ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥ – TikTok កម្មវិធីចែករំលែកវីដេអូខ្លីៗឈានមុខគេដែលមានបេសកកម្មបំផុសគំនិតច្នៃប្រឌិត និងផ្តល់ភាពរីករាយ បានប្រកាសដាក់ឱ្យដំណើរការមុខងារថ្មីៗជាច្រើនក្នុងគោលបំណងជួយលើកកម្ពស់សុខុមាលភាពគ្រួសារកម្ពុជា ផ្តល់ការគាំទ្រដល់អ្នកបង្កើតមាតិកា និងពង្រឹងសុវត្ថិភាពសហគមន៍ឌីជីថល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnXGNdCS9y9AGu2_nxXapoDkntEj3P3_CGc7jlTKcSx1PeC4Mr2Sg3_qtj0figpt-jYMYolO2vU11oFk8yQ6y1Y-kZR2DiQrg6IcX-FvwHSJfkC_9Cl-zEOQFeTMdL1rqlr00eLnGo0HzutGR0DW5DLvjfwZQcNjdvd7ylKA5FlEfOvZP62U3vJSXrXZQb/s1280/Creator%20Care%20Mode%20(2).png

មុខងារថ្មីៗទាំងនេះ ត្រូវបានរចនាឡើងដើម្បីបង្កើតបទពិសោធន៍ល្អៗនៅលើ TikTok សម្រាប់ក្មេងជំទង់ និង គ្រួសារ ដែលប្រើប្រាស់ថ្នាលនេះដើម្បីស្វែងរកមាតិកានានា រៀនសូត្រ និងអភិវឌ្ឍន៍សមត្ថភាព សម្រាប់អ្នកបង្កើតមាតិកាក្នុងការចែករំលែករឿងរ៉ាវរបស់ពួកគាត់ ក៏ដូចជាជួយកសាងសហគមន៍មួយដ៏រឹងមាំ និងសម្រាប់អ្នកប្រើប្រាស់ដទៃទៀតក្នុងការស្វែងរកមាតិកាដែលពួកគាត់ចូលចិត្ដជាប្រចាំថ្ងៃ។ អ្វីទាំងអស់នេះ កើតមានឡើងដោយសារការប្តេជ្ញាចិត្តឥតងាករេរបស់ TikTok ទៅលើការការពារផ្នែកសុវត្ថិភាព ឯកជនភាព និងសន្តិសុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP5oxxnFsdki2LIEydGuQ1psj4ce1nBLrD5AZEqpSMnP9q9p75CYRvN1VdW_hLHpt4MZ4G3R9-f1XjTOjjFqeUS_9_KcuGzXtYMrBNhGEX8SH3yM29hl1wukTwpp4xsd2mEj_6QXrPnQ0av9pvIm3b-QhyuqREjGllE2atxYePu4xn_arpF4_AYLuKFGyx/s1280/Missions%20(2).PNG

ជួយលើកកម្ពស់សុខុមាលភាពសហគមន៍នៅប្រទេសកម្ពុជា

TikTok ប្តេជ្ញាចិត្ដធ្វើឱ្យប្រាកដថាប្រជាជនកម្ពុជាទទួលបានបទពិសោធន៍ឌីជីថលមួយដែលពោរពេញដោយភាពសប្បាយរីករាយ ការកម្សាន្ត ទំនាក់ទំនងល្អ និងចំណេះដឹងថ្មីៗ។
ដើម្បីគាំទ្រដល់គោលបំណងនេះ TikTok បានប្រកាសដាក់ឱ្យដំណើរការមុខងារគ្រប់គ្រងការចំណាយពេលវាលាលើអេក្រង់ (Screen Time Management) និងមុខងារគ្រប់គ្រងម៉ោងគេង (Sleep Hours) ដើម្បីជួយអ្នកប្រើប្រាស់កម្ពុជា ជាពិសេសក្មេងជំទង់ បង្កើតទម្លាប់ប្រើប្រាស់កម្មវិធីឌីជីថលល្អៗ និងគ្រប់គ្រងការចំណាយពេលវេលានៅលើប្រព័ន្ធអ៊ីនធឺណិតបានយ៉ាងមានប្រសិទ្ធភាព។ យោងតាមអ្នកជំនាញ ការផ្លាស់ប្តូរវិជ្ជមានរយៈពេលវែង មិនមែនកើតចេញពីការរឹតបន្តឹងតែមួយមុខនោះទេ ប៉ុន្តែក៏កើតឡើងដោយសារការលើកទឹកចិត្ត ការអប់រំ និងការបង្កើតទម្លាប់វិជ្ជមានមួយជំហានម្តងៗ។
នេះហើយជាមូលហេតុ ដែលជំរុញឱ្យយើងបង្ហាញមុខងារថ្មីមួយដែលមានឈ្មោះថា Well-being Missions។ Well-being Missions គឺជាស៊េរីបេសកកម្មខ្លីៗដ៏ទាក់ទាញ ត្រូវបានរចនាឡើងដើម្បីជួយអ្នកប្រើប្រាស់នៅប្រទេសកម្ពុជាបង្កើតទម្លាប់ប្រើប្រាស់កម្មវិធីឌីជីថលប្រកបដោយតុល្យភាព។ ពេលអ្នកប្រើប្រាស់បញ្ចប់បេសកកម្ម ពួកគាត់ទទួលបានផ្លាកសញ្ញា (badge) ដែលអបអរ និងលើកទឹកចិត្តអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវ។
ស្វែងយល់បន្ថែមអំពីមុខងារថ្មីៗសម្រាប់សុខុមាលភាព