សៃហ្វុន លំដាប់រងទី១បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៣ បានបង្ហាញថានាងជួបរឿងហួសចិត្តមួយនៅប្រទេសវៀតណាម។ ដោយសារតែព័ត៌មានអវិជ្ជមានពីប្រទេសកម្ពុជាចុងក្រោយនេះបានល្បីខ្លាំងនៅក្រៅប្រទេសធ្វើឱ្យមានការគិតជាច្រើនថាកម្ពុជាមិនសុវត្ថិភាព។ ទោះបីជាជួបរឿងហួសចិត្ត សៃហ្វុន បានឆ្លើយតបនិងពន្យល់ទៅវិញព្រមទាំងបង្ហាញអ្វី ដែលល្អៗពីប្រទេសខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3LiO8mXNzLxm94bWPvUhKiM0P61hoeHSkuuT0WPD3LSwjcyvV3MGr5u8KylCEaWbVVjoEK8vy8SueA99sFFUZIz_ycK2kgTeqQLdRT-znSR-mYRZWaznOBglujz4PHdmXsRfh1wQye7vXeNyJY-q_8BMUPiXmiElZR8UiZT_aYZyt0qXBDZyCGQFDjcWF/s2048/image_2025-10-24_13-48-45.png
នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ លំដាប់រងទី១ Miss Universe Cambodia 2023 បានបង្ហោះវីដេអូជាមួយនឹងចំណងជើងថា «ហួសចិត្តពេលគេសួរបែបនេះ ប៉ុន្តែក្នុងនាមជាប្រជាជនខ្មែរយើងត្រូវនិយាយប្រាប់ពីអ្វីដែលល្អៗដែលមាននៅក្នុងប្រទេសយើងទៅកាន់ភ្ញៀវបរទេស»។ សៃហ្វុន បាននិយាយថា នាងទើបតែមកទិញរបស់នៅហាងមួយកន្លែងនៅប្រទេសវៀតណាម ដោយមានគេសួរសំណួរមកកាន់នាងអំពីរឿងរ៉ាវថ្មីៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX2Dc3SYOYLCdXB2u4rxtGU66SQTF8Fb9kB_2VjkB13ayYZ1ax7rlqehdkC2Oa3fJsf1FMsxCnkQxbnEXXuoXEznM3SDEE8seWIyNR3oDhvULfZfeoyuNICRf3CzWGFuK5lYDihN4Gt2aC1iwDhOmy0XHHxNUqWjpB3dha1icI6LcE7IZvOsGoZJ8U2gq0/s2048/image_2025-10-24_13-48-42.png
ក្នុងនាមជាប្រជាជនខ្មែរ សៃហ្វុន បាននិយាយថាត្រូវឆ្លើយអ្វីដែលជាក់ស្តែងកុំឱ្យប្រទេសកម្ពុជាល្បីតែរឿងមិនល្អ។ សៃហ្វុន បានពន្យល់ថាស្រុកខ្មែរគឺរស់នៅបែបសុខសប្បាយ ប្រជាជនប្រកបមុខរបរសុចរិត ហើយអ្នកដែលធ្វើការងារល្អៗគឺរស់នៅសន្តិភាពខ្លាំង។ នាងបានបន្តថាចំពោះព័ត៌មានខ្លះដែលកើតឡើងលេចឮដល់អន្តរជាតិ ឬព័ត៌មានមិនល្អខ្លះ មិនមែនជាជនជាតិខ្មែរជាអ្នកធ្វើនោះទេ ប៉ុន្តែគឺជាជនជាតិផ្សេងៗដែលចូលមកប្រទេសកម្ពុជាធ្វើរឿងអាក្រក់ មានការចាប់ជម្រិតជនបរទេសមិនមែនជាជនជាតិខ្មែរធ្វើដាក់ជនបរទេសនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxsQKcVLk_fKNGjruf2NzoCssFX1VVFQ1hsp4GF3t8ysG6i7Yd7dc8xHfMnpt6qGTOuZFiYFmtslhOPBhJoIH8I2y01BYr1pE4TJj-0OWncDTRjizRxmcCqUEnInJ9a68zRgGjB3Wz2jVuwjyTIr53IoK7RxWZHnJpSkEtn0hTbKEQ30eVcEMt_U1n3-te/s2048/image_2025-10-24_13-48-43%20(2).png

មិនត្រឹមពន្យល់បែបនេះទេ សៃហ្វុន បានរៀបរាប់ទៀតថានៅខ្មែរមានកន្លែងកម្សាន្ត ទេសចរណ៍ល្អៗ មានប្រជាជនស្មោះត្រង់រួសរាយទៅកាន់ភ្ញៀវបរទេស ហើយរាល់ពេលដែលជនបរទេសទៅខ្មែរដោយល្អ នឹងជក់អារម្មណ៍សប្បាយនិងមានសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2X8LCddHwk5K83-4hqynrc1k4ycGGI32UsXYQJzq5ufrE3z_gRh63gSM7hVDfxNyUrcDUv9KiKSWVNY5fadruJk2z2IJRWuLeT_KU_wbo5gG_zrhPwMjLd_oh9OCYsFwIhpB-miLtFM2t2_5jZ_kc40v9Rg_O3Zf6PjLvOogI7Y1bGY-Oyu1wknuGUTdB/s2048/image_2025-10-24_13-48-44.png

ជាមួយនឹងបទពិសោធន៍នេះ សៃហ្វុន បានផ្តាំផ្ញើដែរថាប្រសិនបើយើងទទួលបានសំណួរបែបនេះកុំភ័យស្លន់ស្លោរប៉ុន្តែត្រូវឆ្លើយតបពន្យល់គេវិញព្រោះព័ត៌មានខ្លះមិនមែនជាការពិតនោះទេ។ ត្រង់ចំណុចនេះ សៃហ្វុន ក៏បានលើកឡើងថាយើងពិបាកនឹងបន្ទោសគេណាស់ព្រោះគេមើលព័ត៌មានហើយមិនបានផ្ទៀងផ្ទាត់ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា៕