភ្ញៀវទេសចរកូរ៉េខាងត្បូងម្នាក់អាយុ៣៤ឆ្នាំ បន្ទាប់មក ជនល្មើសទាំង៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅកូរ៉េខាងត្បូង វៀតណាម និងកម្ពុជា ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Korea Herald គឺកាលពីខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចថៃបានបង្ក្រាបក្រុមឧក្រិដ្ឋកម្មមួយក្រុមនៅខេត្តឈុនបុរី ក្នុងមានជនជាតិកូរ៉េខាងត្បូង២០នាក់ និងជនជាតិចិនម្នាក់ ។ សមត្ថកិច្ចថៃបានរំដោះជនជាតិកូរ៉េខាងត្បូងម្នាក់ដែលត្រូវជនខិលខូចបង្ខំឱ្យធ្វើការក្នុងក្រុម Call Center នៅខេត្តឈុនបុរី ។

សមាជិកសភាគណបក្សប្រឆាំងកូរ៉េខាងត្បូងនិយាយថា រដ្ឋាភិបាលថៃត្រូវតែចាត់វិធានការបង្ក្រាបបទល្មើសចាប់ជំរិតនៅថៃ និងសហការជាមួយប្រទេសនានាក្នុងតំបន់អាស៊ានដើម្បីការពារជនជាតិកូរ៉េខាងត្បូង និងទប់ស្កាត់ការងារខុសច្បាប់ដែលបោកបញ្ឆោតជនរងគ្រោះមកធ្វើការ ។ ការឆបោកអនឡាញ ចាប់ជំរិត និងឧក្រិដ្ឋកម្ម ដែលកើតឡើងនៅថៃនិងប្រទេសនានា ធ្វើឱ្យជនជាតិកូរ៉េខាងត្បូងជាច្រើននាក់បារម្ភពីសុវត្ថិភាពក្នុងការស្នាក់នៅ ។

ភ្ញៀវទេសចរបរទេសនៅតែគិតថា ប្រទេសថៃគ្មានសុវត្ថិភាពសម្រាប់ពួកគេ ពីព្រោះមានបទល្មើសកើតឡើងជាច្រើន មិនថាការចាប់ជំរិត ការដុតភ្ញៀវទេសចរទាំងរស់ ឃាតកម្ម និងការជួញដូរ ។ បទល្មើសទាំងអស់នេះទាមទារឱ្យនាយករដ្ឋមន្ត្រីថៃចាត់វិធានការជាបន្ទាន់ ជាពិសេស ផ្តល់ទំនុកចិត្តសម្រាប់ជនជាតិកូរ៉េខាងត្បូង ៕