បន្ទាយមានជ័យ៖ កុំឲ្យចេះតែព្រហើ.ន! ជនជាតិថៃ2នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃា.ត់ខ្លួនបញ្ជូនមកដេកប៉ុស្តិ៍ប៉ូលីសទាំងយប់ បន្ទាប់ពីគេត្រូវបានប្រទះឃើញបា.ញ់បោះសេរី និងប្រើប្រាស់អាវុធដោយខុសច្បាប់នៅក្បែរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងក្រុងប៉ោងប៉ែត ខេត្តបន្ទាយមានជ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc7a_BISsfIjpIcAlNmMtZheYA6AQIxXy2n_aEp-rWmkT_IZTpYjPTvNBEXwNPqlJbTNwwmfJUouR2GoxTZSfrJWrmceEQ15X9Hvggzm57SgIbH7GBkchLwXAmRgmP6FYjk00cjJy9xn7lamyoXdVxbiIB8DQ8OXAPEWZVHPG3mEQIk5WMYSr08gZ3hiIP/s552/photo_2025-10-03_11-13-08.jpg
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៤១នាទីរំលងអធ្រាតឈានចូល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ពេលដែលកម្លាំងល្បាតចម្រុះរបស់កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយក្រុមល្បាតព្រំដែន បានចុះត្រួតពិនិត្យ នៅចំណុចមុខបុរីស្តាហ្គោល ភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK1ttgaxSkpWPp8IGV0icSCKQed1Git3nTKtair_BLTsRulDOqDE4p29sKZLG7ifmwV0EFiyCb86XqLeYT9n3idkBWKy6i3lSFpgcV8NwK-qxQqDbfCypryX0-yCM_JEQsvIUd4HsnLn4W56lEy8H1eHw-so82DoLdg7NsqBnHT1Svgk_MmyV64zjT4LMq/s1280/photo_2025-10-03_11-13-09%20(2).jpg
កងរាជអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ផាចារាក់ ខៅផូ ( PATCHARA KHAOPHO ) ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិថៃ ជាម្ចាស់អាវុធ។ ឈ្មោះ ឡាំភុម រ៉ាត់តាណាក់កែវមន្នី (RAMPUM RATTANAKAEWMANEE) ភេទប្រុស អាយុ២២ឆ្នាំ ជាជនជាតិថៃ ពួកគេទាំង២ស្នាក់នៅម្ដុំវត្តជាយដែន ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពេលឃាត់ខ្លួនកងរាជអាវុធហត្ថបានរកឃើញ និងដកហូតវត្ថុតាងជាអាវុធខ្លីម៉ាក ស៉ិចសាយអឺ (SIG SAUER) ពណ៌ខ្មៅ លេខតួ 66A986594 ចំនួន១ដើម បង់ចំនួន១ គ្រាប់ចំនួន១០គ្រាប់ និងសំបកគ្រាប់បាញ់រួចចំនួន៤គ្រាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisjRWfEZy3aJC_mqDW8OMegsQe7fPtdD9wkjy625bpcfU0w0hjyO45AwzXtiIGwIYHWl0PoDHA0CPEBW_MI_x12TGw018_Ul4GTrSyFoZe58F9cjVR71CvtkxziSZ63fZFYgN1Go4IDGi3aXKmBpfwV38ac_Soful3Edb_b0HGBu-ST8JaZI5yUS3MTrsD/s1280/photo_2025-10-03_11-13-09.jpg
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃុំខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរ ខណៈសមត្ថកិច្ចចាត់ការបន្តតាមនិតិវិធីច្បាប់។ មន្ត្រីកងរាជអាវុធហត្ថបញ្ជាក់ថា ករណីនេះនឹងត្រូវបានចាត់ការតាមច្បាប់ប្រទេសកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl5FGxZk8QJYEawt17WQIHD7zLIOSXralmFSClKmv7_ifGGBtLQwgXrAa13L5FOjvy10FmxMLi1T0meGec36jvCzmWSywGRle0m_qI84QRC8Pw3XyyBEEdjKeqJadgo3u5j_e1WVXb7dTifu7_YaokAkDDiOcRK0M_mEU11tavpMa8ZElsT88X1d_Yedun/s1280/photo_2025-10-03_11-13-08%20(2).jpg