រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែតុលា បានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាថា កម្ពុជានឹងមិនឯកភាពលើកិច្ចព្រមព្រៀងសន្តិភាពណាមួយ ជាថ្នូរនឹងការកាត់ទឹកដី ដែលនឹងនាំឲ្យកម្ពុជាបាត់បង់អធិបតេយ្យជាដាច់ខាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3dGEXFkU-m-i9lubMglzkgGR2YBzfX07sf_9qTYG7Vbkxqm4dkqgsun83Bd7ntYR_Vp8cLBb6wg6VBwpAO_Z9IDofivgPOWVM1eyZSG_0dwmWzixvGA8K8q8FM6AHfORiU4DsMBx0TVlF6_E9dK3kaOVNLJIjgsLsndsZqjgpippe1Yn7rv78m-JM9yif/s789/photo_2025-10-20_08-37-00.jpg
ការប្រកាសពីគោលជំហរនេះ គឺធ្វើឡើងក្រោយសម្ដេចធិបតី បានឃើញនូវការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ ២៨ កក្កដា ២០២៥ កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើអោយកម្ពុជាបាត់ដី។ ឆ្លើយតបនឹងការលើកឡើងទាំងនោះ សម្ដេចបានគូសបញ្ជាក់ដោយសង្ខេបថា៖

កិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) គឺនិយាយអំពីលក្ខណ្ឌនិងក្រមប្រតិបត្តិនានាដើម្បីបញ្ជៀសកុំអោយមានការបាញ់គ្នាឡើងវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6ltmYXy71bAe5mEsybjyZcA-1OhJj6skaeut4VZVh6CN9khV8idUys-ibumC2tGV867ZdNm6ldjwhX9cdwWHJCNc2-wr8yWYfs-yucHkCH42hXchmodF2mGcQvQK56VhmnBuLbp5-7ZCsRuv4OjaCS0CvnB2VLy6kEKzAOnQhs4Ju7EZq86DHm2lw5yLx/s900/photo_2025-10-20_08-37-00%20(4).jpg

ចំណែក កិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងធ្វើនៅពេលខាងមុខ) គឺនិយាយអំពីការរៀបចំលក្ខណនិងក្រមប្រតិបត្តិនានាសម្រាប់បង្កើតនិងធានានូវបរិយាកាសអំណោយផល ដើម្បីឈានទៅការបញ្ចប់ជម្លោះនិងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសប្រទេសនិងប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBceR5YJqwqcXyMyMPZmBjITT9RkkfKOCaKjO8adlf-nLkYmYSYtrBHZpnTTyEdjMZc_B4HjxXtyhMGCTIp9CAA1g-Rr2HntTfAVVwo3aE6fjjRnSr_wyOLxLHfzVlYvG-auBYNmXiIKpsewfUhB0ATc-KAihEt4oBgqcR5dltHEX-dX8whdDjGr7G0SYG/s1280/photo_2025-10-20_08-37-01%20(2).jpg

សម្ដេចបានបញ្ជាក់ថា ទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះមិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដីឬព្រំដែន ក៏មិនមែនបានន័យថាភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAmHr6fvv3YkAieksgtGlvQyrf7u-hUsY2CLiYAEp_k5Sjh4xJ0qi64OrrCz9VHgU1T3I0BMa4gOheWGe7hyS4QlTXkIU3p_hp31jhyHvLnQsL7d5s9KwpdEE6gD5ILONkGpJBL4fZ4PdJUw4PBgSCm7ObVTfobxblmWKi6LvY-FaBtvqD31J7kC9JiMWK/s1280/photo_2025-10-20_08-37-01.jpg
ដោយឡែក ចំពោះការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជានិងថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV3UtzgRzyb4pJqbddjIbMblOuBwNJcWdwWvYCOxWHw9wmWMf7LtopAOSRGGiacD6uphCcDFifoG5PFu5w5R29dgM7e6o3AbUh_6Hew7Sm_8lomne5rk7pNh2pe27oUknQFIsdOxJWLbmcgsboZqUEAQwmI_w0H7OcFLKlB-EuEnmgmekEFfESWwQn6ZHY/s1280/photo_2025-10-20_08-37-00%20(2).jpg
សរុបដោយខ្លី សម្ដេចបានធ្វើការបញ្ជាក់ជូនជនរួមជាតិថា:
១. កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃ ២៨ កក្កដា ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខ), ដែលនឹងធ្វើអោយបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ។
២. រាជរដ្ឋាភិបាលកម្ពុជា ក៏មិនដែលបានភ្លេច ឬបោះបង់កាតព្វកិច្ចនិងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដែរ៕