ដូចពាក្យមួយនិយាយថា «កូនប្រុស១០ឆ្នាំចាំសងសឹកក៏បាន» ពេលនេះបានកើតឡើងជាក់ស្តែងទៅកាន់នាយករដ្ឋមន្រ្តីថៃថ្មី អានុទីន និង ណាវ៉ាត់ ជុំវិញរឿងរ៉ាវរបស់អ្នកទាំងពីរកាលពីកន្លងមក។ នេះបានជំរុញឱ្យមានការលើកឡើងថារករឿងខ្មែរមិនអស់ចិត្តពេលនេះ ថៃប្តឹងថៃ។ អ្នកខ្លះថានេះហើយយុគ៩ ខណៈបុគ្គល ណាវ៉ាត់ នេះហើយគឺបានប្រើសម្តីចាស់ដៃណាស់មកលើថ្នាក់ដឹកនាំកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBqlespvTAWGIqSkiWcbW9WkHLEVk2mhzAAZlOcKTDBs7f_DwVqbMkbi10_NaC7UxM7UKtWcF2tBCmFQm2v9LSwMnRoYOQax7dYBgRnZOBZNcvNKddAdO4SDy7Fik759VS2RDIppKs2O7pulBeTTgC27unVjKOQPobyXFUFo6LOQCvMAErRqyUQUuFR9Kf/s1440/image_2025-09-11_10-14-44.png
ថ្ងៃទី១២ ខែតុលា ណាវ៉ាត់ អ៊ីសារ៉ាក្រៃស៊ីល ដែលជាពាណិជ្ជករនិងជាម្ចាស់កម្មវិធី MGI បានធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងក្រោយពីបានបង្ហោះសារទាក់ទងនឹងករណីដែល អានុទីន នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ប្តឹងបរិហារកេរ្តិ៍លោកពីបទរិះគន់ជំងឺកូវីដ-១៩ កាលនៅជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2nVKFAYe8ruqj-fsiY9WYFEWxOduGUzP3lzMzMCUCJifHllRR4_VtdzXcxzd748xaVCdQR1k_vUzQK5Msl3u5iueJNKRdVg87GLVc7hCdeSuYnHA0VRLFnvAptZcsnyhry9Z2Sg9sWNPGc4rIUtjWIYFZz7orGUVOdK3SgahuEmJLoSb50phlIY4TvNhz/s1080/image_2025-10-13_10-23-28.png
តាណាវ៉ាត់ បានសរសេររៀបរាប់ថា « នាយករដ្ឋមន្ត្រី Anutin បានដាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍ប្រឆាំងនឹងខ្ញុំសម្រាប់ការរិះគន់ COVID-19 ។ តុលាការបានច្រានចោលករណីនេះប៉ុន្តែនាយករដ្ឋមន្រ្តីបានប្តឹងឧទ្ធរណ៍»។ សាធារណជនមិនអាចរិះគន់ខ្ញុំបានទេ តុលាការថាហេតុផលមិនគ្រប់គ្រាន់។ នាយករដ្ឋមន្រ្តីបញ្ជាឱ្យក្រុមបណ្តឹងឧទ្ធរណ៍ដំណើរការ ហើយតុលាការទទួលយកការស៊ើបអង្កេត វាគ្រាន់តែជារឿងតូចតាច ខ្ញុំសូមឱ្យអ្នកចំណាយពេលរបស់អ្នកជួយប្រជាពលរដ្ឋតាមដែលអាចធ្វើទៅបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgbG5gYVnB-pxRnkTNIysQdAf_JLyd2hDv90bxNrjayeBBi1e10CM4VnkuwQByPQKxcEeg2kk4nv8wDX4mH-F8er0FZPbpPEiIBkLn1at8LEuhJc9Ay4AgOu_1r_rxyGQPxaL_wIUGKxezhJxxqvlze_SxnSu1wUfpKQ8SV0OcplVsoeDSrYi8hWsmuYTC/s800/image_2025-10-13_10-59-07.png

គួរជម្រាបជូនដែរថា ដើមហេតុអ្នកទាំងពីរបានផ្ទុះឡើងគឺនៅជំនាន់កូវីដដោយពេលនោះ អានុទីន បានចេញមកប្រកាសថាប្រទេសថៃគឺមានលទ្ធភាពចាក់បានតែត្រឹមវ៉ាក់សាំងរបស់ប្រទេសចិនប៉ុណ្ណោះ ប៉ុន្ដែពេលនោះ ណាវ៉ាត់ ចេញមករិះគន់ថាខ្លួនចង់ចាក់វ៉ាក់សាំង Covid មកពីអាម៉េរិក ព្រោះវ៉ាក់សាំងប្រទេសនេះមានឥទ្ធិពលខ្លាំងជាង ៩៥% ។ ក្រៅពីរិះគន់រឿងនេះ ណាវ៉ាត់ រិះគន់បន្ដទៀតថា មនុស្សដូច អានុទីន ពិបាករស់នៅជាមួយណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRVWA2CFBWjvD0IfqjRz72VQbIsPOfL5gy8WYxAnQoOEo59BGcOHLKActZp7NsGh6j14yuW3AGSpOzja6yTzAmyqyQt0wnH_xx1ftvGwHeJ_Cfyjn2__YerpackH9L8ZgW2iMu1hOjPYZE_TI1B72E2httYqKyfqdvXQq6zk2RpaeebQCZ_jcj5EoP1Vjg/s798/image_2025-10-13_10-21-43.png

កាលពីខែកក្កដា ឆ្នាំ២០២១ បុគ្គល ណាវ៉ាត់ គឺឆ្លងកូវីដ១៩ ប៊ិះស្លាប់ ហើយថែមទាំងត្រូវចំណាយថវិកាជាច្រើនម៉ឺនដុល្លារសម្រាប់ការព្យាបាល៕