សហរដ្ឋអាមេរិក ៖ ពលរដ្ឋប្រទេសនានាតែងតែជឿថា ពិតជាមានខ្មោ.ចមែនដោយសារពួកគេបានជួបហេតុការណ៍ដោយផ្ទាល់នៅក្នុងព្រៃស្ងាត់ អគារបាក់បែក លំនៅឋានគ្មានមនុស្សរស់នៅ និងសណ្ឋាគារ ។ លើសពីនេះ ទីកន្លែងគួរឱ្យខ្លា.ចមួយចំនួនបានប្រកាសឱ្យអ្នកដែលមិនជឿរឿងខ្មោ.ចលង មកសាកល្បងរកការពិតដោយខ្លួនឯង ដូចជា សណ្ឋាគារចាស់មួយនៅអាមេរិកបានប្រកាសផ្តល់ប្រាក់រង្វាន់ឱ្យអ្នកក្លាហានហ៊ានចាប់ខ្មោ.ច ប៉ុន្តែត្រូវតែមានភស្តុតាងជារូបភាព ឬវីដេអូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmfCf0qcVsPnqLYJ8LYvLVnG5hI9FCRQhdMmGu1Qc4OWWD2DymZR2wsqMr7r-ypcNRrb0kvZfIDGPP5gbobO5yvpoLMQ7JBrtRQ3IhKLCXwUxGZSsXDUV8PgcvZZ-o4uRwd9TgLNFfd6NEd29KNnyGErSvPUewLz61MjwM8hBOzVTpAEnIKQ5ijTaY2Tb3/s1280/photo_2025-10-09_15-33-13.jpg

El Cortez គឺជាសណ្ឋាគារ និងកាស៊ីណូដ៏ចំណាស់មួយដែលល្បីល្បាញថា សម្បូរខ្មោចលងខ្លាំងបំផុតនៅទីក្រុងឡាសវេហ្គាស រដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក បានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន៥,០០០ដុល្លារ ឱ្យអ្នកដែលហ៊ានចាប់ខ្មោចក្នុងសណ្ឋាគារនេះ ។ មុននឹងទទួលបានប្រាក់រង្វាន់ គឺតម្រូវឱ្យដើរពិនិត្យរកខ្មោចពេលយប់ និងហ៊ានប្រឈមមុខជាមួយការភ័យខ្លា.ចផ្សេងៗក្នុងបរិវេណសណ្ឋាគារនាចុងសប្តាហ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirg02YhfjBy_Aw2EBGj6xnCWgs8v1Rn0YV08_9iVfDkkwgQORFaazosxR5EUEq15U2iAk7AzniB18JeYvAAVRRlzwEg0eXp-zN9oJCsA0xhJyF15WpDXqUPQvrrXOcp6SExXG6kDeBQB-KNdivACWo6K_Gy8ue2SQSP457oTesp13Y8EGqReXOM6lOSc8n/s1280/photo_2025-10-09_15-33-11.jpg
សណ្ឋាគារ El Cortez ស្ថិតនៅតាមបណ្តោយផ្លូវព្រីម៉ន ទីក្រុងឡាសវេហ្គាស ដែលបានបើកដំណើរការតាំងពីឆ្នាំ១៩៤១ មកម៉្លេះ ។ ភ្ញៀវមកស្នាក់នៅក្នុងសណ្ឋាគារនេះមានគ្រប់ប្រភេទ តាំងពីក្រុមម៉ាហ្វៀរ និងឧក្រិដ្ឋជន ក្រោយមក ភ្ញៀវមកស្នាក់នៅផ្សេងទៀតតែងជួបហេតុការណ៍ប្លែកៗគួរឱ្យព្រឺសម្បុរជាញឹកញាប់ ទាំងឮសំឡេងខ្មោច និងស្រមោលខ្មៅ រហូតមកដល់បច្ចុប្បន្ន សណ្ឋាគារមានអាយុកាល៨៤ឆ្នាំហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVDs0IpW9jjJ2Zn99Dn0N0zRXla0MusvqNe0oj2uQ-SU3dX922mwJIQRjrWNVnhjPujKzgg26c3FAhV8G1PuNY70Ft7seN-Fa_JrHbmjSbJqhYxcqGYQTdS31_ZzKhqhRAo3uYpQHQ_WNWhdXoDmQd_hthgGAxuQpJnAPRU6br36ORWM0szDlUm60g0qO2/s892/photo_2025-10-09_15-33-12.jpg
ចំណែកលក្ខខណ្ឌប្រកួត គឺត្រូវស្នាក់នៅ និងដើរពិនិត្យមើលក្នុងសណ្ឋាគារពេលយប់ជាមួយឧបករណ៍ជាច្រើនសម្រាប់ចាប់ខ្មោចដែលខាងសណ្ឋាគារផ្តល់ឱ្យ រួមមាន ៖ ឧបករណ៍វាស់មេដែក, ឧបករណ៍ថតសំឡេង និងឧបករណ៍ចាប់កំដៅ ដើម្បីចាប់សកម្មភាពខុសប្លែករបស់ក្រុមខ្មោច ។ អ្នកប្រកួតនឹងបញ្ជាក់ថា តើពាក្យចចាមអារ៉ាមសណ្ឋាគារសម្បូរខ្មោចលងជាការពិតដែរឬទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZzuDsuZf4aOMG0asOTScdIt7VAC5pHzI2bCw1XOxqkWnPBTqXzGl2ezcsfxgGmc_aMTegMb1lPE6fqR3RK9t87Ppzz64FpiPZIar21ltFyu95g1yfrsecr1FR68K4broVSwzNUMgWz77OOOCtBt0_OFhv6mszqmp-PDvLVfEhVyoUBukEJ4tdt8S2Y1vc/s1024/photo_2025-10-09_15-33-10.jpg

គេហទំព័រ Casino.org បានសរសេរពីលក្ខខណ្ឌដើម្បីទទួលបានប្រាក់រង្វាន់ គឺតម្រូវឱ្យស្នាក់នៅក្នុងសណ្ឋាគារនាចុងសប្តាហ៍ ដើរពិនិត្យមើលបរិវេណមុខបន្ទប់ស្នាក់នៅ និងចូលទៅកន្លែងកាស៊ីណូដើម្បីស្វែងរកវិញ្ញាណខ្មោចជាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgczB7-sx6cTR8pIFmDhWwJdTQBS1W4nx5kYiGrFENVWH-PZFlAmddHiEwbXiK1FGish7JeLy83jZG-Msg5kn1hke3K0dN4yDChMYFf9mkgb3zSUaa-lGVdyALRN31hYcRfasmdqK9Zqf_EIalOFAPIYWkhBDQNbB_dUBgEGEZkddR3Q_TqB8dNlqKe4iTX/s1024/photo_2025-10-09_15-33-12%20(2).jpg

អ្វីកាន់តែធ្វើឱ្យព្រឺសម្បុរថែមទៀត គឺឆ្អឹងរបស់អតីតបុគ្គលិកសណ្ឋាគារដែលស្លាប់គ្មានសាច់ញាតិ ត្រូវបានប្រមូលទុកនៅជាន់ក្រោមដី ។ ។ រីឯពេលវេលាប្រកួតចាប់ខ្មោច គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បើអ្នកមកប្រកួតបានឃើញអ្វីគួរឱ្យខ្លាច ត្រូវថតរូបភាព និងថតវីដេអូទុកជាភស្តុតាង ព្រមទាំងសរសេរពីហេតុការណ៍ដែលខ្លួនជួបប្រទះសង្ខេបខ្លីៗ ៕