របាយការណ៍ថ្មីមួយពីកាសែត The Times of India បានបង្ហាញពីការព្រួយបារម្ភកើនឡើងពីអ្នកជំនាញផ្នែកខួរក្បាល ដែលថា ការមើលវីដេអូខ្លីៗដូចជាក្នុង Instagram Reels ឬ TikTok ឡើងលើសកម្រិត អាចបង្កឲ្យមានការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធអារម្មណ៍ (reward system) និងការផ្តោតអារម្មណ៍របស់ខួរក្បាល ដែលមានលក្ខណៈដូចជាអ្នកញៀនសារធាតុញៀនដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir0y6lnDmCrZTJcNbKEAq3P1XBiCGELkdlHbFQksXuY_yHcJD6z4_o-6IDvzJSHjRvHHF5c5dCwFbdYSc8MAL6hfZ2Fu6iUOpo9i_5kFhDRhO50QgbgJn88ACGOFCuNnwQXIiPVrtVNKVRlrSpy_xUbuMUrGdD8YzrLMaVrqwXeYenRUO9LVYxkUF_psoc/s2000/image_2025-10-07_16-09-29.png
អ្នកជំនាញបញ្ជាក់ថា វេទិកាវីដេអូខ្លីៗទាំងនេះ ត្រូវបានធ្វើឡើងដើម្បីផ្តល់នូវ “អារម្មណ៍សប្បាយរីករាយ” យ៉ាងឆាប់រហ័ស តាមរយៈមាតិកាដែលផ្លាស់ប្តូរលឿន និងមានភាពភ្ញាក់ផ្អើលជានិច្ច។ ការលេងជារឿយៗបែបនេះ អាចធ្វើឲ្យប្រព័ន្ធអារម្មណ៍នៃខួរក្បាលធ្វើការលើសកម្រិត និងបណ្តាលឲ្យខួរក្បាលធ្លាក់ចុះនូវការឆ្លើយតបទៅនឹងអារម្មណ៍រីករាយធម្មតា ដូចជាមនុស្សដែលមានអាការៈញៀនស្រា ឬល្បែងស៊ីសងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx16yrVpvRnKKbFGWXcJCfdcv06_0UkOH1YT8GtKLI9DwE2TYjqib_v5aDFKf1JO5R_oLM4hKxjVk96WJS_kfTkGFLDD7YrY9K5bpbLIr6kHfD7r4akacIURDoxxC4g_YoNvrY7YP2HQUtYilWhZUu0b3VTP5lpS5FIH1M_ae5FFcjLh7RamgoYS54vUpM/s744/image_2025-10-07_16-09-30.png
អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត Dr. Rachna Khanna Singh បានបញ្ជាក់ក្នុងអត្ថបទរបស់គាត់ថា “នៅពេលខួរក្បាលកាន់តែទទួលបានការរំភើបច្រើន វានឹងកាន់តែទាមទារភាពរំភើបកាន់តែខ្លាំងឡើងប៉ុណ្ណឹងដែរ។” នេះមានន័យថា សកម្មភាពធម្មតាៗដូចជាការអានសៀវភៅ ការធ្វើការ ឬសន្ទនាជាមួយមិត្តភក្ដិ អាចមើលទៅលែងគួរឲ្យចាប់អារម្មណ៍ដូចមុនទៀតហើយ។ បន្ថែមពីនេះ លោកក៏បានព្រមានផងដែរថា ផ្នែកខួរក្បាលដែលគ្រប់គ្រងការផ្តោតអារម្មណ៍ ការគ្រប់គ្រងខ្លួនឯង និងការសម្រេចចិត្ត (prefrontal cortex) ក៏អាចរងផលប៉ះពាល់ដោយសារតែការរំភើបជាបន្តបន្ទាប់ផងដែរ។ វាអាចបណ្តាលឲ្យមនុស្សពិបាកផ្តោតអារម្មណ៍ ឬទប់ចិត្តមិនឲ្យធ្វើអ្វីមួយដោយអារម្មណ៍ភ្លាមៗ ពិសេសចំពោះយុវវ័យដែលខួរក្បាលនៅស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV4gf7lHsx8ZXW0XjaUW9RK-XMTKIWH0B9jHfJpJZmR84oDcx26CMKUzuNkXKl5EanII7Zt9Iyq2UqkD915vdFCelw6Zol_xfmfcQSZmEAGwLTlZ3SfimDOzTRf9sms0UmE5ZcXZUxokyRN-gg3OI9YiU84I97vsRHf3P1Q_I2zR4I19TxqeeNy3sGTV4f/s1024/photo_2025-10-07_14-22-51%20(2).jpg

លើសពីនេះ ការមើលវីដេអូ Reels នៅពេលយប់ ឬមើលមាតិកាដែលត្រូវប្រើអារម្មណ៍ខ្លាំង មុនពេលចូលគេង អាចរំខានដល់ការបញ្ចេញអរម៉ូន melatonin របស់រាងកាយ ដែលបណ្ដាលឲ្យគេងយឺត ឬគេងមិនលក់ស្រួល។ ការគេងមិនល្អនេះនាំឲ្យខួរក្បាលបាត់បង់សមត្ថភាពក្នុងការចងចាំ និងគ្រប់គ្រងអារម្មណ៍។ ជាមួយគ្នានេះអ្នកជំនាញបានប្រៀបធៀបបញ្ហានេះជាមួយការញៀនសារធាតុញៀនផ្សេងទៀត ដោយបញ្ជាក់ថា ទោះបីការប៉ះពាល់មិនដូចការផឹកស្រាប៉ុន្មានក៏ដោយ ប៉ុន្តែវិធីដែលខួរក្បាលប្រតិកម្ម និងបង្កើតការទាមទារការរំភើបថ្មីៗ មានភាពស្រដៀងគ្នាយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgorRcXN_IqQfdkjrF5DwOPKrxNB6zJ5_5zlWVqk1847ie_XLPLHOJ_Kg6md3EHTWpLL62ZhNExrrpgDP255ZvyHWqKStwQP7YDAZVt0vFy4FIp8HVXv6qgN9h73Iizcec1qhbZ0bTUn7I8hblFr2t45SLAG0hzKZ6bhiuwxe3FqnRGOaJzYd9FHw-OH7-W/s1280/photo_2025-10-07_14-22-51.jpg

យ៉ាងណាមិញ ដើម្បីកាត់បន្ថយផលប៉ះពាល់នេះ អ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យកំណត់ពេលប្រើប្រាស់ប្រចាំថ្ងៃ ផ្អាកមើលវីដេអូជារៀងរាល់ ២០–៣០ នាទី ម្ដង និងជៀសវាងការមើលអេក្រង់មុនគេងយ៉ាងហោចណាស់មួយម៉ោង ព្រមទាំងចូលរួមសកម្មភាពនៅឆ្ងាយពីអេក្រង់ដូចជាការហាត់ប្រាណ ឬការងារច្នៃប្រឌិតផ្សេងៗជាដើម។ ទោះជាយ៉ាងណា គោលបំណងនេះមិនមែនសំដៅដល់បញ្ឈប់ការប្រើប្រាស់បច្ចេកវិទ្យាទាំងស្រុងនោះទេ ប៉ុន្តែវាគឺដើម្បីស្តារឡើងវិញនូវតុល្យភាព ដើម្បីមិនធ្វើឲ្យខួរក្បាលឆាប់រំភើបពេកតែប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioGewoI5Mq20RYiyinlRWoCpvngls263MLg4KICHLsQy4lt9SfgUY5-yfHXIQPtUwGvEpWrmdOAisSPEXgjwqDkfgecDe331aYKsIYCB-bKXSeQ0rs92sM7R8eB-Qs3W4voWoW-rfayeb7x-_h9dKCpxYds7aSp_uDcjkknFekWct2Yuj3Ph7jkABIgdg-/s1280/photo_2025-10-07_14-22-52.jpg