ប្រទេសថៃ ៖ លោក អនុថីន ឆាន់វីរៈគូន ដែលទើបតែឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃជំនួសលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានព្យាយាមយកចិត្តកងទ័ព និងពលរដ្ឋរបស់ខ្លួន ដែលតែងតែញុះញង់ ចោទប្រកាន់ និងបង្កជម្លោះជាមួយកម្ពុជារហូតមក ។ លោកបានប្រគល់អំណាចពេញលេញឱ្យកងទ័ពមានសិទ្ធិសម្រេចចិត្តលើកិច្ចការព្រំដែន ព្រមទាំងបន្តបិទព្រំដែនកម្ពុជា-ថៃតាមសំណូមពររបស់ពលរដ្ឋ បើទោះជាសេដ្ឋកិច្ចថៃនាពេលបច្ចុប្បន្នធ្លាក់ចុះដល់កម្រិតទាបក៏ដោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD-3B51FAOY5lHI7kt1ebYPVkhHT7u_dc7WOjidDo1t6si12IWtbOTKcj5MxAYgKzXxxz0iyhPV8Jnb2LqYvHe-NAOWMwnHLWalbqa6raOT6l47XoFJ_CEtvjU-2KoytafMFY2H3YExk3un4Ey1zS_JMWapng4k65gIukN3KJoaD8txRPvvYss-aDR4pK_/s750/image_2025-09-08_16-21-47.png

តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន PP TV HD នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានបើកដៃឱ្យកងទ័ពធ្វើប្រតិបត្តិការប្រឆាំងកម្ពុជាភ្លាមៗដោយពុំចាំបាច់រង់ចាំយូរ ប្រសិនបើមើលឃើញស្ថានការណ៍ព្រំដែនកម្ពុជា-ថៃកាន់តែតានតឹងខ្លាំង ហើយរដ្ឋាភិបាលថៃនឹងជួយគាំទ្រកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjatTUh_wzyYCbnrFwEvpeWPxg9S6U9qtPgYsWwLYT23Lp-2qK517_BYRjfIudJKlvbZB48pB6fvM0pwIvsA1o5MvQt22scjT5eca8vz-5kGP8FLwogoa0Ta0_OjVg8qEM4tIdzyPs0_xICNbjrnS5uXMHhTJWUNNiRKp2gI2Nz4gVoUaoebULpcXXHbuf/s1000/image_2025-09-08_16-21-46%20(2).png

កាលពីថ្ងៃទី២៥ ខែកញ្ញា លោក អនុថីន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយពីស្ថានការណ៍ព្រំដែនត្រឡប់មកតានតឹងឡើងវិញថា ថៃបានប្រកាសច្បាប់អាជ្ញាសឹកនៅព្រំដែនកម្ពុជា-ថៃរួចហើយ ។ ហេតុនេះ ការសម្រេចចិត្ត និងការពារអធិបតេយ្យ គឺជាអំណាចផ្ទាល់របស់អ្នកប្រកាសច្បាប់អាជ្ញាសឹក ហើយមេបញ្ជាការយោធភូមិភាគ២ ត្រូវតែមានទំនុកចិត្តក្នុងការប្រតិបត្តិការកងទ័ព និងប្រកាន់ខ្ជាប់នូវគោលការណ៍រក្សាអធិបតេយ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifnVOZxMlcfB2CS9hGVQQD3TwTi__6x3MjudupvsIi1dGTFBllW3obtbOjDpROFTxljfSXpKOt6oFK5pqbw7TWgfSmZB813r_xrXRZiXj-1uZijeSBGPz4Jr3JVYC5T9MtmDGw_432-EMb6kw4Ych7jP8Z5gvtLdQH9Rt0jhAW7vmtIebM9qrQpqzYFvV9/s1024/image_2025-09-26_09-27-25.png

នាយករដ្ឋមន្ត្រីថៃបានបើកដៃឱ្យកងទ័ពអាចធ្វើប្រតិបត្តិការប្រឆាំងកម្ពុជាប្រសិនបើចាំបាច់ ហើយរដ្ឋាភិបាលថៃនឹងជួយគាំទ្រ ផ្តល់កម្លាំងចិត្តឱ្យកងទ័ពបន្តការឈ្លានពាននៅព្រំដែន ។ នៅចុងខែកញ្ញា ឬដើមខែតុលា ឆ្នាំ២០២៥ លោក អនុថីន នឹងមកពិនិត្យមើលស្ថានការណ៍នៅព្រំដែនដោយផ្ទាល់ ក្រោយពីកងទ័ពថៃរាយការណ៍បំភ្លៃថា កម្ពុជាបានចល័តកម្លាំងទ័ព និងបង្កហេតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNC5_n0CkQRwsOB8AekNDsIVFdyKuur5qP0BH7oxXZsRbjBFNJgL5l8mlXu0g3limAbQDgzfy4hfwJGl78LCYUkeKYzMAlft6NTzlLtc3N1Nnx5Y4Nf0NGyqFz3xeYF8PGWYSwmI1ahmgLu5cz_35S9as1jznwpRByoAMZSXtwRStVEQfLMhQyJo-SOGwg/s800/image_2025-09-26_09-27-26.png

លោកមើលឃើញស្ថានការណ៍ព្រំដែនកម្ពុជា-ថៃតានតឹងរហូតមក ភាគីថៃបានត្រៀមខ្លួនប្រឆាំងកម្ពុជារួចហើយ លោកជឿជាក់លើកងទ័ពថៃមានកម្លាំងខ្លាំងរឹងមាំ ។ កងទ័ពមានអំណាចពេញលេញក្នុងការប្រឆាំងជាមួយកម្ពុជាដោយពុំចាំបាច់រង់ចាំយូរ ខណៈរដ្ឋាភិបាលជាអ្នកគាំទ្រ និងបើកដៃឱ្យកងទ័ពសម្រេចចិត្តលើកិច្ចការព្រំដែនរហូតមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPo8ANjbF6Cf4288ET26Wp_NdHMNs6e0qHX1pTz8zjVXqnvO7-s2589mfcm4GT7M4Q0naNXXEUPewzcGw0cxqHaII6CC40PWRxX6-rj_V3Ub_lg_3Mt_IHjEerLUVCFlJqhClP4BhwftKDxz55IfHkueW7WC6rdtPj8wAlHtOE374aIfeat316utDOggMI/s3000/image_2025-09-26_09-27-27.png

គួរបញ្ជាក់ថា ឈ្មួញ និងពលរដ្ឋថៃដែលរងផលប៉ះពាល់ដោយសារការបិទព្រំដែនជាឯកតោភាគីពីសំណាក់កងទ័ពថៃ ពិតជាខកចិត្តយ៉ាងខ្លាំងដែលនាយករដ្ឋមន្ត្រីថ្មីគ្មានគោលនយោបាយច្បាស់លាស់ដើម្បីបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជា ដោយសារខ្លាចពលរដ្ឋពុំគាំទ្រឱ្យធ្វើជានាយករដ្ឋមន្ត្រីយូរអង្វែង ។ នាយករដ្ឋមន្ត្រីថ្មីគួរតែចរចាស្វែងរកសន្តិភាពជាមួយប្រទេសជិតខាងដើម្បីឱ្យសេដ្ឋកិច្ចថៃងើបឡើងវិញ ប៉ុន្តែបែរជាជំរុញឱ្យជម្លោះកាន់តែអូសបន្លាយ និងយល់ស្របតាមទង្វើរបស់កងទ័ព និងក្រុមជ្រុលនិយម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg300NthNvvzgnX7bFu_QKkIIhU4ThIkkeNEn120n5KtiCIV-4q2fPdMzsl_UfzqI7ZCmukWxQaT8nFp4KS_KHKt6gj9fGoRmVtYpeWZ3ILypGU-qm42geMc5bqddQ83tVTTuzMbTxpHmSx2lEBS5GVAtATMnylylVk5zy0O5l720EqX5WAVpQawVqCduI7/s1200/image_2025-09-26_09-27-26%20(2).png

កងទ័ពថៃថា ខ្លួនអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងចោទប្រកាន់កម្ពុជាបង្កហេតុមិនឈប់ឈរ ដូចជា ៖ បង្ហោះដ្រូននៅព្រំដែន បង្កប់មីន ចល័តទ័ព-សព្វាវុធ និងល្មើសអធិបតេយ្យថៃ ។ នេះជាការបិទបាំងទង្វើរបស់កងទ័ពថៃដែលតែងតែឈ្លានពានកម្ពុជា ខណៈកម្ពុជាមិនបានធ្វើសកម្មភាពបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ដូចការចោទប្រកាន់របស់កងទ័ពថៃ និងសារព័ត៌មានថៃឡើយ ៕