ខេត្តឡាងសុង៖ ទំនប់វារីអគ្គិសនីបាកខេ១ (Bac Khe 1) កម្ពស់១០ម៉ែត្រ នៅខេត្ត Lang Son ភាគខាងជើងប្រទេសវៀតណាម បានធ្លាយបាក់នៅថ្ងៃទី៧ ខែតុលា ក្រោយភ្លៀងធ្លាក់ខ្លាំងដោយបានបញ្ចេញទឹកហៀរហូរយ៉ាងគំហុក និងបង្កការព្រួយបារម្ភអំពីហានិភ័យនៃការជន់លិចទៅលើភូមិរបស់អ្នកស្រុកនៅក្បែរៗនោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNnTPmSk7-9E4uibkHCWVUWlauotD1LkYDuill278JKJYk0OtjCLldkg-LsBabuTXbbyX3rIqMIfKJ6-YIESscRVQdOTQ-DU8uijUQBajpUUQn7QgNBM2XgIWK83lAt0tCl1H5KyGPnYr1KsL0DXyB7OVB0mZI4dLGafQ5edq2qGaoOcutG0l9vKp8WgQB/s931/photo_2025-10-07_16-30-31%20(2).jpg
ឧបទ្ទេវហេតុនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី៧ ខែតុលា ដោយអ្នកស្រុក Nong Huyen ខេត្ត Lang Son បាននិយាយថា វាបានចាប់ផ្តើមឡើងពីស្នាមប្រេះតូចមួយ មុនពេលវាពង្រីកខ្លួនយ៉ាងឆាប់រហ័ស រហូតមានការបាក់ទំនប់។ ខណៈនេះ ផ្ទះសម្បែងជាច្រើនរបស់ពលរដ្ឋដែលរស់នៅតាមច្រាំងទន្លេ កំពុងរងការគំរា.មកំហែ.ងដោយសារកម្លាំងទឹកហូរដែលមានងាយបង្កគ្រោះថ្នាក់ជាខ្លាំង។

អាជ្ញាធរនៅក្នុងតំបន់បាននិយាយថា មិនមានអ្នករងរបួសត្រូវបានគេរាយការណ៍ទេ ទោះបីជាគ្រឿងចក្រ និងឧបករណ៍មួយចំនួនត្រូវបានខូចខាតនៅក្នុងហេតុការណ៍នោះក៏ដោយ។ បន្ថែមពីនេះ ក្រុមសង្គ្រោះបន្ទាន់មកពីក្រសួងជាច្រើនត្រូវបានបញ្ជូនមកប្រចាំការនៅទីតាំងខាងលើ ដើម្បីសម្របសម្រួល និងចាត់វិធានការទប់ស្កាត់បញ្ហាផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidiy7IzbOH9d4E6f2qwJvuckAdd7hDq91XXgr8tWHJkRbOAAzsUbUHdYKmLn2S4l7rpfKp5TFmJkxrzdWvQ58-qs-4G4mtBLpuCK-2rjYfhLRlCstoMX6XyP3qY3UoRX3Fr0xM7JlPc8lE89sfrTIBsDDN-5R_M8Tba7NnzLFxlKygPu2CYA0OGxT870_R/s1020/photo_2025-10-07_16-30-31%20(3).jpg

អនុរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក Nguyen Hoang Hiep បាននិយាយថា អាជ្ញាធរខេត្ត Lang Son បានរាយការណ៍ថា ពួកគេបានជម្លៀសប្រជាជននៅតំបន់នោះតាំងពីពេលព្រឹកថ្ងៃអង្គារនេះម្ល៉េះ បន្ទាប់ពីបានកត់សម្គាល់ឃើញសញ្ញាមិនប្រក្រតីនៅលើទំនប់ទឹក។

គួរជម្របថា ទំនប់ Bac Khe 1 មានទីតាំងស្ថិតនៅលើទន្លេ Bac Khe ដៃទន្លេ Ky Cung ដែលមានសមត្ថភាពផលិតថាមពលប្រហែល 24 MW។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdgJvcIiU8rzixc0SlCuaoM4Vi3U_oDfGOrb7Jv4hmS0VBE9v41vKhVJkAzPh0Ek77ao09nvrSJRvjl-FZ8SSawSieCLVNDsNfoNvoDuRTFShy2aj4iZN_hzo6Ldfld8suQucFGUlDlcEc3LLHBkjwaZF2YyPASvKzuMbUP9Zti7A29xAEZJq2xfx339NL/s800/photo_2025-10-07_16-30-31.jpg

ចំពោះខេត្ត Lang Son នេះផងដែរ បានរងការវាយលុកដោយព្យុះទីហ្វុង Matmo តាមរយៈភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នៅស្ថានីយ៍ Mau Son បានកត់ត្រាទឹកភ្លៀងកម្រិត 205 មីលីម៉ែត្រ នៅចន្លោះថ្ងៃទី 5 និងទី 6 ខែតុលា ខណៈដែលនៅស្ថានីយ៍ Quyet Thang ភ្លៀងធ្លាក់មានកម្រិត 195 មីលីម៉ែត្រ ក្នុងរយៈពេលត្រឹមតែ 12 ម៉ោងប៉ុណ្ណោះ ចាប់ពីយប់ថ្ងៃទី 6 ខែតុលា។ លំហូរទឹកដ៏ធំនេះ បានរុញច្រានកម្រិតអាងស្តុកទឹកឲ្យកើនឡើងខ្ពស់ប្រកបដោយសញ្ញាគ្រោះថ្នាក់ ដោយបន្ថែមសម្ពាធលើទំនប់ យ៉ាងខ្លាំងមុនពេលវាដួលរលំ៕