អ្នកលក់អនឡាញ ទីនីន បានបង្ហាញការអាក់អន់ចិត្តរបស់ខ្លួនទៅកាន់អ្នកគាំទ្រមួយចំនួនដែលបានឃើញមុខប្តីរបស់ខ្លួនហើយមានការខម្មិនលើវីដេអូរបស់នាង។ ទីនីន ថានាងមិនបានលាក់នោះទេគ្រាន់តែមិនបង្ហាញជាសាធារណៈមិនចង់ល្បីរឿងផ្ទាល់ខ្លួន ហើយបើឃើញមុខប្តីរបស់នាងហើយលាក់ក្នុងចិត្តទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz6qiySTv7BUGzSHYaln89NpYRieESkm-RatriPW91GcdXefw0BgqeFRBnJNzd4DopwSEh1j4S_7Qf1vzYdIr0EpcgFfJmTYNaV-Jw8qf6c5xUWtohsTxAV6UB8_UrwoMeqtK3mAOxNM23AoS6D1Dv7jiCsLwHosGUlXfEbtcgMdqkabJBNxJGH6gkeHj4/s1920/image_2025-10-02_15-18-31.png
កាលពីពេលថ្មីៗនេះ ទីនីន បានបង្ហោះវីដេអូ Vlog មួយក្នុងការកម្សាន្តនៅឯប្រទេសកាណាដា ជាមួយនឹងគូស្នេហ៍ដោយនាងបានបិទបាំងមុខឮតែសំឡេងប៉ុណ្ណោះ។ ទោះជាយ៉ាងណា វីដេអូនោះត្រូវបានអ្នកគាំទ្រចាប់បានត្រង់ចំណុចមួយដែលឃើញមុខគូស្នេហ៍ទីនីនតាមកញ្ចក់វែនតាហើយអ្នកគាំទ្របានខម្មិនរូបថតនោះក្នុងវីដេអូរបស់នាង។ ទង្វើនេះ ទីនីន មិនបានសាទរអ្វីនោះទេដោយចាត់ទុកថាជា Fake Fan។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilmRQADbpaWfj_6J1J_VfILcIRRTqEvataMBwtu-SVoTwLSJMxSCnWkIVE76qy16sOVsPAXq3gj4A51DqVlvktIAqqN5mXaWFJwRYgpfp7E7uU6X6iNitV88D0KE0xJF0HIapuTFh5uBYQb3OEObBCwvuajLLb9t1kxS1FA5MCxCx3NWIOO-Ey2PGYKpuw/s1800/image_2025-10-02_15-18-35.png
ទីនីន បានឆ្លើយតបថា «បាច់ប្រឹង screenshot មុខប្តី ដាក់ចូល comment ទ។ ខ្ញុំអត់សរសើរទេ។ Fan អី ឃើញគេខំលាក់រឿងផ្ទាល់ខ្លួន,អត់គោរពសិទ្ធិបុគ្គលគេទេ ហើយខំប្រឹងប្រកូកប្រកាសថែមទៀតអត់ត្រូវការ Fake Fan ចឹងទេ ហើយក៏ឃើញទៅ ឃើញហើយមើលស្ងាត់ៗទៅ ប្រឹង comment ធ្វើអី? គិតថាចឹងឡូយមែនអត់យល់?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6yM2Fvk7ZkwdYpy6VUSWEy-atZVPp8-m8sNm31KtAzpGLgKOUo2zatZ1m8_D3gOo8lGm3lJ_XrpDD3HAn6SsXAzS4XnXBcwxr1R0MYXPAYMWRBXx9U35XsLVKSo1CHPlFK5pGL9YLUokPb8OQDd5GHxNgge0p5VyUNIwCvWAc4jcOQLh54JloGD0nZYBy/s1800/image_2025-10-02_15-18-37.png

បន្ទាប់ពីឆ្លើយតបទៅកាន់អ្នកខម្មិនដែលបញ្ចេញមុខគូស្នេហ៍ ទីនីន បានចេញវីដេអូមួយទៀតដោយបានដាក់ចំណងជើងថា «អន់ចិត្តជាមួយហ្វេន»។ ក្នុងវីដេអូនេះ ទីនីន ថា«
ប្តីរបស់នាងស្គាល់ក៏ស្គាល់ទៅ ឃើញក៏ឃើញទៅនាងមិនបានលាក់ទេ ហើយអ្នកដែលជួបនាងនៅក្រៅឃើញស្គាល់ទៅ ប៉ុន្តែគឺនាងមិនប្រកាសបញ្ចេញមុខខាងណាមួយទេ ហើយអ្វីអ្នកដទៃចង់បញ្ចេញយ៉ាងនេ។ ទីនីន ថាបើសប្បាយចិត្តជំនួសនាងមែន ឃើញហើយស្គាល់ទៅលាក់ទុកក្នុងចិត្តបើទប់មិនបានទេផ្ញើចូលគ្រុបនិយាយគ្នាឯង មិនបាច់ខម្មិនឬប្រកាសទេព្រោះមិនចង់ចូលព័ត៌មាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc2p1jEXBXvbaSVTvvvQ6O8tmmoCZw0GDf_wjbcXfO-nbE5I24U0ngfjNbNM18SFDNx8ZjWfT19e2W64jDrzaEuoiPjhTI0I5cwAfLNO4cv-1uYRb7SW-CIAQ_R27eDHOrIpt2gwqG8jI6ZZFseeJhQw1twhwqxCHeTEqciLkF8ngKVEoKLle6OnGkXfX9/s1800/image_2025-10-02_15-18-36.png

អ្នកលក់អនឡាញរូបនេះបានបន្ថែមទៀតថា នាងធ្លាប់បង្ហោះជាសាធារណៈម្តងក្នុងរយៈពេល២៤ម៉ោង ចេញជាព័ត៌មានផ្អើលហ្វេកប៊ុក ខណៈដែលគណនី IG ប្តីរបស់នាងមានតែ៤ពាន់នាក់គ្រាន់តែនាងបង្ហោះរូបតែមួយយប់ព្រលឹមឡើង ឡើងដល់១៥K (១៥០០០នាក់) ដូច្នេះនាងមិនចង់ល្បីរឿងផ្ទាល់ខ្លួនអ្វីនោះទេ៕