ថ្មីៗនេះ តារាចម្រៀងនិងសម្តែង Liu Yuning បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលលោកបានចែករំលែកដោយស្មោះត្រង់នូវហេតុផលដែលមិនថតរូបសម្រាប់ទស្សនាវដ្តីម៉ូតទោះបីជាលោកជាឈ្មោះដែលគេស្វែងរកក៏ដោយ។ ការនិយាយរបស់ Liu Yuning បានឡើងដល់កំពូលនៃលទ្ធផលស្វែងរករបស់ Weibo យ៉ាងឆាប់រហ័ស ហើយបានក្លាយជាប្រធានបទនៃការពិភាក្សាដ៏ក្តៅគគុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkjPcexz3YbaT1nYg7JpO_8e4QK5k8fZwLS0pp4lSvLcZSmjRYg9vSQxap3nCOUsLd_cHrUQKAw6mgQXb-kaQyjaSO_qzlPh6jEYVl4w1M8MqhcJHormwq2sWEVHC598vjeEsH_x6wx7q61PncO-yqdnuKySZWpIkMFLhx_eaqriNfDnsjK1ReUoF-UcIj/s1620/image_2025-10-09_11-56-58.png
Liu Yuning បាននិយាយថាលោកបានឃើញអ្នកគាំទ្ររបស់សិល្បករផ្សេងទៀតជាច្រើនបាន ចំណាយលុយទិញទស្សនាវដ្តីដើម្បីគាំទ្រដល់តារារបស់ពួកគេហើយចុងក្រោយក្លាយទៅជាក្រដាសលក់ឱ្យអេតចាយហាក់បីដូចជាបង្ខំឬការកេងប្រវ័ញ្ច និងកេងចំណេញពីអ្នកគាំទ្រ។ការលើកឡើងរបស់ Liu Yuning ត្រូវបានអ្នកលេងអ៊ីនធឺណិតជាច្រើនចាត់ទុកថាជាការស្មោះត្រង់ និងគួរឱ្យទាក់ទាញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFYXXF1XLAT7qXpeSY5mC9OfpwxGso0sVs5I9KojlFc7auLOdBqUgMehJcMel3qjCAG10quoNSMPhlnHOdb0ykqYKMC7wdXd1tsbehFQC1SJ80cKMeckvh4KNR1GAdKkPSj5O9LvKaUPaqcCJUJ6C-lWmeuAexmrK9temB065tEFAd67enxevDK3fP0-n4/s2048/image_2025-10-09_11-56-56.png

ក្នុងរយៈពេលពីរឆ្នាំមកនេះ លោកបានលេចមុខជាមួយខ្សែភាពយន្តល្បីៗជាច្រើន មានអ្នកគាំទ្រច្រើន និងសុខចិត្តចំណាយលុយដើម្បីទិញវា។ សម្រាប់ Liu Yuning មិនខ្វះឱកាសក្នុងការថតទស្សនាវដ្តី ឬបង្កើតការលក់នោះទេប៉ុន្តែលោកបដិសេធមិនថត ព្រោះលោកមិនចង់ធ្វើពាណិជ្ជកម្មតាមអារម្មណ៍អ្នកគាំទ្រឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2Hk2VIDjq1yYmRfdvPucoNeY_iZIKRTVT1pibj8hDnw8gOhOS91g0743nGZetfh57nELe96aYnY1hTGAWM4vKTpEMHntJ1TqXQfgYBckAufl0-0aUnnMT2tcLsWS9NgMKcyUQQrSB0O2sUELHRjw2gdPrsfY-dnhmYfOvoUo5gFNf2jYwyt1gltSCqwOJ/s1440/image_2025-10-09_11-56-57.png

ទោះជាយ៉ាងណាក៏ដោយ អ្នកផ្សេងទៀតគិតថាការថតរូបសម្រាប់ទស្សនាវដ្ដី មិនចាំបាច់ខុស ឬមិនសមហេតុផលនោះទេ ព្រោះវាជួយឱ្យឈ្មោះរបស់ Liu Yuning កាន់តែលេចធ្លោ ហើយទស្សនាវដ្ដីសហការក៏ឈានដល់ទស្សនិកជនកាន់តែច្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEishMX6h3FJMtAKOoePwVrfirAwCmHFt7-L-MCqozXSwLoNN0sr0jmUeGQyc2N_07oXQJH4lEdNtPGrYEcE6gb25pQDfpUSMW-H_3Cqb1MKXejh54RI5k3PpEmMXmcrvq3Gjf5_-YVhgrdXuKAqEqOIo7dfNND19OK-Bg5v5APOnMhhyphenhyphenspKxh8DpLLdc565/s1620/image_2025-10-09_11-56-58%20(2).png

យ៉ាងណាក៏ដោយ អ្នកគាំទ្រនៅតែគោរពការសម្រេចចិត្តរបស់លោក ក៏ដូចជាទិសដៅសិល្បៈដែលតារារូបនេះ តែងតែដើរទៅមុខជាច្រើនឆ្នាំកន្លងមក៕