មីយ៉ាន់ម៉ា៖ ក្រុមឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (scam centres) នៅតំបន់ព្រំដែនរវាងថៃ និងមីយ៉ាន់ម៉ា កំពុងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដូចជា សេវាអ៊ីនធឺណិត Starlink របស់លោក Elon Musk ដើម្បីបន្តប្រតិបត្តិការរបស់ពួកគេ បើទោះបីជាមានសកម្មភាពប្រឆាំងជាច្រើនកន្លងមកយ៉ាងណាក្ដី ប៉ុន្តែក្រុមឆបោកទាំងនោះ នៅតែបន្តសកម្មភាពយ៉ាង គគ្លើន ដែលកំពុងធ្វើឲ្យការបង្ក្រាបកាន់តែពិបាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmP0Jyf54M8tCGDfCa-aa8LpRzJh5LHQxNMmiNqvH49b-PeIuUroxNCXt3IrUq5y5S4-XjcwJjIH2xGDA4LAy03gJkGYQZAYx0fDKnYWsuAtd01Vumz4_cTC-44-MgdxqKeIBBOdufuZ8Gu4GBDP8vOy-HgwHAv8T3EW0hXuHQx119g9Sz6Qpl6bJZJnBB/s1280/photo_2025-10-14_11-51-24.jpg
យោងតាមរបាយការណ៍ពីសារព័ត៌មាន Channel News Asia ដែលបានចុះផ្សាយនៅថ្ងៃទី ១៤ ខែតុលា នេះ បានបង្ហាញថា ក្រុមឆបោកជាច្រើននៅតំបន់ Myawaddy បានសាងសង់អគារឆបោកឡើងវិញក្រោយពីរដ្ឋាភិបាលបានចាប់យក និងបំផ្លាញទីតាំងចាស់ៗរួចហើយក្ដី។ បន្ថែមពីនេះ ក្រុមទាំងនោះប្រើប្រាស់បណ្ដាញអ៊ីនធើណែត Starlink ដើម្បីភ្ជាប់អ៊ីនធឺណិតដោយផ្ទាល់ទៅអវកាស ដើម្បីបង្កើនសមត្ថភាពក្នុងការផ្សព្វផ្សាយការលួច ការបោកប្រាស់តាមអ៊ីនធឺណិត និងការហៅតាមឆាត (chat scams)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicAdg2P5545AWSdApnMucT1-B6c7o0o-e6yK-mzstKhyphenhyphen3Ccs4-vw8jxcskJ9CCBfZoP3uM5Yq7v37n53qqquTku2GVS-L-urWNnYjKaIBTkAyp81x7YfYHrbJJvcmG5Tb0ONTQ3V12uNb4tNHF4TCkmxlVLJqh91ueifONCkjDSm_MW3osf-xjqtjH19vo/s1024/photo_2025-10-14_11-51-21.jpg

បច្ចុប្បន្ន Starlink បានក្លាយជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតធំមួយនៅមីយ៉ាន់ម៉ា ចាប់តាំងពីខែកក្កដាឆ្នាំ ២០២៥ មក។ ទោះជាយ៉ាងណា វិស័យសន្តិសុខអាមេរិក និងអង្គការអន្តរជាតិបានចាប់ផ្តើមពិនិត្យពីតួនាទីរបស់ Starlink ក្នុងការជួយឲ្យក្រុមឆបោកទាំងនេះបន្តសកម្មភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJmbP62YIuqup5fOf8FHkI-rU-wenUdQLpvyYTf6oxS3QDIOXD6R6ogR1M_MOn-ikB7gSJWoBJeruv7ooDsLoosaLX01sp29WqAAh3HssjCOACTpely7VCLsBwbGC1QRDURXODk2Ailb73zpQPcrjp0YuOp6atFsmZL5doe80lIeyHgdpW_6F2UpN5hHnL/s1280/photo_2025-10-14_11-51-23.jpg
លើសពីនេះ របាយការណ៍បន្ថែមថា មានជនបរទេសជាច្រើន ជាពិសេសជនជាតិចិន ត្រូវបានបង្ខំឲ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោកទាំងនោះ។ នៅដើមឆ្នាំ ២០២៥ នេះ មីយ៉ាន់ម៉ាបានប្រកាសថា បានសង្គ្រោះជនរងគ្រោះជាង ៧,០០០ នាក់ ពីក្រុមបោកប្រាស់ជាផ្លូវការ ប៉ុន្តែទីតាំងថ្មីៗត្រូវបានសង់ឡើងវិញយ៉ាងលឿនក្រោមការការពារពីក្រុមសមាសភាពនានា។ ក្រៅពីនេះ តាមរបាយការណ៍របស់ អង្គការសហប្រជាជាតិ (UN) បានប៉ាន់ស្មានថា នៅមីយ៉ាន់ម៉ា មានមនុស្សប្រហែល ១២០,០០០ នាក់ ត្រូវបានបង្ខំឲ្យធ្វើការនៅក្នុងទីតាំងឆបោកទាំងនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj5f6PZEER36R7V4GA1ayn4oDig2II6_35jr6v-B2ohg5cputAWtM8-BWaGCcsDrlAxmtlhfnpW1CEOyn25pbCq4jH_u0Iq_FlP2ZOznY5hH8kVh1NvaI7pfj595u_OY9_rQ1LqHqGpl1l2nDwwozFRa5_SWX4a33nTguBcL6djXJYpWFnAvQK7P8vLK7s/s1280/photo_2025-10-14_11-51-22.jpg

ជាមួយគ្នានេះអ្នកវិភាគនយោបាយមួយចំនួនបានឲ្យដឹងថា ការប្រើប្រាស់បច្ចេកវិទ្យាដូចជា Starlink ធ្វើឲ្យក្រុមបោកប្រាស់ទាំងនេះកាន់តែពិបាកតាមដាន ព្រោះវាផ្ដល់អ៊ីនធឺណេតដោយផ្ទាល់ពីផ្កាយរណប ដោយមិនចាំបាច់ពឹងផ្អែកលើបណ្តាញក្នុងប្រទេសឡើយ៕