ទង្វើរបស់ កុយ អេនណា បានធ្វើឱ្យមនុស្សជាច្រើនស្ងប់ស្ញែងយ៉ាងខ្លាំងក្នុងនោះក៏មានជនបរទេសពោលសរសើរពីសកម្មភាពរបស់នាងដូចគ្នាក្នុងដំណើរថ្មើរជើងពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប។ ជាមួយគ្នានេះ តារាសម្តែង ខាត់ វៃហាំង បានជួយនឹង អេនណា ព្រមទាំងបានចូលរួមលើកទឹកចិត្តនិងធ្វើដំណើរជាមួយនាងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi72tKQf5-UQIkGsapYIsBLFD9ryPTqjWJnNYKyX652X0-xxoESrS5gZ7SXvNI6DgWxvURS81RhxesRCMr3o1PkHkKbbE4UzceZkUYr62-RrUmrKysHhD2GKJKtd7maARSeArKWym6W6wwx8oq38DGn-vMJAd2tZa0iiSxjR0FeCNcZ7OA9zQW5UsZJ0RO6/s2048/image_2025-09-15_15-12-32.png
នៅថ្ងៃទី១៤ ខែកញ្ញា កុយ អេនណា បានបង្ហោះវីដេអូដូចសព្វមួយដងអំពីសកម្មភាពដំណើរថ្មើរជើងរបស់នាងដើម្បីជម្រាបជូនទស្សនិកជននាងធ្វើដំណើរមកដល់កន្លែងណាហើយ។ អ្វីដែលខុសប្លែកលើកនេះគឺមានវត្តមានរបស់តារាសម្តែង ខាត់ វៃហាំង។ នៅក្នុងវីដេអូខ្លី អេន ណា បង្ហាញថានាងបានជួបជាមួយនឹង ខាត់ វៃហាំង ដោយលោកបានមកចូលរួមគាំទ្រ ឱ្យកម្លាំងចិត្ត ជាពិសេសគឺចូលរួមដើរជាមួយនឹងនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwoHvhQea_y2zPObh3biuwSE8Ee0F5PAOIx3W8NsZB8JF2wINE1dKsQ0gPo53OxG0oEo239ULXoEcE6b0QLsWmlPDPbMHuZzuaiDnqdEs8niwc_Qh0DoxVsh3XvlcVuXM7lZPMyI4z6_IbKHxKSv_jgzP48GqKfZ2w8JaSMhV-vpnimVVGBk3u_I8Eh-GW/s2048/image_2025-09-15_15-12-34.png
តាមរយៈវីដេអូដែលចែករំលែកតារាសម្តែង ខាត់ វៃហាំង បានជួយកាន់ថង់សម្រាប់ដាក់ថវិកាដែលពលរដ្ឋចូលរួមបរិច្ចាគនៅតាមតំបន់ភូមិឃុំដែលអ្នកទាំងពីរបានធ្វើដំណើរឆ្លងកាត់។ អ្នកទាំងពីរក៏ភ្លក់លៀសហាលតាមផ្លូវជាមួយគ្នាផងដែរ។ ទោះយ៉ាងណា តារាសម្តែង ខាត់ វៃហាំង មិនបានរួមដំណើរថ្មើរជើងជាមួយនឹង កុយ អេនណា រហូតដល់ខេត្តសៀមរាបនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw4aTM-NhYwN7yMyBxhH-u0lnWrTJyJdYDyuSEOFd2YntH8uofeiIhP2NKzeqln20nX-F5WF3oXiSSIMAluDI4_HeZrvxg71jko_b8qSZeN946KguhZ-Z_vtyASFNA9Oxqc_aNJgGceGi6gEl2TDfd9hwNiLIpgHUkM0-ZLlJLnjqj_AoAgDnwIXeYdns7/s2048/image_2025-09-15_15-06-55.png

គួរឱ្យដឹងថា មកទល់ថ្ងៃទី១៥ ខែកញ្ញា វាមានរយៈពេល១២ថ្ងៃហើយដែល អេនណា បានធ្វើដំណើរ ថ្មើរជើងពីភ្នំពេញទៅសៀមរាប ខណៈពេលនេះនាងបានមកដល់ខេត្តកំពង់ធំហើយ។ ដ្បិតធ្វើដំណើរថ្មើរជើងតែម្នាក់ឯងក្តីប៉ុន្តែ កុយ អេនណា មិនឯកានោះទេព្រោះមានប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីរង់ចាំនាងតាមផ្លូវជាហូរហែជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅពោរពេញដោយអត្ថន័យក្នុងនាមជាប្រទេសតូចតែមានបេះដូងធំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ7psnLBWcnjWw4kGrLLJnktUn39hb3xSuD2ullrQ_l_XrxKJpRn_tgbqubMg2Sd-_zy7SZdGR30aKhMpr3evkOt-IkFBUzis4ZUmu3Arrr9wa896UjgzkoK1i7amBhfQygc4w5_xoxCvi8rEi-F982dEuYr3C5fAgz98MTk9G39UUKGyM_eX1H5XFhFUm/s2048/image_2025-09-15_15-06-57.png
សកម្មភាពរបស់ កុយ អេនណា ដែលបានលះបង់សម្រស់ កម្លាំងកាយចិត្ត ដើម្បីរៃអង្គាសថវិកាជួយដល់កុមារ និងជនពិការ រួមទាំងផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាគឺពិតជាស្តែងពីទឹកចិត្តនាងខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg51VmHVpDkGvp0ly-nAth01YxKT1BOr4z2tpGb0QAZF7F4mAdgdmeY6a0TuWIDVTKAO1npAdaSf3objoFjtNLJoBDK9HPbjLeb0Ge-IcGDHO-W_vY1KWXqolyAppxVXbFbFVfD28K-caXoZYCcPYTd7zcQwd35AbfJlIiVNmwnNV1ltpLvU-WYT2fb3Jsh/s2048/image_2025-09-15_15-12-35.png

ចាប់តាំងពីថ្ងៃចាប់ផ្តើមមកទល់ពេលនេះ កុយ អេនណា បានជួយនឹងអ្នកសិល្បៈមួយចំនួនដែលធ្វើដំណើរឆ្លងកាត់ហើយបានផ្តល់កម្លាំងចិត្តនិងថវិកាមានដូចជា រ៉េត ស៊ូហ្សាណា តារាកំប្លែងពាក់មី ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពូឈីវ ទឹម រដ្ឋា ឯម រៀម ព្រមទាំងអ្នកមួយចំនួនទៀត៕