ខេត្តស្រះកែវ៖ កាលពីថ្មីៗនេះ ប្រជាជនថៃបាននាំគ្នាខឹ.ងសម្បារនឹងអភិបាលខេត្តស្រះកែវជាខ្លាំង បន្ទាប់ពីលោកបានធ្លោយមាត់ទទួលស្គាល់ថាភូមិណងចាន់ ដែលទាហានថៃកំពុងព័ទ្ធបន្លាលួសឈ្លានពាននោះជាដីទំនាស់ដែលស្ថិតក្នុងអធិបតេយ្យរបស់កម្ពុជា។ ក្រោយទទួលបានមតិរិះគ.ន់ខ្លាំងពេក អភិបាលខេត្តរូបនេះបានចេញមកស្រាយ និងសូមអភ័យទោសពលរដ្ឋជាសាធារៈ។នេះបើតាមសារព័ត៌មាន The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYLA-4969-gkasACnLzpL5GFygJ24pZeVWHC_2IctQXhLzyG9iQ9Bq-Um4Rf3jwZHPvvr2hkjfACoJev-dAOTNx-ol38ltm9RSL1JBERTTSY5qXLB39z7Gjdf4q97THHIU6gEe3IDuEDMid1JqYbbPrieinPQc1AB-_Y0cg1mtGrPGrI7nJEl7o5z-TKlV/s1280/photo_2025-08-25_11-31-07.jpg
កាលពីថ្ងៃសៅរិ៍ ទី23 ខែសីហា ឆ្នាំ2025 លោក Parinya Phothisat អភិបាលខេត្តស្រះកែវ បានចេញមុខសុំទោសជាសាធារណៈ បន្ទាប់ពីលោកបានលើកឡើងអំពីដីមានជម្លោះនៅក្នុងភូមិណងចាន់ ដែលថៃកំពុងព័ទ្ធលួសនោះថាជា ដីទំនាស់គ្មានឯកសារកម្មសិទ្ធិតច្បាស់លាស់ បង្កឲ្យមានការរិះគន់ពីប្រជាសំណាក់ពលរដ្ឋថៃដាក់ចំៗមកកាន់លោកដូចទឹកបាក់ទំបន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsqwVsEMMkWC1xddiEGqAy2XAGrjKRQiZWLHT_PGW_y7r1NlUOLDT2bY6eGoFpjAvY2c5Is9jjjz1wkb2FMM8nt6ByEm3rujFi7y2k13VZe7FnYuNzABy5SsrYy-FbINzn7lFhL8TUqyhscWv8dj3ySyLiWfFwk3nbgxmJFM-DYiIx6-qyNCcKGm12lgQW/s1280/photo_2025-08-25_11-31-10.jpg
ដោយឃើញពលរដ្ឋប្រតិកម្មនឹងការលើកឡើងរបស់លោកច្រើនពេក លោក Parinya បានក្រឡាស់ពាក្យសំដីដើម្បីកែស្ថានការណ៍យ៉ាងដូច្នេះថា៖ “ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះប្រជាពលរដ្ឋទាំងអស់ ដែលខ្ញុំយល់ខុសទាក់ទងនឹងដីនៅភូមិណងចាន់។ ខ្ញុំសូមបញ្ជាក់ម្តងទៀតថាតំបន់នេះស្ថិតនៅក្នុងស្រុកខកស៊ុង ខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIYVDDBctd8TjMHP9fSN3kT81l7fosGRCUq9G64fPiwBh7z8d3WafQR8arjvSrIamfUtTXbYPyp08WJvBS4sgRNLYiwoTSfYQaYBadtX2aoiMvFyLxqzpYLwKIZ_M19YzHu5L1YxEb1Bjx88SaA8jia54Aa8afsQB2iiA6jQmTWt2vQvuV9CzEt-4qAAmo/s1280/photo_2025-08-25_11-31-09.jpg
ជាមួយនឹងការបកស្រាយនេះ អាជ្ញាធរថៃបានធ្វើការបញ្ជាក់ជាថ្មីថា ដើមឡើយ តំបន់ណងចាន់ ត្រូវបានប្រើជាជម្រកបណ្ដោះអាសន្នសម្រាប់ជនភៀសខ្លួនកម្ពុជាដែលភៀសខ្លួនពីសង្រ្គា.មប៉ុណ្ណោះ។ ប៉ុន្តែក្រោយសង្គ្រាមបានបញ្ចប់ ប្រជាជនកម្ពុជាមួយចំនួនមិនបានត្រឡប់មកស្រុកវិញទេ ហើយថែមទាំងបង្កើតសហគមន៍របស់ពួកគេនៅទីនេះជាបន្តបន្ទាប់ ដោយពួកគេបានអះអាងថា តំបន់នេះគឺជាកម្មសិទ្ធិរបស់កម្ពុជាទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnqaauBxB-RikELRb6fCGeQlq9V5SMLIDBEyglSOwvcKbvW2gzNsAPFbpwFFXP31v8jyrIq7_SzJLk_YYgsKUBoYb0OOmlr3Dlh6m0o3nIKmqrOuY_1vulhRhMhuUG7XybPgfaXEVts5QUA8Dy5NZJgtowbUEeHcJ5bkXZBuJYTB7chhREZkvceuhFdahC/s1280/photo_2025-08-25_11-31-08.jpg
ជុំវិញបញ្ហាព័ទ្ធបន្លាលួសនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចាត់ទុកវាថាជាសកម្មភាព ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការកសាងទំនុកចិត្តរវាងគ្នា។ ហើយកម្ពុជាបានអំពាវនាវឲ្យថៃគោរពឲ្យបានពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគី និងកាតព្វកិច្ចអន្តរជាតិ ។ លើសពីនេះ គណៈកម្មការព្រំដែន JBC របស់កម្ពុជា បានដាក់លិខិតជំទាស់ផ្លូវការរួចហើយ ចំពោះសកម្មភាពរាយលួសបន្លា បំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡានដោយយោធាថៃមកលើទឹកដីកម្ពុជា៕