ប្រទេសថៃ ៖ មួយរយៈចុងក្រោយនេះ មានហេតុការណ៍ភ្លើងឆេះជាច្រើនកន្លែងនៅប្រទេសថៃដោយសារការទុស្សេខ្សែភ្លើង និងខូចធុងហ្គាស ប៉ុន្តែហេតុការណ៍ភ្លើងឆេះរោងចក្រផលិតផ្លាស្ទិក និងប្រអប់ស្នោក្នុងខេត្តឈុនបុរីនៅថ្ងៃទី១៣ ខែតុលានេះ ពុំមែនដោយសារទុសេខ្សែភ្លើងទេ គឺបណ្តាលមកពីរន្ទះបា.ញ់ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកឃើញហេតុការណ៍ ព្រោះតែមានផ្សែងខ្មៅហុយទ្រលោមពេញមេឃអាចមើលឃើញពីចម្ងាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpK9hHu1KgaU-Fkzm2LL3idx9p7jrDTrDdk88r7t-h4xb4EEXjC2H4TBHmKCLJzNgXsg6qW3E7edK7xgs2JCIf4280KhURO7S-plzNqiIPL4ZM_4NAQz9miUZWnEoZ9OB9edRrRoQy2XZxZisGnGiC3Ni_b01_cQ21jg969wh86R5fB1wYyDWGrc1Vohww/s1280/photo_2025-10-13_16-21-41.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានថៃឱ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ កើតហេតុការណ៍រន្ទះបា.ញ់រោងចក្រផលិតផ្លាស្ទិក និងប្រអប់ស្នោមួយកន្លែងនៅឃុំបាងព្រះ ស្រុកស្រ៊ីរ៉ាឆា ខេត្តឈុនបុរី ប្រទេសថៃ ឮសំឡេងផ្ទុះយ៉ាងខ្លាំង បណ្តាលឱ្យមានភ្លើងឆាបឆេះរាលដាលក្នុងរោងចក្រយ៉ាងរហ័ស ព្រមទាំងហុយផ្សែងខ្មៅយ៉ាងខ្លាំង ។ រថយន្តបា.ញ់ទឹកជាង២០គ្រឿងត្រូវបានបញ្ជូនមកកាន់ទីតាំងកើតហេតុ ប៉ុន្តែពុំអាចគ្រប់គ្រងស្ថានការណ៍បាន ដោយសារភ្លើងឆេះខ្លាំងរាលដាលទៅដល់ឃ្លាំងចំនួន២កន្លែង ។

នាវេលាម៉ោង១និង៣០នាទីថ្ងៃត្រង់ សមត្ថកិច្ចស្រុកស្រ៊ីរ៉ាឆា ខេត្តឈុនបុរី បានទទួលសេចក្តីរាយការណ៍ថា មានរន្ទះបាញ់រោងចក្រមួយកន្លែងនៅឃុំបាងព្រះ ស្រុកស្រ៊ីរ៉ាឆា ខេត្តឈុនបុរី ហើយអណ្តាតភ្លើងបានឆេះរាលដាលយ៉ាងឆាប់រហ័សរហូតមានផ្សែងខ្មៅហុយទ្រលោមយ៉ាងខ្លាំងឡើងលើ ។ សមត្ថកិច្ចក៏ប្រមូលកម្លាំងចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុជាបន្ទាន់ ដោយសហការជាមួយមន្ត្រីមកពីស្ថាប័នជាច្រើន និងភ្នាក់ងារពន្លត់ភ្លើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1Mj37yhuMZbmo_VmIYLa76ToukiGa_-MUsu1oabj36weckCAOnV_ZivZOi0LwvGCyWOCkJDvzFxWmYKV2Mlt9ofCSwFMNGjTtRIQSjhmW9JUJayAFoKfRrxm_pUJgSwJE8IhF0fiCJ131wOA48w2v1CQVz698JnwqK_5xsTk8o9RR2S1XgYKGUSONJcgL/s1280/photo_2025-10-13_16-21-39.jpg
រោងចក្រផលិតផ្លាស្ទិក និងប្រអប់ស្នោនេះ គឺមានទំហំធំ ដោយភ្លើងបានឆាបឆេះពេញរោងចក្រទាំងអស់ក្រោយពីរន្ទះបាញ់ភ្លាមៗបណ្តាលឱ្យដួលរលំអគាររោងចក្រ ហើយភ្លើងថែមទាំងឆេះរាលដាលទៅកាន់ទីកន្លែងជាច្រើនក្នុងរោងចក្រ ។ ភ្នាក់ងារពន្លត់ភ្លើងបានបញ្ជូនរថយន្តបាញ់ទឹករហូតដល់ជាង២០គ្រឿងមកកាន់រោងចក្រ និងចំណាយពេលបាញ់ទឹកជាង២ម៉ោង ប៉ុន្តែពុំអាចគ្រប់គ្រងស្ថានការណ៍បាន គឺភ្លើងបានឆេះទៅដល់ឃ្លាំងទី២ និងឃ្លាំងទី៣ ។ ភ្នាក់ងារពន្លត់ភ្លើងក៏ព្យាយាមបាញ់ទឹកការពារការឆេះរាលដាល ខណៈរោងចក្រនៅជុំវិញនោះបានជម្លៀសកម្មករចេញជាបន្ទាន់ ។

បើតាមកម្មកររោងចក្រនេះឱ្យដឹងថា នាវេលាម៉ោង១ថ្ងៃត្រង់ (មុនពេលកើតហេតុ) មានភ្លៀងធ្លាក់យ៉ាងខ្លាំងរហូតដល់រន្ទះបាញ់ឃ្លាំងទំនិញ ។ បន្ទាប់មក ក៏មានអណ្តាតភ្លើងឆាបឆេះឡើង កម្មករបានជួយគ្នាពន្លត់ភ្លើង ប៉ុន្តែភ្លើងមិនរលត់ គឺភ្លើងបានឆេះរាលដាលពេញបរិវេណរោងចក្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVEKCq_pqcKog7ZFyATcPgToxOJ_kCiOdG-U4j80HM0_jDaS9kKQbh6cxDLGEA1j2os9ZzpVM1nZ_IRWiYXCEPqRh7T-sp6jZyzoIEf89CVp0NzmJ0GNeaskzwkZq00-mJSp-zG9hyphenhyphenTqlQAkJfRrry4SjaFuSfNmr_yQO5JlV6jCTDby-6rmnxjcZUU8rj/s1280/photo_2025-10-13_16-21-40.jpg

ជំហ៊ានដំបូង សមត្ថកិច្ច និងភ្នាក់ងារសង្គ្រោះបន្ទាន់បានស្វែងរកមនុស្សរងរបួសដោយសារ ប៉ុន្តែរកមិនឃើញ ។ សមត្ថកិច្ចនឹងទំនាក់ទំនងទៅកាន់មន្ត្រីពិសោធន៍ភស្តុតាងប្រចាំខេត្តឈុនបុរីឱ្យមកត្រួតពិនិត្យរោងចក្រនេះដើម្បីស្វែងរកមូលហេតុបន្ថែមទៀតដែលបណ្តាលឱ្យភ្លើងឆេះរោងចក្រ ប៉ុន្តែសមត្ថកិច្ចពុំទាន់ដឹងពីទំហំខាតបង់ទ្រព្យសម្បត្តិទេ ៕