ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានពិភាក្សាជាមួយសហព័ន្ធឧស្សាហកម្មថៃដើម្បីរួមគ្នាស្វែងរកមធ្យោបាយស្តារសេដ្ឋកិច្ច ហើយលោកបានសង្កត់ធ្ងន់លើគោលនយោបាយសំខាន់ដែលត្រូវអនុវត្ត គឺដោះស្រាយបញ្ហារយៈពេលសេដ្ឋកិច្ចរយៈពេលខ្លី និងធ្វើផែនការយូរអង្វែងសម្រាប់ស្ថិរភាពសេដ្ឋកិច្ចថ្ងៃអនាគត រីឯព្រំដែន គឺលោកនឹងពុំប្រញាប់បើកទេ លុះត្រាតែកម្ពុជាគោរពតាមលក្ខខណ្ឌរបស់ថៃជាមុន ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Spring News នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTJlr-36On8SM-ZKtDpqMqpatPT0ALgk8ahXeInwAW3tm53yNAD-cstFWhPlRDaoh7uNos1K0NOfmcpL_qPVNaOxqluwi1HA7kV8xX-FZvXLaLbsMeywIXL8MblT229CZSPnl9YEc7bN0MNxDe-A-oYDYZ4F2bwi53x1llEScW1II5fu2zAwdnpWiRw1GW/s1486/image_2025-09-16_10-05-36%20(2).png

លោក អនុថីន នាយករដ្ឋមន្ត្រីថៃនិយាយថា បើទោះជាលោកពុំទាន់បំពេញតួនាទីជាផ្លូវការក្តី ប៉ុន្តែរដ្ឋាភិបាលថ្មីបានប្រឹងប្រែងបំពេញការងារគ្រប់ពេលវេលា ហើយលោករួមគ្នារៀបចំសេចក្តីថ្លែងការណ៍គោលនយោបាយរបស់រដ្ឋាភិបាលដើម្បីដាក់ទៅសភា ។ លោកផ្តោតលើការដោះស្រាយបញ្ហាសេដ្ឋកិច្ចរយៈពេលខ្លី និងធ្វើផែនការយូរអង្វែងសម្រាប់ស្ថិរភាពសេដ្ឋកិច្ចនាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhekOGxYpOcvv4vfNqG9h2I9KaFxvdGNXrnHdsPlA1VMb4PyJ1unSCKPEAnaqYaUctYhoJhYoP58OdcRnWe6Vg4vnF6X-eaTWTXmjf9AUxMepAIJTuyCnxD73zlM7zxfXK7n9enIM9EkcrYnlxD5F9IdozJFHVWUlKaq2jZgG_6rSq00jl2bt0x09MtHQpS/s830/image_2025-09-16_10-05-36.png
ចំណែកបញ្ហាបន្ទាន់ដែលរដ្ឋាភិបាលថៃផ្តល់ភាពសំខាន់ គឺជម្លោះព្រំដែនកម្ពុជា-ថៃ រដ្ឋាភិបាលថៃនឹងផ្តោតលើការរក្សាអធិបតេយ្យរបស់ខ្លួន ។ ថៃនឹងពុំបើកព្រំដែនជាមួយកម្ពុជាទេ លុះត្រាតែកម្ពុជាគោរពតាមលក្ខខណ្ឌរបស់ថៃជាមុន ហើយលោកនឹងប្រើប្រាស់គ្រប់យន្តការដែលមាន ទាំងប្រើប្រាស់កងទ័ព ការទូត និងចរចាជាមួយកម្ពុជា ដើម្បីរកដំណោះស្រាយឱ្យបានឆាប់បំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU-0rdS4NRjnKrkEVUumfbEibVDn3tjTUnXZvBnddBt8CsO3C3VZhUO39WUBy1eEmAMkAz6VPimdaLQbck7HOnOM11PCOImNJVP9yPcErPJL4DwvDkc3wqd5PMYVlDj8s0RCaLdbh0BDwMh2jVVFTsZ8xzWBEm0Om3p-IC_SUwQEJd8TGdD7t0hRMRqYc5/s1024/image_2025-09-16_10-05-37.png

នាយករដ្ឋមន្ត្រីថៃក៏បានប្រកាសពីគោលជំហររបស់ខ្លួនផងដែរ គឺលោកនឹងការពារផលប្រយោជន៍ជាតិជាធំ លោកពុំព្រមចាញ់ប្រៀបកម្ពុជា ពុំព្រមឱ្យថៃបាត់បង់ទឹកដីសូម្បី១សង់ទីម៉ែត្រ និងមិនបណ្តោយឱ្យពលរដ្ឋថៃមានគ្រោះថ្នាក់ដាច់ខាត ។ លោកថា ការបើកព្រំដែនកម្ពុជា-ថៃ ត្រូវតែមានការពិភាក្សាគ្នាជាច្រើនទៀត និងទទួលការឯកភាពពីប្រទេសទាំងពីរដើម្បីសុវត្ថិភាពពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1sk6Aam6Ye67FsuZ0FNtfaKKgds2E5YXQEDaR11UDQJ8TYbVidTwLxyhPPiGu3UMB9lpKDGK2IaTCxr2cHBKNm5NAfqe1Pb81SHmSJ64IwEU_r-CzSJj_90Nyjm7ITP9-evLaBlSLrFi8xqtuXfJSySgIWVUgSJK2XsPC7_r-nYgLEl_XpqDQBKJ2Pb1J/s1300/image_2025-09-16_10-05-37%20(2).png

កន្លងមក លោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រកាសលទ្ធផលកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ថា ថៃមានគម្រោងបើកព្រំដែនជាមួយកម្ពុជាមួយចំនួនដើម្បីសម្រួលការដឹកទំនិញតាមសំណូមពររបស់ជប៉ុន ពីព្រោះការបិទព្រំដែនធ្វើឱ្យក្រុមហ៊ុនជប៉ុនរងផលប៉ះពាល់ខ្លាំង ។ ប៉ុន្តែពលរដ្ឋថៃបានប្រឆាំងដាច់ខាតក្នុងបណ្តាញសង្គមកុំឱ្យរដ្ឋាភិបាលបើកព្រំដែន ពីព្រោះខ្លាចចាញ់ប្រៀបសេដ្ឋកិច្ចកម្ពុជា ម្យ៉ាងទៀត ថៃពុំទាន់បានដណ្តើមអ្វីដែលខ្លួនចង់ទេ រហូតពលរដ្ឋថៃប្រកាសបណ្តេញលោក អនុថីន ឆាន់វីរៈគូន ឱ្យចុះចេញពីតំណែងបើហ៊ានបើកព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivLEbYRBTY2J9a921iDyiWFyOCZn9fwz5e0sjWqX1o9hJo51b4MHbCOe15fH8zj_q-AUNhhya7aT_GJTnXR1a5Z5Z_xs7v03WbUxTPNPJi46KKuOsz2GLF-X3j5l6rurshlKf1mv6dUtzP8e-I2Ymmu5rywTibAG9GX97ayhapgQzQ-ZcN_raIY7knXmbY/s960/image_2025-09-16_10-05-38.png

កាលពីថ្ងៃទី១២ ខែកញ្ញា ក្រសួងការបរទេសថៃក៏បានប្រកាសពីគោលជំហរពុំបើកព្រំដែនជាមួយកម្ពុជាដែរ លុះត្រាតែកម្ពុជាគោរពតាមលក្ខខណ្ឌ ចំនួន៣ចំណុច រួមមាន ៖ ដកថយអាវុធធុនធ្ងន់ បោសសម្អាតមីន និងបង្ក្រាបបទល្មើសអនឡាញ ។ ការប្រកាសបិទព្រំដែនជាឯកតោភាគីបន្តទៀតរបស់ថៃ គឺក្រោយពីពលរដ្ឋប្រឆាំងនឹងការបើកព្រំដែនក្នុងបណ្តាញសង្គម និងស្តីបន្ទោសមន្ត្រីស្ថានទូតជប៉ុនថា ចូលមកជ្រៀតជ្រែកជម្លោះរវាងកម្ពុជា-ថៃ ៕