យោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រៀមខ្លួនចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ នៅកិច្ចប្រជុំកំពូលអាស៊ាន នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចុងខែតុលា ឆ្នាំ២០២៥ ។ ប្រធានាធិបតីអាមេរិកបានផ្ញើលិខិតមកនាយករដ្ឋមន្ត្រីថៃកាលពីសប្តាហ៍ទី២ ខែតុលា ប្រាថ្នាចង់ឃើញប្រទេសជិតខាងទាំងពីរអាចដោះស្រាយស្ថានការណ៍តានតឹងដោយសន្តិវិធី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixwpUWUm5jrBp3rJlJIbO-FLwM5MxDAEiVeyxuCknTlvoyTcXdTy8euz36352FKYRX62WY_FbKpA5ssuEmZPkD0XECjxja5A_ACY7X7JH2fWpcl_fCus14BcS_LUnYxxxh_Wq1puUL6N3LAB-y-J29a3Q1FcE8UpVLtOLZosDGRsrUJ5-zjOUUR-Fkph1U/s1280/photo_2025-10-14_15-25-47.jpg

រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី លោក Mohamed Hassan បាននិយាយមកកាន់សារព័ត៌មានថា ប្រធានាធិបតីអាមេរិក លោក Trump បានត្រៀមខ្លួនធ្វើជាសាក្សីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅកិច្ចប្រជុំកំពូលអាស៊ាននាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPUEOaZiE6vZlmcWi1d2ZIwMD1KNdsmajnyUIYfFCBfS85rtkx0F68XGQmOLFV3RiIUISZBBN_kb8BgH5xiiZpQco-oh8biEbRbGFgufuQKB-Qh6DMidvsXzIGWwsJXl9WO3jWHLOGhhXngyNWi5NEWRqJDiTK-NL3p0tuShwjx98EyKIBdVej3-Iijd4t/s1068/image_2025-10-14_15-36-51.png

ស្ថានការណ៍តានតឹងរវាងកម្ពុជា-ថៃបានកើតឡើងក្រោយពីក្រុមជ្រុលនិយមថៃផ្សព្វផ្សាយព័ត៌មានញុះញង់ និងចែកចាយព័ត៌មានក្លែងក្លាយក្នុងគោលបំណងឱ្យពលរដ្ឋថៃគ្នាឯងមានគំនិតរើ.សអើងជាតិសាសន៍ ។ ស្ថានការណ៍តានតឹងនេះបានរាលដាលកាន់តែខ្លាំងរហូតកងទ័ពថៃចាប់ផ្តើមបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជាកាលពីខែកក្កដាកន្លងមក ដែលធ្វើឱ្យមនុស្សស្លាប់-រងរបួស និងការភៀសសឹករបស់ពលរដ្ឋនៅតំបន់ព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwahl2JiPWnBPYXnA04Tcll7ggRqVpC1X0bG0CuNvRXZcx3nMRpSVRjRVDH0v6vgb40L-USebAUEdrO1D76ceh4_hWD-euIlv6_aLnjRrDjo5o5DDYXH5HE2khb9LSP7afrmxd8Py6_FN-v4Z3j3X3OIMzlN5cEkOX-0xvBB17rdFeCm_h0GFVcgQOYO3V/s1000/image_2025-10-14_15-36-53.png
ក្រោយពីសង្គ្រាមកម្ពុជា-ថៃរយៈពេល៥ថ្ងៃ ប្រទេសទាំងពីរក៏បានព្រមព្រៀងឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌ ដោយសារលោក Trump ជួយអន្តរាគមន៍ឱ្យប្រទេសទាំងពីរងាកមកចរចាសន្តិភាព បើមិនដូច្នេះទេ លោកនឹងមិនជជែកពីពន្ធទំនិញ ។ ទោះជាស្ថិតក្នុងដំណាក់កាលគោរពបទឈប់បាញ់ ប៉ុន្តែភាគីថៃនៅតែចោទប្រកាន់កម្ពុជាមិនឈប់ឈរ ដូចជា ៖ ចោទកងទ័ពកម្ពុជាដាក់មីនលើទឹកដីខ្លួន ចោទកម្ពុជាបង្ហោះដ្រូន ខណៈថៃខ្លួនឯងបំពានបទឈប់បាញ់ ដោយចាប់វីរកងទ័ពកម្ពុជាចំនួន១៨រូប ដែលគិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ គឺមានរយៈពេល ៧៧ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4ZSXCFHShq4_g1Grm6LLEsxxh4GZ9_JcQLOBWOHjAjLR2yOSTVWP8qkOjMvf-Ub2yk2dnIyXFxbKxdZAKlcSfeR6GQTpD7HAw6sVwd_zsAZYs_E-tVKsvFPUv2toK7f28Fqp3S0GwFDnVZUA2Gs9MVnAdL5CecGOZ6zYF1TK0QwEvgYYzVgJKRxQgthm1/s1200/image_2025-10-14_15-36-52.png

កាលពីសប្តាហ៍ទី២ ខែតុលា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានទទួលលិខិតពីប្រធានាធិបតីអាមេរិក លោក Trump ដែលខ្លឹមសារលិខិត គឺលោក Trump ប្រាថ្នាចង់ឃើញប្រទេសជិតខាងទាំងពីរកម្ពុជា-ថៃអាចដោះស្រាយស្ថានការណ៍តានតឹងដោយសន្តិវិធី ។ លោក Trump បានព្យាយាមបញ្ចប់សង្គ្រាមរហូតដល់៧កន្លែងនៅលើពិភពលោក រួមទាំងសង្គ្រាមកម្ពុជា-ថៃ តាំងពីត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករា ឆ្នាំ២០២៥ ៕