ទីក្រុងប៉េកាំង៖ ទើបទិញនាវាមុជទឹកពីចិនសោះបែរជាមិនទុកចិត្តគ្នា! រដ្ឋាភិបាលចិនបានបដិសេធយ៉ាងដាច់អហង្ការចំពោះព័ត៌មានមិនពិតដែលកំពុងសាយភាយនៅក្នុងប្រទេសថៃ ដែលថាខ្លួនបានផ្គត់ផ្គង់អាវុ.ធដល់កម្ពុជា ដើម្បីប្រើប្រាស់នៅក្នុងការប៉ះទង្គិចតាមព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ថា “ការអះអាងទាំងនេះគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6O_1wDiz1EW60KfaERgpqGyfVxpy1WISgySz64Inlq_BfsHgXjPvsNaOHD3dLEmYnlSuLy6zvEkfOofbCd4yw9LWOhMnp6gGk3YqzEM1_hHDMAFdNUnjtccM0NqcxC8uo_4y6IW6KONpNeNm44WJ7Ukrk1hgHZR2HyYReFG67azgxp-XYJ84YxIBXanuk/s1200/photo_2025-10-03_10-21-40.jpg
យោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំប្រទេសថៃ នៅថ្ងៃទី2 ខែតុលា បានឲ្យដឹងថា «ចិនមិនបានផ្តល់សម្ភារៈយោធាណាមួយដល់កម្ពុជាសម្រាប់ប្រើក្នុងការប៉ះទង្គិចគ្នាតាមព្រំដែនកម្ពុជា-ថៃនោះទេ។ វាបានបញ្ជាក់ថា ឧបករណ៍យោធាចិនណាមួយដែលកម្ពុជាបាន ឬកំពុងកាន់កាប់បច្ចុប្បន្នមានប្រភពចេញពី “គម្រោងសហប្រតិបត្តិការចិន-កម្ពុជាដែលមានស្រាប់” តែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcAGHiejYZoMAPCtjZih3e0-aXUuMtNharmixt1QS6BU9NA9l2gvFBfgd3jJh-oqEtJNgPPEdndEWoZ_CRekOuHpkgncCZ_Aiv6WO7D6W9SKlFOkow8L2uJT9lUqSmSSt4VJ4m05RzMKggF7d4u_tSdhOcUpOsQ26kqwigs5aqrci8oqNQmNIelAvrvXxC/s1280/image_2025-10-03_10-49-20%20(3).png

ការបដិសេធនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃបានចុះផ្សាយពីរបាយការណ៍ដែលទទួលបានពីកាសែត New York Times ពាក់ព័ន្ធនឹងគ្រាប់រ៉ុក្កែតដែលផលិតដោយចិន ត្រូវបានប្រើប្រាស់ដោយយោធាកម្ពុជានៅក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ និងការដឹកជញ្ជូនសព្វាវុ.ធមួយចំនួនទៀតយកទៅស្តុកទុកនៅមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុរបស់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje0eEbYAGeva1A0lQpIorrdtIDFBRu4i1_P9zL7HKHv-2lACfB-p4S_S3ySzJhgbkdT3u7JD7s0UXk54MmWg83dzzHvzNbjiSD_9yt0_J0CORY37hg0FBg1XmoPb4b4UpHJWX5fUM8WhBzEwdIlGMU1afjoqaVHeD55xr8pPeAH7tPuAFrj4Lfok7MIzy7/s750/image_2025-10-03_10-49-20.png

ព័ត៌មាននេះផងដែរ បានជំរុញឲ្យលោក Anutin Charnvirakul នាយករដ្ឋមន្រ្តីថៃ បានកោះប្រជុំប្រឹក្សាសន្តិសុខជាតិ (NSC) មេដឹកនាំយោធា និងនាយកដ្ឋានពាក់ព័ន្ធរបស់ថៃ ដើម្បីពិភាក្សាពីលទ្ធភាពក្នុងការត្រៀមកម្លាំងទប់ទល់ជាមួយកម្ពុជា ដែលធ្វើឲ្យស្ថានភាពជម្លោះរវាងប្រទេសទាំងពីរកាន់តែមានភាពតានតឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwpoREN0ZEGJPWL6LZFT76QwW0l-uzY7e-i_QRQw_7NmksXDe7Bq7y6jjU1gIf-2Yd8wqrREs1HjmLX5kPCnMq8HSfJsUvAooJ6Np-531oAqlKeARKhkmGeU2xmc_CHC08C-Tk__w8T7hBB4nD7m8CB935_XmHeNDYr2cmS6k1ifJAy_rA6U9wp5NTy8zC/s897/image_2025-10-03_10-49-21.png

កត្តានេះបានជំរុញឲ្យចិនចេញមកបញ្ជាក់ពីជំហររបស់ខ្លួនឡើងវិញថា ប្រទេសចិនរក្សាគោលនយោបាយមិនជ្រៀតជ្រែក ហើយមិនដែលផ្តល់អាវុធសម្រាប់ជម្លោះនោះទេ។ អ្នកនាំពាក្យលោក Jiang Yu បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងប៉េកាំងគាំទ្រកិច្ចសន្ទនាដោយសន្តិវិធីរវាងកម្ពុជានិងថៃ ដើម្បីដោះស្រាយជម្លោះព្រំដែនដ៏រ៉ាំរ៉ៃរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGKcpFOfFhVQkATdFPc-acj9Hpm6O9GBFcPf43gl4R9fuiTY48eYt7YF5RyKzdnxkI0i53MuyekzJKRMtfHgWl5nM46ILpDNRX8S0vIHDM8WSWcBXerZIr2EMVxBeoC_b9HWNS36EMakNMPvGppEaA7O4Rq5YElNeATyAzMvuRN0Moy-Gj6EwzOIwr4O23/s1800/image_2025-10-03_10-49-18.png

បន្ថែមពីនេះ ស្ថានទូតបានសង្កត់ធ្ងន់ថា ប្រទេសចិនដែលជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់ប្រជាជាតិទាំងពីរ បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការបន្ធូរបន្ថយស្ថានការណ៍ក្នុងនាមប្រទេសជិតខាងជាមិត្តរបស់ប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4KaE0h9uJ-sZKVVTKTuoFcR6xly1kvMgEr7iFDiS1JHonQ0WZAArwRtcNkmT6TzhS72A-nOAB7qNvszPCBtROlIEmOMJ87-KRS8Sn4lM4VYvQ3EfgW_Rt6KBEO_g2e4S7nHtaDtLXNaczxo8D_LEC6QBf-bXBFFzrgm4K6wtsU9g4MgkCiME7lryHy0aX/s1140/image_2025-10-03_10-49-20%20(2).png

យ៉ាងណាមិញ ប្រតិកម្មរបស់ប្រទេសថៃក្នុងការបង្ហាញពីភាពមិនសប្បាយចិត្ត និងត្រៀមខ្លួនប្រឆាំងនឹងកម្ពុជាក្រោយលឺថាកម្ពុជាទទួលបានជំនួយពីចិនដូចខាងលើនេះ បានបញ្ជាក់ពីការមិនទុកចិត្តរបស់លើចិនពីសំណាក់ប្រទេសថៃ បើទោះជាថៃទើបចុះកិច្ចសន្យាទិញនាវាចម្បាំងពីចិនក្ដី៕