ដែលជាបវរកញ្ញាមួយរូបមានដើមកំណើតមកពីកម្ពុជាក្រោមបានចេញវីដេអូមួយព្រោះតែហួសចិត្តនឹងខ្មែរក្រោមនិងខ្មែរលើមួយចំនួនដែលភ្លេចដើមកំណើតខ្លួនឯងហើយថែមទាំងហាមអ្នកដទៃមិនឱ្យជួយខ្មែរថែមទៀត។ ការចេញវីដេអូនេះបន្ទាប់ពីមានអ្នកក្នុងស្រុកភូមិជាមួយនាងនៅកម្ពុជាក្រោមបានឌុដាន់វាយប្រហារនាងយ៉ាងខ្លាំងទាញអ្នកដទៃឱ្យភ្លេចកំណើតដូចខ្លួនឯងដែរ។
កាលពីយប់ថ្ងៃទី១១ សីហា ឆន ស្រីណេត បានបង្ហោះវីដេអូមួយជាមួយនឹងចំណងជើងថា «សង្ឃឹមថា video នេះបានពួកភ្លេចកំណើតមួយចំនួនចូលមើយចូលស្តាប់»។ ស្រីណេត បានបញ្ជាក់ថាការចេញវីដេអូនេះគឺដើម្បីផ្តាំផ្ញើទៅដល់កូនខ្មែរមួយចំនួនជាពិសេសខ្មែរក្រោមនិងខ្មែរលើ ហើយខ្មែរក្រោមភាគច្រើនសឹងតែ៩៨%ហើយដែលកាន់ជើងខ្មែរ ដឹងពូជពង្សសាវតាខ្លួនឯងជាខ្មែរ។ ស្រីណេត ថាអ្នកដែលមិនគាំទ្រខ្មែរមកវាយប្រហារគ្នាឯងដែលកាន់ជើងខ្មែរគឺនាងមិនយល់ទាល់សោះ។ TOP5 Miss Universe Cambodia 2024 បន្តទៀតថា បងប្អូនខ្មែរដែលកំពុងតែស្រលាញ់ខ្មែរ ស្រលាញ់សាសន៍ខ្លួនឯង គឺដោយសារតែគេមិនភ្លេចកំណើត ដោយសារតែគេដឹងពូជពង្សសាវតារជាអ្នកណា មិនមែនដូចជាអ្នកវាយប្រហារនោះទេ ។.png)
ឆន ស្រីណេត បន្តទៀតថាបើភ្លេចកំណើតភ្លេចតែខ្លួនឯងទៅចាំបាច់អូសទាញគេឱ្យភ្លេចកំណើតតាមខ្លួនឯងធ្វើអ្វី ខណៈដែលខ្មែរជួយគ្នាបែរជាមិនត្រេកអរ មិននៅមួយកន្លែង បែរជាមកវាយប្រហារអ្នកដទៃទៅវិញ។ ឆន ស្រីណេត បានលាតត្រដាងទៀតថាបុគ្គលដែលតាមរករឿងនាងជាច្រើនឆ្នាំគឺគ្មានអ្នកណាឆ្ងាយនោះទេគឺជាអ្នកនៅជិតភូមិស្រុកជាមួយគ្នាទៀត ហើយដើរតែជេរគេ មានពូជម្នាក់ដែលភ្លេចកំណើត។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ឆន ស្រីណេត ក៏បានចូលរួមកម្មវិធីមួយហើយផ្តាំផ្ញើទៅកាន់យុវជនខ្មែរជំនាន់ក្រោយខ្វះអ្វីមិនចេះអ្វីគឺទៅរៀនបណ្តុះបណ្តាលជំនាញនោះឱ្យកាន់តែខ្លាំង ហើយនេះហើយជាទំពាងស្នងឫស្សី ជាចំណុចមួយកសាងប្រទេសជាតិយើងកសាងអនាគតដ៏ល្អ។ កាលពីកន្លងទៅនេះ ស្រីណេត ក៏បានប្រើប្រាស់សំឡេងជាភាសាវៀតណាមអំពីជម្លោះព្រំដែនកម្ពុជាថៃផងដែរ៕










