ថ្មីៗនេះអ្នកលេងបណ្តាញសង្គមបានជជែកវែកញែកយ៉ាងច្រើនទាក់ទងនឹងការចែករំលែកបទពិសោធន៍ស្នេហាជាពិសេសទៅលើប្រធានបទអំពីសង្សារចាស់។ ស្របពេលរឿងនេះរីកសាយភាពនិងពោរពេញដោយមតិប្រតិកម្ម ទីនីន ស្រាប់តែលើកនូវប្រយោគចាក់ដោតទៅកាន់មិត្តនារី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9JW22evZWknPCvKhObRQjHRuRvQp3YVhu1swkAQ7x2IlZbpzf7PEOQZz7vtdQSS0eUnefP4-sEnuvIqoCRqwUfO2V44BpzTBZeteVduLJPlOX7kz7T3V5S6VyGhwAYERinFgfzSwJB1HIq0eT4TT2IJgM8GR0-o0Vu0xKCtRgaX0Dq6cN9Ze_TpGrx5DD/s2048/image_2025-10-02_15-18-28.png

ទីនីន បានសរសេរប្រយោលដោយខ្លីប៉ុន្តែមានអត្ថន័យជ្រាលជ្រៅថា «ធ្វើជាមនុស្សស្រី ដែល ប្រុសណាក៏ចង់បាន មិនមែនមនុស្សស្រីដែលប្រុសណាក៏ធ្លាប់បាន»។ នេះជាសារដាស់តឿនដ៏ល្អមួយសម្រាប់យុវវ័យដែលប្រឡូកនូវរឿងស្នេហាវ័យក្មេងពេកមិនទាន់មានការគិតគូរវែងឆ្ងាយបើទោះបីជាសេរីភាពបច្ចុប្បន្នទូលំទូលាយច្រើនក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVLbo7zZzIRNGfnyRmG11Q6GFzfPH-fbHUGL3_ZZ4NV3xKs4Zn94IAyUJxW0jD-PW0XSm2sD8k70YHpqBklM43mYZMuhQo8pJsXUaRpamYH2qC1AI8G1bYq0fBEQhaZLxpgWWZF-qeDyXJUQz9KQtTJ5biLmNHqQOb_a-lKQtNaT-xgYlD2j5cbcwlopQO/s2048/image_2025-10-02_15-18-29.png

អ្នកជំនួញអនឡាញដ៏មានប្រជាប្រិយភាពរូបនេះក៏បានចែករំលែកជាបន្តទៀតក្នុងអត្ថន័យថា «បុរសអាចរត់គេចពីការមានផ្ទៃពោះ ប៉ុន្តែស្ត្រីមិនអាចធ្វើបានទេ។ ប្រហែលជាអ្នកអាចរំលូតកូនបាន ប៉ុន្តែវានឹងប៉ះពាល់ដល់សុខភាពរបស់អ្នក ប្រសិនបើអ្នកធ្វើវាច្រើនដងពេក ដូច្នេះភ្លក្សដោយប្រាជ្ញា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL9B9cwa5w3qKtU1dmGNeowpDd8Jgsb-y7_BVzI5chaYMKmtVee1K5iGZOUic_L5SydTiOT1sx0OWnrGar-D74F5H0VStBpFcAJPzCbRtMLHefPMZE4aw-2nWYVMzRDgBdUG1tcQYqhZ9DGJrtqIllUhB-rJfhLN3u_bJfuQwAAyXo6ovRmz4d_VZn6FQi/s1920/image_2025-10-02_15-18-31.png

ការលើកឡើងរបស់ ទីនីន មនុស្សភាគច្រើនបានយល់ស្របដោយមានអ្នកមួយចំនួនថែមទាំងរម្លឹកពីកម្មវិធីដែល ទីនីន ធ្លាប់ចូលរួមកម្មវិធីផតខាស់កន្លងមក។ ធ្លាប់ឆ្លងកាត់ការបរាជ័យលើជីវិតគូរហូតអាចមកដល់ចំណុចថ្មីមួយដូចពេលនេះទើប ទីនីន បានរួមចំណែកលើកទឹកចិត្តទៅកាន់ស្ត្រីដទៃទៀតឱ្យរឹងមាំ៕