ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath ឱ្យដឹងថា ពលរដ្ឋថៃនៅតាមព្រំដែនជាប់កម្ពុជា ពុំទុកចិត្តស្ថានការណ៍ក្រោយពីកងទ័ពថៃចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ក៏នាំគ្នាជម្លៀសចេញពីលំនៅឋាននៅស្រុកកាន់ថាឡាក ខេត្តស៊ីសាកេត ទៅកាន់កន្លែងសុវត្ថិភាពកាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បើទោះជាអាជ្ញាធរពុំប្រាប់ឱ្យជម្លៀសចេញក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLS4esIeFm7KWQ21PPmr-RaYfUU37GuTen8EYvm0ycSpBlm6gzvYL3CXqR0NC0IBx1SFbnSPs0sE1EwUAyjEIUjE4II-XpvdvUNf9rDMvo_Ks-Spyc9m70YDw_H1NQPu66pU8rrN23G9I6IKu0ylPWh1xFCn_EMAC05PlhPmsQhD2IIN6FwvzOdJQtPKwy/s1059/photo_2025-08-13_08-57-50.jpg
តាំងពីល្ងាចថ្ងៃទី១២ ខែសីហា នៅបរិវេណផ្លូវលេខ២២១ ស្រុកកាន់ថាឡាក ខេត្តស៊ីសាកេត មានរថយន្តពលរដ្ឋថៃធ្វើដំណើរជម្លៀសចេញពីលំនៅឋានខុសធម្មតា ដោយសារពួកគេទទួលបានដំណឹងថា នឹងមានការប៉ះទង្គិចគ្នាម្តងទៀតនៅព្រំដែនកម្ពុជា-ថៃ ។ ដំណឹងនេះធ្វើឱ្យពលរដ្ឋថៃបារម្ភ និងសម្រេចចិត្តជម្លៀសចេញពីលំនៅឋានជាបន្តបន្ទាប់ ដោយដឹកជញ្ជូនសម្ភារៈរបស់របរប្រើប្រាស់ចាំបាច់ ជាពិសេស ពលរដ្ឋនៅឃុំសៅធុងឆ័យជម្លៀសច្រើនជាងគេ ពីព្រោះឃុំនេះធ្លាប់រងផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP1kcmGjOy10vMiJ7UTzpcY-PnPULq_4-0boHTxNFXF3ms-QBufC12rphBd4SJ0v2o9UJb6lOusyw7lq3oUI88MfdmvzpG3MxjCgb4jlkNlNbQ7-LUuuLvBAqI3rpPjgh-YHtC_MhmkMJh1ojS2M767qGr638z6OzRk5gHDkcwcRd9BQH_E41eXvtffB-s/s1902/image_2025-08-13_11-43-33.png

ពលរដ្ឋថៃនៅខេត្តស៊ីសាកេត និយាយថា ពួកគេសម្រេចចិត្តនាំក្រុមគ្រួសារ និងដឹកជញ្ជូនសម្ភារៈជម្លៀសចេញពីលំនៅឋានដោយសារពុំទុកចិត្តស្ថានការណ៍ បើទោះជាអាជ្ញាធរពុំទាន់ចេញសេចក្តីប្រកាសឱ្យពលរដ្ឋជម្លៀសក្តី ។ ពួកគេចង់ឱ្យស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃមានសុវត្ថិភាព និងស្ងប់ស្ងាត់ ពុំចង់ជម្លៀសចេញបន្តទៀតទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_udIpKeqbGbhmewapkecuvK8jmVv4Zr18cmbVaVRLrHPbWbNHMAnStCaglTh9KyDO4NctV2lTIxKaxi2v9endmh-9aXjp87Ysh1GMLyzDxjs3suaAANKviOvZvf2XS0KmMompq5CdfJz_a_IeGFydyJn4wdkaq-UobmTCxo9fM-suDxsMww4TwVKz_EsY/s696/photo_2025-08-13_08-56-55.jpg
បើតាមមេភូមិ និងមេឃុំសៅធុងឆ័យ គឺពុំទាន់ទទួលបានសេចក្តីប្រកាសឱ្យជម្លៀសពលរដ្ឋចេញពីលំនៅឋានទេកាលពីថ្ងៃទី១២ ខែសីហា ប៉ុន្តែអាជ្ញាធរតាមដានស្ថានការណ៍យ៉ាងដិតដល់ ។ ពលរដ្ឋសម្រេចចិត្តដឹកសម្ភារៈជម្លៀសចេញពីលំនៅឋាននោះ ដោយសារពួកគេចង់ទៅកន្លែងមានសុវត្ថិភាព ពុំចង់រស់នៅតំបន់ប្រឈម ពួកគេធ្លាប់មានបទពិសោធន៍ជម្លៀសជាច្រើនលើក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZc7-TUh4dHrkBbOb9Lcoe91vyENZdz0BAJGe5WSnBvN7XnB1qbkBvvt-6X6fVxtPvIGnGMEwDoQJJff1ZJR4FU9J1IzdL3Cp8w-Igtc65zcALQJk-3dgABQjX7qNzSJ6d_M3p9mo6TcbM2r1sMf2CMRzG41Pqih8opEmHp98YRVYe4BToqNb0ZCqDtJIj/s1200/photo_2025-08-13_08-56-54.jpg
នាវេលាម៉ោង១០និង៣២នាទី ថ្ងៃទី១២ ខែសីហា ហ្វេសប៊ុកផេកកងទ័ពភូមិភាគ២ថៃបានសរសេរថា ៖ «ស្ថានការណ៍នៅតាមបណ្តោយព្រំដែនមានសភាពធម្មតា គ្មានការតានតឹងដូចការផ្សព្វផ្សាយក្នុងបណ្តាញសង្គមទេ សូមពលរដ្ឋកុំភ័យស្លន់ស្លោ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvPzWOyFDlYPNNEEuj_roEq1q7Y9-W33FZcI-ddXELr_q2cAan3YK6M8VydKHdk9IOB4MJp9FcUd7YJL0j3jpUG4NVZf1_XsLe9QGhCn6T2dt6otNxwgIbzt5JlHTIi0ya8QvwnNoqUK_tmvuDpZl7jM4x613Lqasr9bbhVzfC81WRiD6jtEHR7CRvx6bL/s1401/image_2025-08-13_11-49-18.png

ដោយឡែក អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជិរ៉ាយុ ហួងសាប់ ព្រមទាំងមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានបញ្ជាក់ពីស្ថានការណ៍ក្នុងខេត្តចំនួន៧ នៅព្រំដែនកម្ពុជា-ថៃ ចាប់ពីល្ងាចថ្ងៃទី១២ រហូតដល់ព្រឹកថ្ងៃទី១៣ ខែសីហា គឺគ្មានការប៉ះទង្គិចគ្នាទេ ។ ប៉ុន្តែកងទ័ពថៃបានពង្រាយកម្លាំងឈរជើងនៅតាមព្រំដែនយ៉ាងតឹងរ៉ឹងក្នុង១១តំបន់ និងត្រៀមខ្លួនបើមានការល្មើសអធិបតេយ្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKuPvFUiyW77kSupnr2q-wyXfn7NsMYXIG3Z1Ezkl4o0aimlBgg1DkkJGM4NhM7DwaoQB_d50s9dHF_YTbcMUSc9adDYXh2_MRQDKBc64_wviYBMJgA4J8uktpeDsAJuD_YScL5azmFOauC5kh_ibfNaMcWwHBkPnSHFrmXa8MIVACozPvfSd9f12whTe7/s750/image_2025-08-13_11-46-22.png
លោក ជិរ៉ាយុ និយាយថា ភាគីថៃនៅតែប្រកាន់ខ្ជាប់តាមកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ហើយលោកចោទប្រកាន់ថា កម្ពុជាបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងសន្ធិសញ្ញាអូតាវ៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiktUjjC_-RX52s_lFQZ1X1NDUWYymwTQOhKQPBY36UpoAk93mHQ5oDImbPzyLsOTamjfE396cAhU88OMIrlXnXxpdoRfyU-omIhuO0LdMRjwUad3zCJRpzjTLkZagEf-uA3Tx6wwGb30QeJ9veWHSeMI0C_viqLrZLMW9ietNUEFHbATsNwKGrFPalMAYa/s862/image_2025-08-13_11-46-22%20(2).png

គួរបញ្ជាក់ថា ការជម្លៀសចេញពីលំនៅឋានរបស់ពលរដ្ឋថៃ គឺបណ្តាលមកពីកងទ័ពថៃខ្លួនឯងគំរាមចង់ប្រើប្រាស់កម្លាំងទ័ពប្រឆាំងកម្ពុជា ក្រោមហេតុផលកងទ័ពថៃដើរជាន់មីនដើម្បីយកលេសឈ្លានពានកម្ពុជាម្តងហើយម្តងទៀត ។ នេះជាការយកល្បិចចាស់ដដែលៗមកចោទប្រកាន់កម្ពុជា ពីព្រោះកងទ័ពថៃធ្លាប់ប្រើប្រាស់ល្បិចនេះនាពេលកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGI3dm6oGn_P22VmyUE5OyuBttHouI2rNLmlJf_IX3TSDzK2FS2wJ9AUCJRZeS7CP209QeiEyr5tIWE6czFPmZcKPKcwduMh9GYN6GZBPgYkaC9Euc8ztAJdc4MiwGIeHTAsjk4-LdKgx5NDdYx90PH5rQ6E2iHR93C0KBcfaMawU3BnXre-rYYAWUfrUN/s1200/image_2025-08-13_11-43-35.png

កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់តាមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ហើយកម្ពុជាសង្ឃឹមថា ភាគីថៃនឹងគោរពបាននូវចំណុចឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ជាពិសេស ចំណុចទី២ ដែលចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ព រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនឈរជើងឡើយ ៕