និរន្តភាពផលិតផលក្នុងស្រុក ចាំបាច់មានការចូលរួមពីយើងទាំងអស់គ្នា។ តស់! បងប្អូនខ្មែរយើង បន្តគាំទ្រ ប្រើប្រាស់ និងផ្សព្វផ្សាយផលិតផលក្នុងស្រុករបស់យើង។ ក្នុងកាលៈទេសៈនេះ ស្មារតីជាតិនិយមមិនមែនត្រឹមតែជាជម្រើសលើការប្រើប្រាស់ទិញទំនិញប៉ុណ្ណោះនោះទេ តែជាកាតព្វកិច្ច និងការបង្ហាញសេចក្តីស្រឡាញ់ប្រទេសជាតិរបស់យើងពីប្រជាពលរដ្ឋម្នាក់ៗ។
ការគាំទ្រផលិតផលក្នុងស្រុក មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការលើកតម្កើងតម្លៃជាតិ ព្រមទាំងចូលរួមស្ថាបនាអនាគតដ៏រុងរឿងរបស់ប្រទេសយើងដោយមិនដឹងខ្លួន។










