ថ្មីៗនេះនៅលើបណ្តាញសង្គមមានការវែកញែកយ៉ាងច្រើនពីអ្នកគាំទ្រកម្ពុជារបស់តារាថៃ Freen Sarocha និងអ្នកគាំទ្រក្រុមចម្រៀង K-Pop ដែលទាស់ពាក្យសម្តីគ្នាយ៉ាងក្តៅគគុក។ អ្វីដែលកាន់តែក្តៅគគុកក្រុមអ្នកគាំទ្រតារាថៃថែមទាំងចេញលិខិតជូនដំណឹងថែមទៀតបន្ទាប់ពីបែកធ្លាយសំឡេងឆាតនៅក្នុងក្រុមដែលមានការចែកចាយថាមានចំនួន២៥០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg682LlDQabOyD4DQ5jLHcm2stoPCnu-dLUgS597i3z-q_bwNhO3UgyHC1qgWxt4_yw_4mAGP9yTG2-LEUwzX3EGX5ix1H6TI2dIbrqbesm9CKcHtdfGvB9XswePL_Ts0HfEEr-EYvcoRGkvdjQJOF0tX-nLRcRjMw17ezWMCOcA83Deje10_7VpJWHuwXA/s954/image_2025-10-09_10-39-28%20(3).png

មានអ្នកគាំទ្រជាច្រើនដែលធ្លាប់គាំទ្រតារាថៃពីមុនបានផ្លាស់ប្តូរការគាំទ្របន្ទាប់ពីថៃបង្កសង្គ្រោមធ្វើឱ្យទាហានខ្មែរច្រើនរូបពលី ពលរដ្ឋជាច្រើនគ្រួសាររងទុក្ខវេទនា ខណៈទាហានទាំង១៨នាក់ដែលថៃចាប់យកទៅទាំងខុសច្បាប់នៅមិនទាន់មានការដោះលែងនៅឡើយ។ ពលរដ្ឋកម្ពុជាមួយផ្នែកធំក៏បានចាប់ផ្តើមពហិការទំនិញសៀមចំណែកផេកគាំទ្រវិស័យ Kpop ដែលមានក្រុមមានជនជាតិថៃក៏ប្រកាសមិនអាប់ដេតសកម្មភាពពួកគេទៀតនោះទេដូចជា Lisa សមាជិក BLACKPINK រួមទាំង Chiquita និង Pharita ដែលជាសមាជិក BABYMONSTER។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQkkXkSGC_ree641G1-zOXJ8WKF0AvInwfpoiPzJ1bEFDi6dsXFEc7Y91XQHyv7JGn7p-oO_ZhczvUn2H-_A19P2kVb0Bme2P5KGbIo1KK5L9fbZHrnYnXtBaOnCGHbBcelRNTB2FGQyEPKwsdfH23bUsu_HAEfZQstxnRkCukbRu3ILQSbdsKmo3IQk5-/s830/image_2025-10-09_10-39-28.png

ទោះយ៉ាងណាថ្មីៗនេះនៅលើបណ្តាញសង្គមស្រាប់តែផ្ទុះសង្គ្រាមពាក្យសម្តីរវាងអ្នកគាំទ្រតារាថៃនិងអ្នកគាំទ្រ K-Pop នៅក្នុងប្រទេសកម្ពុជាព្រោះតែនៅបង្ហាញសកម្មភាពគាំទ្រតារាថៃដដែល។ ដើមចមដំបូងគឺមានការវែកញែកពីតារា Kpop Soobin នៃសមាជិក TXT និងអ្នកគាំទ្រ Freen Sarocha រហូតមានការរីករាលដាលបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPOXB0ZEJl8GTx277MoLAEIGsH90epOdUHvAyZo21Y5-BYSZAh0rKq_o43yaGrUIkz2c1KXYavmJ34MgY_fSy5fJn7NsUgCfxQHmMt-ckPNXpRKAcdVen7xbqgMOaYdH1YtCsqFpFrWnueAMLD_ydLxF5yWPKlh77gRJXgqvFLeAx_hq-v7U1Fsd3cD6PK/s1350/image_2025-10-09_10-39-29.png

លើសពីនេះក៏មានការបែកធ្លាយនៃសំឡេងក្នុងក្រុមរបស់អ្នកគាំទ្រតារាថៃ Freen ខណៈមានការបង្ហើបថាក្នុងក្រុមនោះមានសមាជិកគាំទ្រតារាថៃចំនួន២៥០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSe4rTCbXl_95rvl2bM36csPWtNGOdAiDAJFe68aO_uTZP_B8kwz5LdFlrkuj7X3nVPFIRKHOYC6YAwMLtr7yrNvAa-g3DOdmnBTU8zePaOAqQ4NRyfTnBu2rNzmONpZjp6oCNO2eM9QAP0cPOHHi5YNX2Q7ZttcNMZoyF4hz0tScRbkzPzTOq-atTMl_5/s1440/image_2025-10-09_10-39-30.png

ក្រោយពីសំឡេងនិងឆាតបានបែកធ្លាយនៅលើបណ្តាញសង្គមស្រាប់តែមានការចែកចាយលិខិតមួយពីអ្នកគាំទ្រ K-Pop ដែលបង្ហាញថាម្ចាស់ផេក Freen Sarocha Official ចេញលិខិតជូនដំណឹងស្តីពីការរំលោភបំពានសិទ្ធិក្នុងការផ្សព្វផ្សាយចេញជាសាធារណៈ។ ក្នុងលិខិតនោះបានសរសេរថា ៖ យើងខ្ញុំក្នុងនាមជាអ្នកគ្រប់គ្រង Page Facebook / Telegram Channel Freen Sarocha Official សូមជម្រាបជូនដំណឹងដល់អ្នកដែលបានតាមដានផេក ឬ ឆាណែល របស់ពួកយើងឱ្យបានដឹងថា នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៥ គ្រុបឆាណែលរបស់យើងខ្ញុំ ត្រូវបានជនបណ្តាញសង្គមខាងក្រៅ ធ្វើការថត Screenshot យកទៅផុសនៅក្នុងបណ្តាញសង្គមដោយប្រើពាក្យប្រមាថមើលងាយនិងសម្ដីអសុរោះ និងការចូលរួម comment ដោយពាក្យមិនសមរម្យជាច្រើន ដូច្នេះហើយក្នុងនាមយើងខ្ញុំជា អេតមីន ឆាណែល សូមប្រកាសជាសាធារណៈចំពោះការប្រមាថតាមបណ្តាញសង្គម Facebook អ្នក បង្ហោះរូបភាព សម្លេង និងបានបរិហារកេរ្តិ៍ ជាសាធារណៈ ឬ ជេរប្រមាថ គេតាមបណ្តាញសង្គម Facebook & comment យើងសូមធ្វើការរក្សាសិទ្ធិជាឯកជនរបស់ពួកយើងក្នុងការដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ ដើម្បីជាការរក្សាកិត្តិយសរបស់ខ្លួន យោងតាមមាត្រា ៣០១, ៣០២, ៣០៣, ៣០៧ ច្បាប់ស្តីពី បទ ស្តាប់ ឬ ថត ពាក្យសម្ដីឯកជនយកទៅបង្ហោះសាធារណៈ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBz0EZCp-BYJyTvKIeHS4cXH8L6OCGXZEoJpvCGJJABxMwPDCHRAanqroBX8sjmfs-dH3anDp7HLx7lT59glZVCvustkBurX7jwY6tGj9cfpMpNG52Rj7ss8cjPWfz4oEshvb0cM5_KySfF45rnEQlKyUOO638RTk1rns2aWKWrflitk_xDsYQNcf7i_Z-/s1280/image_2025-10-09_10-28-17%20(2).png

អ្នកគាំទ្រតារាថៃ Freen បានព្រមានអ្នកដែលបានប្រព្រឹត្តិនូវទង្វើទាំងនោះឱ្យធ្វើការលុប និងបញ្ឈប់ទង្វើ អសីលធម៌បែបនេះ ព្រោះក្រុមការងាររបស់ពួកគេបានធ្វើការប្រមូលថតទុកជាព័ស្តុតាងរួចរាល់អស់ហើយ ប្រសិនជាមាន សកម្មភាពទាំងនោះបន្តទៀត ពួកគេនឹងអនុវត្តតាមផ្លូវច្បាប់»៕