ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ អ្នកអានព័ត៌មានថៃដ៏ល្បី២រូបក្នុងហ្វេសប៊ុកផេកឈ្មោះ «Morning News TV3» គឺលោក សរ៉ាយុទ្ធ ស៊ុថាសាណាក់ចិន្តា និងអ្នកនាង ផិឆាយ៉ាតាន់ ចាន់ពុធ បានអានព័ត៌មានជាភាសាថៃ ប៉ុន្តែធ្វើត្រាប់តាមសំនៀងពលរដ្ឋខ្មែរ ថែមទាំងសើ.ចចំអ.ក បែរជារងនូវការរិះគ.ន់ពីអ្នកលេងបណ្តាញសង្គមនៅប្រទេសថៃថា ពុំមែនជារឿងអស់សំណើចទេ ខណៈពេលនេះ កម្ពុជា-ថៃកំពុងមានបញ្ហាជាមួយគ្នា ។

អ្នកលេងបណ្តាញសង្គមថៃពុំអស់សំណើចជាមួយអ្នកអានព័ត៌មានទាំង២រូប ពីព្រោះការនិយាយត្រាប់តាមបែបនេះជាការមើលងា.យជាតិសាសន៍ដទៃ ហើយវាជាគំរូអាក្រក់សម្រាប់ក្មេងៗជំនាន់ក្រោយ ។ ក្រោយពីមហាជនរិះគ.ន់ខ្លាំង អ្នកអានព័ត៌មានទាំង២រូប ក៏បានសូមទោសទទួលស្គាល់កំហុសថា អ្នកសារព័ត៌មានពុំគួរនិយាយត្រាប់បែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0HUD4OucdSTG4-qOGk-3J_domiwMy_E1bUBZnOLvuQvNhmHLJinBSokN9uJidX8XN_2pt1sKvfYymqJs-kR9RWljrrzG_zBFOiSOoykMhrRAL3RnsFkgEFnxAFoLa6cP_233w3q8jSbUziaV9uGjafOSsdM83KFW6-57c3VIWjc_GMdHufXP9T32ypwCu/s1280/photo_2025-09-25_14-25-16.jpg

នៅថ្ងៃទី២៥ ខែកញ្ញា លោក សរ៉ាយុទ្ធ បានសូមទោស ដែលខ្លួនលោក និងអ្នកនាង ផិឆាយ៉ាតាន់ និយាយត្រាប់តាមសំនៀងពលរដ្ឋខ្មែរ ថែមទាំងសើ.ចចំ.អកក្នុងកម្មវិធី ។ លោកគិតថា វាគួរឱ្យអស់សំណើច ប៉ុន្តែបែរជា Influencer និងអ្នកលេងបណ្តាញសង្គមរិះគន់ការនិយាយត្រាប់ លោកព្រមទទួលស្គាល់កំហុស និងទទួលយកការរិះគន់ពីសាធារណជន លោកខុសខ្លួនឯង ពីព្រោះជាអ្នកអានព័ត៌មានពុំគួរមើលងាយជាតិសាសន៍ដទៃ ។

លោកបន្តថា អ្នកនាង ផិឆាយ៉ាតាន់ គ្មានកំហុសទេ គឺលោកខុសខ្លួនឯងដែលឱ្យនាងនិយាយត្រាប់តាមសំនៀងពលរដ្ឋខ្មែរ ។ ហេតុនេះ សាធារណជនអាចជេរស្តី រិះគន់ ថ្កោលទោសបាន ពីព្រោះលោកមានកំហុស ត្រូវតែទទួលស្គាល់កំហុស ។ លោកជាអ្នកអានព័ត៌មានពុំគួរនិយាយត្រាប់ជាតិសាសន៍ណាមួយ ពីព្រោះជាតិសាសន៍ណាក៏ដោយមានអត្តសញ្ញាណរបស់ខ្លួន ដូច្នេះ សូមអ្នកទាំងអស់គ្នាលើកលែងទោសឱ្យផង ។

ចុងក្រោយ អ្នកអានព័ត៌មានរូបនេះសន្យាថា នឹងឈប់និយាយត្រាប់តាមសំនៀងពលរដ្ឋខ្មែរទៀតហើយ ដោយសារលើកនេះភ្លេចខ្លួន ។ លោកពិតជាសូមអភ័យទោសពីសាធារណជន និងរីករាយទទួលយកការថ្កោសទោស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8cE1o2WbLW1zzfPFujLTwGVOq9sj9N_aAOD04szNu06YwSKXegVkEgnYeswbshNR86KR5qPgsNqWmGFmSvw3hKa_7fNf34sbAisatSF83yW2VAJDrlAvob2M4Yng6ALEgNGlSvyHqGlnQl_frE1X8RDEiQdLo1g56z7MAKGSw0uwSNKUu3mx0XHf_Nwor/s983/photo_2025-09-25_14-25-17.jpg
គួរបញ្ជាក់ថា ទោះជាលោក សរ៉ាយុទ្ធ ទទួលស្គាល់កំហុស ប៉ុន្តែបែរជានិយាយចោទប្រកាន់ពលរដ្ឋខ្មែរយកទឹកដីថៃនៅតាមព្រំដែន និងចោទពលរដ្ឋខ្មែរចូលមកដាំស្វាយលើទឹកដីថៃ ទើបភ្លេចខ្លួន ក៏និយាយត្រាប់តាម ។ ប៉ុន្តែអ្នកអានព័ត៌មានរូបនេះសំណូមពរកុំឱ្យស្តីបន្ទោសអ្នកនាង ផិឆាយ៉ាតាន់ ជាដៃគូអានព័ត៌មាន ពីព្រោះនាងត្រូវខ្លួនបង្ខំឱ្យនិយាយត្រាប់ ។

ការនិយាយត្រាប់តាមសំនៀមពលរដ្ឋខ្មែរ គឺបញ្ជាក់ថា អ្នកអានព័ត៌មានរបស់ថៃគ្មានវិជ្ជាជីវៈក្នុងខ្លួនទាល់តែសោះ ពីព្រោះសំនៀងជាតិសាសន៍នីមួយៗមិនដូចគ្នាទេ ។ សូម្បីតែពលរដ្ឋថៃខ្លួនឯងក៏និយាយខុសសំនៀងគ្នាដែរ អាស្រ័យតាមតំបន់រស់នៅ និងមានភាពខុសប្លែកគ្នារវាងសំនៀងរបស់អ្នកនៅទីក្រុងបាងកក អ្នកនៅខេត្តភាគឦសាន និងភាគខាងជើង ៕