ជម្លោះបងប្អូនស្រីបង្កើតមានឪពុកខុសគ្នារវាងអ្នកលក់អនឡាញ តេង ស៊ីណាត ហៅ អាជី និង ប្អូនស្រី តេង ដាណា បានឈានដល់ដំណាល់កាលបបួលគ្នាមកស្បថរកភាពស្អាតស្អំរៀងៗខ្លួន។ ទង្វើនេះបានធ្វើឱ្យអ្នកគាំទ្រអ្នកទាំងពីរមកចោមរោមជុំជិតនៅបរិវេណព្រះអង្គដងកើទាំងយប់ដែលបង្កអសន្តិសុខយ៉ាងខ្លាំងរហូតសមត្ថកិច្ចនាំយកអ្នកទាំងពីរនៅប៉ុស្តិ៍។ ឃើញមានមនុស្សជាច្រើនប្រមូលផ្តុំគ្នាចង់ដឹងពីរឿងក្រុមគ្រួសារគេយ៉ាងច្រើនដូចនេះអ្នកមានឥទ្ធិពលមួយចំនួនបានបង្ហាញការហួសចិត្តយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8IPShUtzzNcitINVuhF-oKd26esi6BxzJUnso92F6Iqrv1QvK1aNBKZkUP5NFA-rwRIfOYmbWJL39P1LqBq8v2mlYICBAXQxnS7PQUY9iv8vE-7R8aXw98VXJbEZfpfOpdQL1dMmg828aLevcjFPBTK1tpREGA5dFdcLzfQuuA9VFLrlHorKYiQw-lfsU/s2048/image_2025-10-22_08-35-14.png

ប្រិយមិត្តមួយចំនួនអាចនឹងដឹងខ្លះៗមកហើយថា អាជី បាននិយាយដោយប្រយោលចោទប្រកាន់ទៅកាន់ប្អូនស្រីរបស់ខ្លួនដែលជាម្ចាស់ប្រេនមួយរូបទុកបំណុលឱ្យនាងដោះស្រាយ នូវទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ រួមទាំងមានការចោទប្រកាន់ទៅលើរឿងឡេលាយទឹកថែមទៀត។ កាលពីពេលថ្មីៗនេះ ស្រាប់តែជម្លោះបងប្អូនអ្នកទាំងពីររីករាលដានបន្ទាប់ពីចែតាបារាំង និង អាជី មានជម្លោះពាក្យសម្តីហើយ Live នៅលើបណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUCxkwyeKgF2tR3382pZqrCNhoA8LAMuSBSrhMk6-COyvCzW_AuhKgmRJG5_Z5wCBQZED-NvKDN68cFJIXPy9BjForX-hkVy5VHu9tW3Fg08FZ2HwREuIJvvSx4QjmHEPqSO78rfpVekMj82CWtohOwfUs8iil8q_Z0vVODHudtyDLGPVQoLcCO_IO668G/s2048/image_2025-10-22_08-35-08.png
កាលពីយប់ថ្ងៃទី២១ ខែតុលា តេង ដាណា និងស្វាមីដែលមានងារជាឧកញ៉ា បានចេញមកបកស្រាយទាក់ទងនឹងការចោទប្រកាន់រឿងបំណុល៣០ម៉ឺនដុល្លារ ឡេលាយទឹក និងជម្លោះនៅក្នុងគ្រួសាររវាងអ្នកទាំងពីរជាបងប្អូនបង្កើតនឹងគ្នាប៉ុន្តែមានឪពុកខុសគ្នា។ ទន្ទឹមនឹងការ Live របស់ តេង ដាណា និងស្វាមី ភាគី អាជី ក៏បាន live ដូចគ្នា។ និយាយដោយទឹកភ្នែក អាជី ថានាងគ្មានសមត្ថភាពឡើងតុលាការយកឈ្នះខាងឧកញ៉ានោះទេ ប៉ុន្តែបានបបួល ប្អូនស្រី មកស្បថនៅមុខព្រះអង្គដងកើដើម្បីបញ្ជាក់ភាពស្អាតស្អំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDqFLcAgrdKi64-x3Rw3U-JnnVG3KILQDlanQ8jfTRpnY2lKvkLbD-jFEztQqWQ8gcii1-zPT25yAg92aNb7dqSSJb1MM7BTcTYLGhIe9zGkbYcCQUXsoKvyu14MJ2M126KXctCd-ffoBHDo4RxAj-WA5TabGAlV6_Did1kOw2kspkBZ5nLf9hgCemTzg4/s1280/image_2025-10-22_08-35-14%20(2).png

អាជី បានទៅដល់ទីតាំងមុន ដោយបានទុកពេលរង់ចាំ តេង ដាណា មកស្បថស្បែជាមួយគ្នាហើយនៅទីបំផុត តេង ដាណា និងស្វាមី មិនខ្លាចនឹងការស្បថនេះបានមកដល់ទីតាំងនិងបានស្បថផងដែរ។ រឿងរ៉ាវជម្លោះបងប្អូនក្នុងវិស័យអនឡាញបានបង្កឱ្យអ្នកគាំទ្ររបស់ពួកគេមកចោមរោមជុំជិតមានមនុស្សម្នាកុះករមកមើលការស្បថរបស់ពួកគេដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixjUn6xntp8sjXHxtECLry4PQwvMJBkCi5v-1laL7Ch3MsGuUyXFLr9goxBnZOslETT1EyRwds5yWy9vUdVO3jGI7pHbrALz6YOdfIbGwX_zMbd3fIeGRYDpzP_ReXMrq_9ZeMABWfqbqh0MlhT2UPORYLIVHxaPnRA4mNmpf8CXo_ySWiBcXhV846M7JH/s2048/image_2025-10-22_08-35-06%20(2).png
ភ្លាមៗនោះកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រួមទាំងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បានអញ្ជើញសាម៉ីខ្លួនមកស្នាក់ការប៉ុស្តិ៍នគរបាលជ័យជំនះ មុនក្រោយគ្នាកន្លះម៉ោង ដើម្បីធ្វើការអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពនេះ កុំឱ្យបាត់បង់សណ្ដាប់ធ្នាប់នៅម៉ោងជាង១០យប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUFnRR9bK5dP3fz8Z-16WbtMTZajLfL8ApSqT5MVlEuiUSw3KTuGORAqApXyvDzr5kLoUCmZrKszdxgzvGNnFoAcGuok5MshrtF-mK35rxJXG2ixLkJeH3sOSXcsno3ulEjwQJLcZFq981jkOO5YvJeC9zT3ORY0XuCIlk90al9_KdgRywU6VUECMJGvxq/s1242/image_2025-10-22_08-35-08%20(2).png

គួរបញ្ជាក់ផងដែរថា ហេតុការណ៍ស្បថនៅមុខព្រះអង្គដងកើនេះគេបាននឹកដល់កាលពី ខែធ្នូ ឆ្នាំ២០២៣ ក៏មានរឿងផ្ទុះកក្រើកយ៉ាងខ្លាំងដូចនេះបន្ទាប់ពីមានអ្នកលក់អនឡាញប៉ុន្មានរូបបបួលគ្នាមកស្បថដើម្បីបញ្ជាក់ពីភាពស្អាតស្អំដូចគ្នា។ អ្វីដែលអ្នកគាំទ្របានឃើញនាពេលបច្ចុប្បន្ននេះមិត្តភាពរបស់អ្នកលក់ឡាញប៉ុន្មានរូបនោះបែកបាក់គ្នាជាច្រើនផ្នែកផងដែរ៕